Report Corruption by phone 092/069/060 57 87 87 Report Online

មេឃុំរងដែលក្រោកឈរឡើងប្រឆាំងនឹងអំពើពុករលួយ

លោក ឃួន អាត បានធ្វើការជាមន្រ្តីអាជ្ញាធរមូលដ្ឋានអស់រយៈពេល ១៥ ឆ្នាំមកហើយ ចាប់តាំងពីមុខតំណែងជាជំនួយការមេឃុំរហូតក្លាយជាមេឃុំរងទី១។ ជាអ្នកតំណាងឱ្យសង្កាត់កំពង់បាយ នៅក្នុងក្រុងកំពត ខេត្តកំពត លោកបានចូលរួមវគ្គបណ្ដុះបណ្ដាលចំនួន ៣ថ្ងៃ ស្ដីពី “អភិបាលកិច្ចល្អ និងការប្រឆាំងអំពើពុករលួយ” ដែលបានរៀបចំឡើងនៅដើមឆ្នាំ ២០១៥ ដោយមជ្ឈមណ្ឌលអភិវឌ្ឍន៍កុមារ និងស្រ្ដីនៅកម្ពុជា ចូលរួមសហការជាមួយអង្គការតម្លាភាពកម្ពុជា។ បន្ទាប់ពីចូលរួមវគ្គបណ្ដុះបណ្ដាលរួច លោកបានសង្កេតឃើញការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់មួយចំនួននៅក្នុងខ្លួនគាត់ និងអ្នកដទៃដែលនៅជុំវិញខ្លួនគាត់។ ដូចដែលគាត់បាននិយាយ “អភិបាលកិច្ចល្អ ការប្រឆាំងអំពើពុករលួយ និងតម្លាភាពគឺជាអ្វីដែលអាជ្ញាធរត្រូវធ្វើការពីលើ។ ពួកវាជាចំណុចរសើបសម្រាប់រដ្ឋាភិបាល ហើយពួកយើងត្រូវបានបញ្ជាឱ្យធ្វើការទៅលើពួកវាសព្វថ្ងៃនេះ។” ក្រៅពីបំពេញកាតព្វកិច្ចរបស់គាត់នៅក្នុងការប្រឆាំងអំពើពុករលួយ លោក ឃួន អាត ក៏បានទទួលស្គាល់ផងដែរថា នៅក្នុងពេលកន្លងមក ទាំងប្រជាជន និងមន្រ្តីឃុំមិនបានយល់ច្បាស់ពីច្បាប់ប្រឆាំងអំពើពុករលួយ និងតម្លៃសេវាសាធារណៈ។ ជាលទ្ធផល ប្រជាជនតែងតែបង់ប្រាក់សម្រាប់សម្រួលសេវាសាធារណៈ ហើយមន្រ្តីក៏ទទួលយកប្រាក់ទាំងនោះ។ ក៏ប៉ុន្ដែ បន្ទាប់ពីលោកបានចូលរួមវគ្គបណ្ដុះបណ្ដាលរួច លោកមិនត្រឹមតែបង្កើនចំណេះដឹងរបស់គាត់ទាក់ទងនឹងអំពើពុករលួយ និងអភិបាលកិច្ចល្អទេ លោកថែមទាំងបានកែប្រែរបៀបដែលលោកអនុវត្តការងារនៅក្នុងស្ថាប័នរបស់លោក។ សំខាន់ជាងនេះទៅទៀត លោកបានចែករំលែកព័ត៌មានយ៉ាងទូលំទូលាយជាមួយប្រជាជនក្នុងតំបន់ និងបានជូនដំណឹងពួកគេអំពីការប្រឆាំងអំពើពុករលួយ និងតម្លៃសេវាសាធារណៈ។ បន្ទាប់ពីចូលរួមវគ្គបណ្ដុះបណ្ដាលរួច លោក ឃួន អាត បានចែកចាយផ្ទាំងរូបភាពចំនួន...
Read More

កម្មវិធីបោះជំរំយុវជន ស្តីពីការពង្រឹងអំណាចយុវជន ក្នុងការលើកស្ទួយតម្លាភាព និងសុចរិតភាព (YETI)

