សូមស្វាគមន៍ នាយិកាប្រតិបត្តិ របស់យើង
យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការស្វាគមន៍លោកស្រី ស៊ិន ពុទ្ធារី ចូលរួមជាមួយ អង្គការតម្លាភាពកម្ពុជា (TI Cambodia) ក្នុងតួនាទីជា នាយិកាប្រតិបត្តិ ។ លោកស្រី ស៊ិន ពុទ្ធារី មានបទពិសោធន៍ដឹកនាំជាច្រើនក្នុងវិស័យសង្គមស៊ីវិលនៅកម្ពុជា ដោយមានជំនាញក្នុងការដឹកនាំ ការតស៊ូមតិ ការចូលរួមរបស់ភាគីពាក់ព័ន្ធ និងការអភិវឌ្ឍស្ថាប័ន។ នៅក្នុងតួនាទីជានាយិកាប្រតិបត្តិ លោកស្រីនឹងដឹកនាំគោលដៅយុទ្ធសាស្ត្ររួមរបស់អង្គការតម្លាភាពកម្ពុជា ពង្រឹងការគ្រប់គ្រងស្ថាប័ន ជំរុញភាពជាដៃគូ និងជំរុញបេសកកម្មរបស់យើងក្នុងការលើកកម្ពស់តម្លាភាព គណនេយ្យភាព និងសុចរិតភាពនៅក្នុងប្រទេសកម្ពុជា។ សូមអបអរសាទរលោកស្រី ស៊ិន ពុទ្ធារី។ យើងទន្ទឹងរង់ចាំធ្វើការរួមគ្នា ដើម្បីជំរុញសុចរិតភាព និងអភិបាលកិច្ចល្អ សម្រាប់អនាគតឲ្យកាន់តែល្អប្រសើរ។ #TICambodia
ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានជាគន្លឹះសំខាន់ក្នុងការលើកកម្ពស់ការការពារបរិស្ថាន និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា
សេចក្តីថ្លែងការណ៍រួម អង្គការសង្គមស៊ីវិលកម្ពុជាសូមស្នើអោយរាជរដ្ឋាភិបាល និងស្ថាប័នសភាជាតិអនុម័តច្បាប់សិទ្ធិទទួលព័ត៌មានឱ្យបានឆាប់ស្របតាមបទដ្ឋានអន្តរជាតិ និងធានាបាននូវសិទ្ធិសេរីភាពក្នុងការទទួល ព័ត៌មានក្នុងយុគសម័យឌីជីថលដើម្បីលើកកម្ពស់សេវាសាធារណៈ និងដំណោះស្រាយបញ្ហាប្រឈមនានាលើគ្រប់ វិស័យ ជាពិសេសិទ្ធិទទួលព័ត៌មានបរិស្ថាន និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ បន្ទាប់ពីអស់រយៈពេលជាងមួយទសវត្សរ៍ ដែលសេចក្តីព្រាងច្បាប់ដ៏សំខាន់នេះបានចាប់ផ្តើមតាក់តែងឡើង ប្រជាជនកម្ពុជានៅតែមានកង្វល់អំពីសិទ្ធិរបស់ខ្លួនក្នុងការទទួល ព័ត៌មានសាធារណៈនៅឡើយ ដោយសារតែ អជ្ញាធរទាំងថា្នក់ជាតិ និងថ្នាក់ក្រោមជាតិ ហាក់នៅមានភាពស្ទាក់ស្ទើរក្នុងការបើកចំហ ឬផ្សព្វផ្សាយព័ត៌មានមួយចំនួន ព្រមទាំងកង្វះធនធាន និងសមត្ថភាពមានកម្រិត បើទោះបីជាគោលការណ៍អន្តរជាតិ និងជាតិអំពាវនាវឱ្យរដ្ឋបាល សាធារណៈយកចិត្តទុកដាក់ក្នុងការបំពេញតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនក្នុងការបើកចំហព័ត៌មានក៏ដោយ។ នៅក្នុងប្រទេសជឿនលឿន និងជាពិសេសប្រទេសដែលប្រាថ្នាចង់ក្លាយខ្លួនជាប្រទេសអភិវឌ្ឍន៍ ដែលមានចំណូលមធ្យមព័ត៌មានសាធារណៈគឺជាគន្លឹះមួយនៃភាពជោគជ័យ។ សាធារណជនត្រូវការព័ត៌មាន ដើម្បីតាមដានការងាររបស់តំណាងរបស់ខ្លួននៅគ្រប់កម្រិត ហើយវិស័យឯកជនត្រូវការព័ត៌មានដើម្បីបង្កើតយុទ្ធសាស្រ្តអាជីវកម្ម សេចក្តីព្រាងផែនការរយៈពេលវែង និងធ្វើការសម្រេចចិត្តទាក់ទងនឹងការវិនិយោគផងដែរ។ ប្រសិនបើ មិនមានតម្លាភាព និងការទទួលបានឯកសារថវិកាកិច្ចសន្យាសាធារណៈ និងទិន្នន័យហិរញ្ញវត្ថុដែលរឹងមាំទេ នោះមិនមានក្រុមហ៊ុនពិតប្រាកដណាមួយទោះ ខ្នាតតូច មធ្យម ឬធំ បរទេស ឬក្នុងស្រុក នឹងវិនិយោគធនធានរបស់ខ្លួនដែលត្រូវការសម្រាប់ការរីកចម្រើននៃប្រទេសរបស់យើងឡើយ។ នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលបានបើកចំហទិន្នន័យទាក់ទងគម្រោងអភិវឌ្ឍថ្នាក់ជាតិមួយចំនួន ដែលនេះជាការចូលរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់សិទ្ធិទទួលព័ត៌មាននៅកម្ពុជា។ ទោះជាយ៉ាងណា ក៏ ដំណើរការនៃការផ្តល់និងទទួលព័ត៌មានសាធារណៈផ្សេងៗទៀតនៅមានកម្រិតនៅឡើយ ដែលប៉ះពាល់ជាយថាហេតុដល់សិទ្ធិនិងផលប្រយោជន៍នានារបស់ប្រជាពលរដ្ឋ ជាពិសេសលើបញ្ហាសំខាន់ៗដូចជាគម្រោងអភិវឌ្ឍន៍ធំៗ នីតិវិធីលទ្ធកម្មសាធារណៈជាតិ ក៏ដូចជាសម្បទានដីសេដ្ឋកិច្ច របាយការណ៍វាយតម្លៃផលប៉ះពាល់បរិស្ថាន បញ្ហាដីធ្លី... Read More
សេចក្តីថ្លែងការណ៍រួម
អង្គការតម្លាភាពកម្ពុជា និងអង្គការសង្គមស៊ីវិលសូមស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃនាពេលថ្មីៗនេះ ដើម្បីកាត់បន្ថយអរិភាពនៅតាមព្រំដែន។ ទោះជាយ៉ាងនេះក្តី យើងមានការព្រួយបារម្ភអំពីស្ថានភាពយោធិនខ្មែរចំនួន១៨នាក់ ដែលត្រូវបានចាប់ខ្លួនដោយយោធាថៃ បន្ទាប់ពីបទឈប់បាញ់ត្រូវបានប្រកាស។ យើងទាមទារឱ្យប្រទេសថៃ ដោះលែងយោធិនទាំងនេះជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ដោយសារមានព្រួយបារម្ភអំពីសុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគេដោយផ្អែកលើស្ថានភាពទាហានពីរនាក់ដែលត្រូវបានដោះលែងពីមុន។
English
ភាសាខ្មែរ




