Report Corruption by phone 092/069/060 57 87 87 Report Online

ការប្រកាសផ្សាយ របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០១៦ នៅថ្ងៃទី២៨ ខែ​កុម្ភៈ ឆ្នាំ២០១៧

អង្គការតម្លាភាពអន្តរជាតិនឹងចេញផ្សាយជាសាធារណៈនូវរបាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកល (GCB) ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ចាប់ពីម៉ោង៩:៣០ព្រឹកតទៅ។ អង្គការតម្លាភាពអន្តរជាតិដែលមានទីស្នាក់ការកណ្តាលនៅ ទីក្រុងប៊ែកឡាំង ប្រទេស​អាឡឺម៉ង់ បានធ្វើការ​សិក្សា​ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកល (Global Corruption Barometer – GCB) ក្នុងនោះព្រះរាជា​ណាចក្រ​​​កម្ពុជា​ក៏ត្រូវបានជ្រើសរើសដើម្បីធ្វើការសិក្សាផងដែរ។​​ របាយការណ៍ស្តីពីការវាស់វែងអំពី​អំពើ​ពុករលួយ​​ជា​សកល​នេះ គឺជាការស្ទង់មតិសាធារណៈជនដែលឆ្លុះបញ្ចាំងអំពីទស្សនៈ និងបទពិសោធន៍របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​​​ពិភពលោក​ទាក់ទងនឹងអំពើពុករលួយ ។ កម្មវិធី៖ ការប្រកាសផ្សាយ “របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០១៦” ពេលវេលា៖ ថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ចាប់ពីម៉ោ​ង ៩:៣០ព្រឹក ដល់ម៉ោង ១១ព្រឹក ទីកន្លែង៖ សណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយាល់ (Raffles Hotel Le Royal) អគារលេខ៩២ រុក្ខវិថីដូនពេញ សង្កាត់វត្តភ្នំ រាជធានីភ្នំពេញ។ សម្រាប់សាធារណៈជនដែលមានបំណងចង់ចូលរួមកម្មវិធីនេះ សូមចុះឈ្មោះតាមទំព័រនេះ។

អង្គការតម្លាភាពអន្ដរជាតិថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះការធ្វើឃាតបណ្ឌិត កែម ឡី

សេចក្ដីថ្លែងការណ៍ព័ត៌មាន អង្គការតម្លាភាពអន្ដរជាតិថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះការធ្វើឃាតបណ្ឌិត កែម ឡី និងទាមទារឲ្យមានការស៊ើបអង្កេតឯករាជ្យ ទីក្រុងប៊ែរឡាំង – ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ អង្គការតម្លាភាពអន្ដរជាតិ សូមធ្វើការថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះការធ្វើឃាត លោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគឯករាជ្យ និងជាអ្នករិះគន់រដ្ឋាភិបាលដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជា។ កាលពីព្រឹកថ្ងៃអាទិត្យ លោកបណ្ឌិត កែម ឡី ត្រូវបានបាញ់សម្លាប់ នៅទីក្រុងភ្នំពេញ រាជធានីនៃប្រទេសកម្ពុជា។ យើងទាមទាឲ្យមានការស៊ើបអង្កេត ដោយឯករាជ្យ តម្លាភាព និង ហ្មត់ចត់លើឃាតកម្មដ៏យង់ឃ្នងមួយនេះ។ អង្គការតម្លាភាពអន្តរជាតិ បានសម្ដែងក្ដីព្រួយបារម្ភពីកំនើននៃការរឹតបន្ដឹងចំពោះអង្គការសង្គមស៊ីវិល និងការយាយីចំពោះសកម្មជនសិទ្ធិមនុស្ស និងប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា។ មួយឆ្នាំកន្លងទៅ អង្គការតម្លាភាពអន្តរជាតិបានព្រមានអំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដែលបណ្ដាលមកពី ច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលចំពោះលទ្ធភាពរបស់ប្រទេសមួយនេះក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងការបង្កឧបសគ្គដល់ការប្រើសិទ្ធិសេរីភាពរបស់អង្គការសង្គមស៊ីវិល។ ដប់សប្ដាហ៍កន្លងទៅនេះ អង្គការតម្លាភាពអន្តរជាតិ បានអំពាវនាវដល់អាជ្ញាធរឲ្យបញ្ឈប់ការយាយីដល់មន្រ្តីអង្គការសង្គមស៊ីវិលផងដែរ។ ក្នុងមាត្រាទី ១៣ នៃអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងអំពើពុករលួយដែលប្រទេសកម្ពុជាបានផ្ដល់សច្ចាប័នកាលពីឆ្នាំ ២០០៧ ដែលតម្រូវឲ្យរដ្ឋាភិបាលមានយន្តការត្រឹមត្រូវដើម្បីលើកកម្ពស់ការចូលរួមយ៉ាងសកម្មពីសំណាក់បុគ្គល និងអង្គការក្រៅរដ្ឋាភិបាលផ្សេងៗ។ ក្រុមទាំងនេះរួមមាន សង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល និងសហគមន៍នានាដែលធ្វើកិច្ចការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ជាថ្មីម្ដងទៀត អង្គការតម្លាភាពអន្តរជាតិអំពាវនាវដល់អាជ្ញាធរកម្ពុជាគ្រប់ជាន់ថ្នាក់ធ្វើការស៊ើបអង្កេតដោយឯករាជ្យទាក់ទងនឹងករណីឃាតកម្ម លោកបណ្ឌិត...
Read More