ក្លាយជាយុវជនឆ្នើមម្នាក់នៅក្នុងការបោះជំរុំយុវជន សម្រាប់ការបោះឆ្នោតប្រកបដោយតម្លាភាព នៅក្នុងប្រទេសកម្ពុជា! កម្មវិធីបោះជំរំយុវជន ស្តីពីការពង្រឹងអំណាចយុវជន ក្នុងការលើកស្ទួយតម្លាភាព និងសុចរិតភាព (YETI) នឹងត្រូវធ្វើឡើងនៅក្នុងខេត្តកំពង់ស្ពឺ ពីថ្ងៃទី ១៤ ដល់ ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០១៦ ។ អង្គការតម្លាភាពកម្ពុជានឹងជ្រើសរើសអ្នកដឹកនាំវ័យក្មេងចំនួន ៥០ រូប ដែលមកពី YLP1, YLP2, YLP3, YETI1, YETI2, YETI3, និង IYC (យុវជនមកពីខេត្តព្រៃវែង ខេត្តកំពត ខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តស្ទឹងត្រែង នឹងត្រូវបានផ្ដល់អាទិភាព) ។ ប្រកម្មវិធីបោះជំរំយុវជន នឹងអនុញ្ញាតឱ្យអ្នកចូលរួមធ្វើការរួមគ្នា ក្នុងការបង្កើតគំនិតផ្ដួចផ្ដើម និងការប្រមូលផ្ដុំគំនិត ទាក់ទងនឹង សុចិរិតភាព និងការបោះឆ្នោត ប្រកបដោយតម្លាភាព។ ថ្ងៃឈប់ទទួលពាក្យ៖ ៨ កញ្ញា ២០១៦! សំណុំបែបបទកម្មវិធីនេះអាចត្រូវបានទាញយកនៅទីនេះ

សេចក្តីស្នើរបស់អង្គការតម្លាភាពកម្ពុជា ចំពោះសេចក្តីព្រាងច្បាប់ ស្តីពីការការពារបុគ្គលរាយការណ៍

ព្រះរាជាណាចក្រកម្ពុជា ជាតិ សាសនា ព្រះមហាក្សត្រ សូមគោរពជូន ឯកឧត្តម បណ្ឌិត ឪម យិនទៀង ទេសរដ្ឋមន្រ្តី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយ កម្មវត្ថុ៖ សេចក្តីស្នើរបស់អង្គការតម្លាភាពកម្ពុជា ចំពោះសេចក្តីព្រាងច្បាប់ ស្តីពីការការពារបុគ្គលរាយការណ៍ ថ្ងៃនេះ អង្គភាពប្រឆាំងអំពើពុករលួយ ដែលបានដឹកនាំនៅក្នុង ដំណើរការ ធ្វើសេចក្តីព្រាងច្បាប់ស្តីពីការការពារបុគ្គលរាយការណ៍ បានបង្ហាញជាផ្លូវការនូវ សេចក្តីព្រាងបឋម នៃច្បាប់នេះនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទីពីរ ។ តាងនាមអោយអង្គការតម្លាភាពកម្ពុជា យើងខ្ញុំសូមសំដែងនូវសេចក្តីសោមនស្ស  ដោយបានឃើញការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ អង្គភាពប្រឆាំងអំពើពុករលួយ ក្នុងដំណើរ ការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ដ៏សំខាន់មួយនេះ ។ តាមរយៈការអនុម័តច្បាប់មួយនេះ ព្រះរាជាណាចក្រកម្ពុជា នឹងបោះមួយជំហានទៀតស្របតាមនិន្នាការអន្តរជាតិ ។ ក្នុងន័យនេះ ដើម្បីចូលរួមចំណែកឡើកកម្ពស់ស្តង់ដារអន្តរជាតិ យើងខ្ញុំសូមអនុញ្ញាត  ផ្តល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖ I- វិសាលភាពនៃច្បាប់ វិសាលភាពនៃច្បាប់នេះគួរតែពង្រីកអោយបានទូលំទូលាយ និងជៀសវាងចន្លោះប្រហោង ឲ្យអស់លទ្ធភាព ។ ដោយឡែកសេចក្តីព្រាងបឋមបបច្ចុប្បន្ន (មាត្រាទី ៣ និង មាត្រាទី ៤ ចំណុចទី៩)      បានកំណត់វិសាលភាពដែលមានលក្ខណៈតូចចង្អៀតដោយអនុវត្តតែទៅលើការរាយការណ៍ពីការប្រព្រឹត្តិមិនត្រឹមត្រូវ ដែលអាចជាបទល្មើសពុករលួយ ឬកំហុសខាងវិន័យ...
Read More

