Report Corruption by phone 092/069/060 57 87 87 Report Online
Category

សង្ខេប

សូមស្វាគមន៍ នាយិកាប្រតិបត្តិ របស់យើង

យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការស្វាគមន៍លោកស្រី ស៊ិន ពុទ្ធារី ចូលរួមជាមួយ អង្គការតម្លាភាពកម្ពុជា (TI Cambodia) ក្នុងតួនាទីជា នាយិកាប្រតិបត្តិ ។ លោកស្រី ស៊ិន ពុទ្ធារី មានបទពិសោធន៍ដឹកនាំជាច្រើនក្នុងវិស័យសង្គមស៊ីវិលនៅកម្ពុជា ដោយមានជំនាញក្នុងការដឹកនាំ ការតស៊ូមតិ ការចូលរួមរបស់ភាគីពាក់ព័ន្ធ និងការអភិវឌ្ឍស្ថាប័ន។ នៅក្នុងតួនាទីជានាយិកាប្រតិបត្តិ លោកស្រីនឹងដឹកនាំគោលដៅយុទ្ធសាស្ត្ររួមរបស់អង្គការតម្លាភាពកម្ពុជា ពង្រឹងការគ្រប់គ្រងស្ថាប័ន ជំរុញភាពជាដៃគូ...
Read More

អត្ថបទប៊្លុក៖ ដំណើររបស់ក្រុមជ័យលាភីនៃការប្រកួតជជែកដេញដោលយុវជនឆ្នាំ២០២០

អត្ថបទប៊្លុកនេះមានគោលបំណងបរិយាយសង្ខេបពីដំណើរការ និងបទពិសោធន៍របស់ក្រុមជ័យលាភីលេខ១ ក្នុងកម្មវិធី ប្រកួតជជែកដេញដោលយុវជនឆ្នាំ២០២០ ជុំវិញប្រធានបទ៖ “ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងបរិយាបន្ន” ដែលរៀបចំដោយអង្គការតម្លាភាពកម្ពុជា។​​ អត្ថបទនេះចាប់ផ្តើមអំពីការបង្កើតក្រុមរបស់យើង ការពិភាក្សាលើប្រធានបទជជែកដេញដោល ជាមួយនឹងបញ្ហាប្រឈមដែលយើងបានជួបប្រទះផងដែរ។ អត្ថបទនេះនឹងបរិយាយាយ អំពីមេរៀនដែលពួកយើងបានរៀនសូត្រ ក៏ដូចជាការលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយ ចូលរួមការប្រកួតប្រជែងបែបនេះ។ ក្រុមរបស់ពួកយើងមានសមាជិកចំនួន​ ៤នាក់ រួមមាន សុខ សូនីតា, ងួន គីម,...
Read More

សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ២០១៩

សេចក្ដីថ្លែងការណ៍ព័ត៌មាន រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ – លេខាធិការដ្ឋាននៃអង្គការតម្លាភាពអន្តរជាតិដែលមានការិយាល័យនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ចេញផ្សាយនូវលទ្ធផលសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៩នាថ្ងៃនេះ។ សន្ទស្សន៍នេះចាត់ចំណាត់ថ្នាក់ប្រទេស និងដែនដីសរុបចំនួន១៨០ ដោយផ្អែកលើការយល់ឃើញរបស់អ្នកឯកទេស និងអ្នកជំនាញផ្នែកធុរកិច្ច អំពីកម្រិតនៃអំពើពុករលួយនៅក្នុងវិស័យសាធារណៈក្នុងប្រទេសនីមួយៗ ដោយប្រើប្រាស់មាត្រដ្ឋានពិន្ទុពី០(សូន្យ) ទៅ១០០(មួយរយ) ដែល០ពិន្ទុមានន័យថាពុករលួយខ្លាំង ហើយ១០០ពិន្ទុគឺស្អាតស្អំខ្លាំង។ សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយគឺជាសូចនាករកម្រិតសកលឈានមុខ ទាក់ទងនឹងអំពើពុករលួយនៅក្នុងវិស័យសាធារណៈ ដោយបង្ហាញពីកម្រិតនៃអំពើពុករលួយប្រចាំឆ្នាំរបស់ប្រទេសជាច្រើនជុំវិញពិភពលោក។ ជាសកល...
Read More

សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ២០១៨

 សេចក្ដីថ្លែងការណ៍ព័ត៌មាន រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ – លេខាធិការដ្ឋាននៃអង្គការតម្លាភាពអន្តរជាតិដែលមានការិយាល័យនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ បានចេញផ្សាយនូវលទ្ធផលសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៨នាថ្ងៃនេះ។ សន្ទស្សន៍នេះចាត់ចំណាត់ថ្នាក់ប្រទេស និងដែនដីសរុបចំនួន១៨០ ដោយផ្អែកលើការយល់ឃើញរបស់អ្នកឯកទេស និងអ្នកជំនាញផ្នែកធុរកិច្ច អំពីកម្រិតនៃអំពើពុករលួយនៅក្នុងវិស័យសាធារណៈក្នុងប្រទេសនីមួយៗ ដោយប្រើប្រាស់មាត្រដ្ឋានពិន្ទុពី០(សូន្យ) ទៅ១០០(មួយរយ) ដែល០ពិន្ទុមានន័យថាពុករលួយខ្លាំង ហើយ១០០ពិន្ទុគឺស្អាតស្អំខ្លាំង។ លទ្ធផលនៃសន្ទស្សន៍បាននាំមកនូវក្ដីបារម្ភចំពោះសកលលោក តួយ៉ាងប្រទេសចំនួនច្រើនជាង២/៣ទទួលបានពិន្ទុតិចជាង ៥០ ខណៈដែលពិន្ទុជាមធ្យមគឺត្រឹមតែ...
Read More

សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ២០១៧

  សេចក្ដីថ្លែងការណ៍ព័ត៌មាន   រាជធានីភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ – លេខាធិការដ្ឋាននៃអង្គការតម្លាភាពអន្តរជាតិដែលមានការិយាល័យនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់បានចេញផ្សាយនូវលទ្ធផលសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៧។ សន្ទស្សន៍នេះធ្វើការវាយតម្លៃចំណាត់ថ្នាក់ចំពោះប្រទេស និងដែនដីសរុបចំនួន១៨០ ដោយផ្អែកទៅលើការយល់ឃើញរបស់អ្នកជំនាញ និងធុរៈជនអំពីកំរិតនៃអំពើពុករលួយនៅក្នុងវិស័យសាធារណៈនៅក្នុងប្រទេសនីមួយៗ។ សន្ទស្សន៍នេះធ្វើការផ្ដល់ពិន្ទុចំពោះប្រទេសទាំងនោះដោយផ្អែកលើមាត្រដ្ឋានពី ០ពិន្ទុ (ពុករលួយខ្លាំង) ទៅ ១០០ពិន្ទុ (ស្អាតស្អំខ្លាំង)។ នៅក្នុងឆ្នាំនេះ លទ្ធផលសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយរកឃើញថា...
Read More
kmKhmer