ខ្ញុំលែងទទួលយកប្រាក់សំណូកទៀតហើយ

“កាលពីមុន ពេលដែលពួកគេឱ្យលុយខ្ញុំ ៥,០០០រៀល ខ្ញុំទទួលយកវា ប៉ុន្តែឥឡូវនេះខ្ញុំមិនធ្វើដូចនេះទៀតទេ”។ នេះជាពាក្យសំដីពិតដែលលោកស្រី សុខ ចន្ធី បាននិយាយទាក់ទងនឹងលុយក្រៅផ្លូវការ ដែលពីមុនគេផ្តល់ជាសគុណជូនគាត់ជាធម្មតាក្នុងការចេញសំបុត្រកំណើត។ ក្នុងឆ្នាំ ២០១៤ លោកស្រី សុខ ចន្ធី មេឃុំរងទីមួយប្រចាំឃុំត្រពាំងសង្កែ ស្រុកឈូក ខេត្តកំពតត្រូវបានគេចាត់ឱ្យទៅចូលរួមវគ្គបណ្តុះបណ្តាលស្តីពីអភិបាលកិច្ចល្អ និងការប្រឆាំងអំពើពុករលួយដែលបានរៀបចំឡើងដោយ CWDCC និងផ្តល់មូលនិធិដោយអង្គការតម្លាភាពកម្ពុជា។ គាត់បាននិយាយរៀបរាប់ពីវគ្គបណ្ដុះបណ្ដាលផ្តោតលើតម្លាភាព និងអភិបាលកិច្ចល្អដែលពាក់ព័ន្ធនឹងតួនាទី និងការងារប្រចាំថ្ងៃរបស់គាត់។ បន្ទាប់ពីបានចូលរួមវគ្គនេះហើយ គាត់ និងក្រុមការងារ ព្រមទាំងប្រជាជននៅក្នុងឃុំបានផ្លាស់ប្តូរទស្សនៈរបស់ពួកគាត់ចំពោះអំពើពុករលួយយ៉ាងគួរឱ្យកត់សម្គាល់។ គាត់បាននិយាយថា គាត់បានដឹង និងឈប់ប្រព្រឹត្តអំពើពុករលួយ ហើយគាត់បានយល់ច្បាស់ពីអភិបាលកិច្ចល្អផងដែរ។ គាត់បានបន្ថែមថា ឥឡូវនេះគាត់បានរកឃើញថាវាមានភាពងាយស្រូលក្នុងការពន្យល់ពាក្យអភិបាលកិច្ចល្អ និងអំពើពុករលួយទៅកាន់អ្នកភូមិ ដែលពីមុនមកគាត់មិនហ៊ាននិយាយបកស្រាយដោយសារតែគាត់មិនយល់ច្បាស់អំពីន័យទាំងនោះ។ ជាមួយនឹងស្ថានភាពរស់នៅក្រីក្រ លោកស្រី ចន្ធី តែងតែទទួលយកលុយ ២,០០០រៀល ឬច្រើនជាងនេះពីមនុស្សដែលបានមកធ្វើសំបុត្រអាពាហ៍ពិពាហ៍ សំបុត្រកំណើត ឬឯកសារផ្សេងទៀត។ ទោះជាយ៉ាងណាក្ដី បន្ទាប់ពីវគ្គបណ្តុះបណ្តាលនេះ គាត់ឈប់យកលុយដូចនោះទៀតហើយ។ ជាឧទាហរណ៍មួយ ស្ត្រីម្នាក់ដែលទើបតែនឹងងើបឡើងវិញពីភាពសម្រាលកូន ហើយប្ដីរបស់នាងបានទៅធ្វើការនៅប្រទេសថៃ បានមកធ្វើសំបុត្រកំណើតសម្រាប់កូនដែលទើបនឹងកើតរបស់នាងនៅសាលាឃុំ។ ដោយមានការអាណិតអាសូរចំពោះនាង លោកស្រីចន្ធី បានរៀបចំសំបុត្រកំណើត និងបានយកវាទៅដល់ផ្ទះរបស់ស្ត្រីនោះ។...
Read More

