ផែនការយុទ្ធសាស្រ្ត

អង្គការតម្លាភាពកម្ពុជា មានចក្ខុវិស័យក្នុងការសម្រេចឲ្យបាននូវសង្គមមួយដែលគ្មានអំពើពុករលួយ សម្រាប់ប្រជាជនកម្ពុជា។ ដើម្បីសម្រេចបាននូវ ចក្ខុវិស័យនេះ អង្គការតម្លាភាពកម្ពុជាបានបញ្ចូលនូវវិធីសាស្រ្តរួមមួយ និងកិច្ចប្រតិបត្តិការរួមគ្នាជាមួយបុគ្គល និងស្ថាប័ននៅគ្រប់កម្រិតទាំងអស់។

ក្នុងរយៈពេលបីឆ្នាំមកនេះ អង្គការតម្លាភាពកម្ពុជាបាន និងកំពុងអនុវត្តយុទ្ធសាស្រ្តដែលមានឈ្មោះថា “រួមគ្នាប្រឆាំងនឹងអំពើពុករលួយ” ដោយផ្តោត លើការពង្រឹងតម្រូវការ និងការចូលរួមពីសង្គមសាធារណៈ និងវិស័យឯកជន ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។

បន្ថែមលើភាពជោគជ័យនៃយុទ្ធសាស្រ្តនេះ យុទ្ធសាស្រ្តសម្រាប់ឆ្នាំ២០២០ នឹងស្វែករកយុទ្ធសាស្រ្តបន្ថែម ទៅលើការលើកកំពស់ការយល់ដឹង និង កែប្រែស្ថានភាពបច្ចុប្បន្នទៅជាសកម្មភាពជាក់លាក់មួយសម្រាប់ផ្នែកខាងតំរូវការ និងបង្កើតឲ្យមានកំណែទម្រង់ប្រកបដោយនិរន្តរ ភាពខាងផ្នែក ផ្គត់ផ្គង់។

Read the strategic plan here