យើងបានប្តូរទៅទីតាំងថ្មី
យើងខ្ញុំ សូមជូនដំណឹងដល់សាធារណជន និងភាគីពាក់ព័ន្ធឲ្យបានជ្រាបថា ការិយាល័យកណ្តាលរបស់យើងបានផ្លាស់ប្តូរមកអាសយដ្ឋានថ្មី អាសយដ្ឋាន ផ្ទះលេខ ៩៣៣ ផ្លូវលេខ ៣១ B ភូមិ ស្លែងរលើង សង្កាត់ អូរបែកក្អម ក្ខណ្ឌ សែន សុខ រាជធានី ភ្នំពេញ។ តំណ៖ https://maps.app.goo.gl/mSn6bC9d3fWGtZ4K6
ការត្រួតពិនិត្យថវិកា
ការត្រួតពិនិត្យថវិកា ពិតជាមានសារៈសំខាន់ណាស់ក្នុងការធានាបាននូវភាពល្អប្រសើរឡើងនៃអភិបាលកិច្ច តម្លាភាព និងគណនេយ្យភាព។ តើអ្នកទាំងអស់គ្នាចង់ដឹងបន្ថែមអំពី ដំណើរការ និងស្ថានភាពនៃការត្រួតពិនិត្យថវិកាទេ? ចូលមើលវីដេអូខាងក្រោមទាំងអស់គ្នា! #តម្លាភាពថវិកា #អង្គការតម្លាភាពកម្ពុជា #ថវិកាសាធារណៈ #អភិបាលកិច្ច
សេរីភាពនៃការបញ្ចេញមតិ
សូមទស្សនាវីដេអូដែលផលិតដោយក្រុមការងាររបស់កញ្ញា សន់ ម៉ារីយ៉ា ដែលត្រូវបានជ្រើសរើសជាអ្នកឈ្នះចំណាត់ថ្នាក់លេខ ៣ នៃការប្រកួតវីដេអូឆ្នាំ ២០២៤ ក្រោមប្រធានបទ «សិទ្ធិមនុស្សនៅកម្ពុជា»។ វីដេអូនេះបង្ហាញពីការប៉ះទង្គិចគ្នារវាងប្រព័ន្ធផ្សព្វផ្សាយសង្គម និងសេរីភាពនៃការបញ្ចេញមតិ ដោយស្វែងយល់ពីបញ្ហាប្រឈមដែលកើតឡើងនៅពេលដែលកម្លាំងទាំងពីរនេះប្រសព្វគ្នា។ ប៉ុន្តែចាំអីទៀត! វីដេអូនេះក៏លាតត្រដាងនូវគោលគំនិតនៃការនិយាយដោយសេរី ដោយរំលេចអំពីការការពារផ្នែកច្បាប់ និងរបស់រដ្ឋាភិបាល ដើម្បីការពារសិទ្ធិចាំបាច់នេះ។ ការប្រកួតប្រជែងវីដេអូឆ្នាំ ២០២៤ គឺជាផ្នែកមួយនៃ «ការផ្តល់អំណាច ការចូលរួម... Read More
សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយប្រចាំឆ្នាំ២០២៣
រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ(CPI)ឆ្នាំ ២០២៣ ដែលចេញផ្សាយនៅថ្ងៃនេះដោយ អង្គការតម្លាភាពអន្តរជាតិ បង្ហាញថាប្រទេសកម្ពុជាទទួលបានពិន្ទុ ២២ លើពិន្ទុអតិបរមា ១០០ ដែលជាការថយចុះចំនួនពីរពិន្ទុធៀបនឹងឆ្នាំ២០២២។ ពិន្ទុនេះធ្វើឲ្យប្រទេសកម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី ១៥៨ ក្នុងចំណោមប្រទេសចំនួន ១៨០ ដែលត្រូវបានវាយតម្លៃ ដោយថយចុះពីចំណាត់ថ្នាក់ទី ១៥០ កាលពីឆ្នាំមុន។ លទ្ធផលនេះបានបង្ហាញពីនិន្នាការដ៏គួរឱ្យព្រួយបារម្ភ... Read More
លទ្ធផល នៃការប្រារព្ធទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្នាំ២០២៣ នៅកម្ពុជា
រាជធានីភ្នំពេញ ថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី0៨ ខែធ្នូ ឆ្នាំ២០២៣ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ អង្គការតម្លាភាពកម្ពុជា(TI Cambodia) សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(CamboJA) និងសមាគមបណ្តាញយុវជនកម្ពុជា(CYN) បានរួមគ្នាប្រារព្ធទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។... Read More
English
ភាសាខ្មែរ