អង្គការតម្លាភាពកម្ពុជា បានលើកទឹកចិត្តខ្ញំុអោយលើកទឹកចិត្តអ្នកដទៃ

ភា ឌីស្កូ គឺជានិស្សិតឆ្នាំទីបួន ដែលមានអាយុ ២០ ឆ្នាំនៅក្នុងសកលវិទ្យាល័យបាត់ដំបង ។ ឌីស្កូ បានចូលរួមក្នុងព្រឹត្តិការណ៍របស់អង្គការតម្លាភាពកម្ពុជាជាលើកដំបូងដើម្បីអបអរទិវាប្រឆាំងអំពើពុករលួយជាតិនិងអន្ដរជាតិនៅក្នុង ខែធ្នូ ឆ្នាំ២០១៣ ។ សម្រាប់រូបគាត់ផ្ទាល់ ចំនុចដែលមានឥទ្ធិពលមួយក្នុងចំនោមចំនុចដែលគាត់ទទួលបានពីការចូលរួមក្នុងកម្មវិធីរបស់អង្គការតម្លាភាពកម្ពុជា គឺរូបគាត់បានផ្លាស់ប្តូរគំនិត និងមានការយកចិត្តទុកដាក់បន្ថែមទៀត ទៅលើការអភិវឌ្ឍប្រទេស ដែលជាលទ្ធផលបានជំរុញអោយគាត់ទៅចូលរួមសកម្មភាព និងកម្មវិធីនានារបស់អង្គការតម្លាភាពកម្ពុជា ដើម្បីលើកកម្ពស់សុចរិតភាព អភិបាលកិច្ចល្អ ព្រមទាំងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។ តាមរយៈកម្មវិធីរៀបចំឡើងដោយអង្គការតម្លាភាពកម្ពុជា ឌីស្កូបានរៀនសូត្រច្រើនពីការប្រឆាំងអំពើពុករលួយ និងអភិបាលកិច្ចល្អ។ គាត់បានពន្យល់ថា «ដំបូងខ្ញុំបានរៀនពីតើអ្វីទៅជាអំពើពុករលួយ ។ ខ្ញុំបានរៀនអំពីប្រភេទផ្សេងៗគ្នានៃអំពើពុករលួយ និងទម្រង់របស់វា ។ ខ្ញុំក៏បានរៀនអំពីអ្វីដែលខ្ញុំអាចធ្វើបានដើម្បីរួមចំណែកដល់ការកាត់បន្ថយអំពើពុករលួយផងដែរ» ។ ចំណេះដឹងដែលទទួលបាន បានផ្លាស់ប្តូរផ្នត់គំនិត និងអាកប្បកិរិយារបស់ឌីស្កូចំពោះអំពើពុករលួយ ។ គាត់បាននិយាយថា «ការផ្លាស់ប្តូរសំខាន់បំផុតនោះ គឺថាខ្ញុំហ៊ានបញ្ចេញទស្សនៈរបស់ខ្ញុំ និងចូលរួមធ្វើសកម្មភាពដើម្បីលើកកម្ពស់សុចរិត និងអភិបាលកិច្ចល្អនៅក្នុងប្រទេសកម្ពុជា» ។ ហេតុផល ឌីស្កូបានផ្តួចផ្តើម និងអនុវត្តគម្រោង និងសកម្មភាពជាច្រើនដែលរូបគាត់បានគិតថានឹងអាចជួយលើកកម្ពស់សុចរិតភាពនៅក្នុងសង្គម ។ គម្រោងដំបូងបំផុតដែលរូបគាត់ និងមិត្តភក្តិរបស់គាត់បានរៀបចំ និងបានអនុវត្តដោយជោគជ័យ គឺជាគម្រោងមួយដែលមានគោលដៅពង្រឹងអភិបាលកិច្ចល្អ និងការប្រឆាំងអំពើពុករលួយនៅក្នុង ឃុំភ្នំសំពៅ ខេត្តបាត់ដំបង...
Read More

ក្រុមការងារហ្វឹកហាត់យុវជនដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា

ក្រុមការងារប្រយុទ្ធប្រឆាំងអំពើពុករលួយនៃអង្គការតម្លាភាពអន្តរជាតិ (TI) កំពុងចាប់ផ្ដើមគម្រោងដើម្បីលើកទឹកចិត្តយុវជនក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា។
kmKhmer