លទ្ធផលនៃមជ្ឈមណ្ឌលតស៊ូមតិ និង ប្រឹក្សាយោបល់ផែ្នកច្បាប់

សេចកី្តប្រកាសពត៌មាន អំពើពុករលួយក្នុងស្ថាប័នតុលាការ ស្ថាប័នប៉ូលិស និង ស្ថាប័នសាធារណៈ គឺជាការព្រួយបារម្ភណ៍ដ៏ចម្បងរបស់ជនរងគ្រោះនិងសាក្សីនៃអំពើពុករលួយ រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ – នៅថ្ងៃនេះមជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផែ្នកច្បាប់ នៃអង្គការ     តម្លាភាពកម្ពុជា (TI Cambodia) បានចុះផ្សាយទិន្នន័យចុងក្រោយរបស់ខ្លួនអំពីចំនួនករណីដែលមជ្ឈមណ្ឌល បានផ្ដល់ការប្រឹក្សាយោបល់ជូនជនរងគ្រោះ និងសាក្សីនៃអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា ។ មជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផែ្នកច្បាប់ បានទទួលករណីសរុប ចំនួន ១៩១ ទាក់ទងនឹងអំពើពុករលួយ ។ ករណីជាច្រើនដែលត្រូវបានរាយការណ៍ មានទម្រង់ជាអំពើពុករលួយខុសៗគ្នា ដែលកើតឡើងក្នុងវិស័យធំៗចំនួន ៥ គឺ៖ វិស័យសាធារណៈ តម្លៃសេវាសាធារណៈ តុលាការ ប៉ូលិស វិស័យអប់រំ។ ទិន្នន័យ បានបង្ហាញអោយដឹងថា ទម្រង់នៃអំពើពុករលួយដែលបានកើតឡើងជារឿយៗ រួមមាន ការជំរិតទារប្រាក់ (៤១%) ការសូកប៉ាន់ (៣៨%) និងការកេងប្រវ័ញ្ចថវិកាឬការបោកប្រាក់ (១៦%) ។ ស្ថាប័នតុលាការ ស្ថាប័នប៉ូលិស និងស្ថាប័នសាធារណៈ នៅតែជាស្ថាប័នដែលមានកំរិតអំពើពុករលួយខ្ពស់បំផុតក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីការចាប់ដំណើរការនៅចុងឆ្នាំ ២០១៣ រហូតមកដល់បច្ចុប្បន្ននេះ...
Read More

កម្មវិធីជិះកង់ដើម្បីសុចរិតភាព

អង្គការតម្លាភាព សូមស្វាគមន៍! អង្គការតម្លាភាពកម្ពុជា សូមគោរពអញ្ជើញ លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំងសាធារណៈជនទាំងអស់គ្នា ចូលរួមក្នុងព្រឹត្តិការណ៍សង្គមរបស់យើងខ្ញំុ ដែលមានឈ្មោះថា “ជិះកង់ដើម្បីសុចរិតភាព” នៅថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០១៧ ។ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើនការយកចិត្តទុកដាក់របស់សាធារណៈជន ទៅលើសុចរិតភាព និងតម្លាភាព ព្រមទាំងលើកទឹកចិត្ដប្រជាពលរដ្ឋឱ្យស្រឡាញ់សុខភាព និងបរិស្ថានផងដែរ ។ ទីតាំងចាប់ផ្តើមនៃព្រឹត្តិការណ៍កម្មវិធីជិះកង់ដើម្បីសុចរិតភាពនេះ គឺស្ថិតនៅវត្តសិរីមង្គល គៀនឃ្លាំង (ត្រើយខាងកើតស្ពានជ្រោយចង្វារ) ដល់ទីផ្ដាច់ ព្រ័ត្រដែលស្ថិតនៅសាលាបឋមសិក្សា កោះរកា (ស្ពានព្រែកតាមាក់) ដែលមានចម្ងាយសរុបប្រមាណ ២៥ គីឡូម៉ែត្រ។ ដើម្បីជាការគាំទ្រនៃគំនិតផ្តួចផ្តើមក្នុងការប្រមូលមូលនិធិសាធារណៈ និងកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីបង្កើនការចូលរួមពីសាធារណៈជនក្នុងការលើកកម្ពស់សុចរិតភាព យើងខ្ញំុស្នើរសំុការចូលរួមចំណែកវិភាគទានក្នុងការចូលរួមព្រឹត្តិការណ៍នេះ ចំនួន ១០ ដុល្លារសម្រាប់សាធារណជន ឬ ចំនួន ៥ ដុល្លារសម្រាប់សិស្សនិស្សិត ។ មូលនិធិទាំងអស់នេះនឹងត្រូវបានប្រើប្រាស់ដើម្បីទ្រទ្រង់ផ្នែកហិរញ្ញវត្ថុក្នុងការរៀបចំកម្មវិធីនេះ ហើយចំពោះមូលនិធិដែលនៅសល់ នឹងត្រូវបានបែងចែកសម្រាប់គាំទ្រគំនិតផ្ដួចផ្ដើមផ្សេងៗទៀតនៅក្នុងការលើកកម្ពស់សុចរិតភាពនិងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា។ សូមទូរស័ព្ទមកយើងខ្ញំុដើម្បីចុះឈ្មោះ ៖ ០១៥ ៩៤២ ៨៦៤ ឬ ០៦៩ ៩២៣ ៤៤៣ ។
kmKhmer