Report Corruption by phone 092/069/060 57 87 87 Report Online

សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយប្រចាំឆ្នាំ២០២៣

រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ(CPI)ឆ្នាំ ២០២៣ ដែលចេញផ្សាយនៅថ្ងៃនេះដោយ អង្គការតម្លាភាពអន្តរជាតិ បង្ហាញថាប្រទេសកម្ពុជាទទួលបានពិន្ទុ ២២ លើពិន្ទុអតិបរមា ១០០ ដែលជាការថយចុះចំនួនពីរពិន្ទុធៀបនឹងឆ្នាំ២០២២។ ពិន្ទុនេះ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី ១៥៨ ក្នុង​ចំណោម​ប្រទេស​ចំនួន ១៨០ ដែល​ត្រូវបាន​វាយ​តម្លៃ ដោយថយចុះ​ពី​ចំណាត់​ថ្នាក់​ទី ១៥០ កាល​ពី​ឆ្នាំ​មុន។ លទ្ធផលនេះបានបង្ហាញពីនិន្នាការដ៏គួរឱ្យព្រួយបារម្ភ ដោយសារតែពិន្ទុ CPI របស់កម្ពុជា បន្តប្រែប្រួលឡើងចុះក្នុងចន្លោះពិន្ទុ ២០ បន្តិចបន្តួច ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ជាពិន្ទុដែលទាប បើទោះបីជាមានការប្រសើរឡើងនៅឆ្នាំខ្លះក្តី។ CPI ចាត់ថ្នាក់ប្រទេសនិងដែនដីចំនួន ១៨០ តាមកម្រិតនៃការយល់ឃើញអំពីអំពើពុករលួយ នៅក្នុងវិស័យ សាធារណៈ ដោយប្រើប្រាស់មាត្រដ្ឋានពីពិន្ទុ ០ (ពុករលួយខ្លាំង) ដល់ ពិន្ទុ ១០០ (ស្អាតស្អំខ្លាំង)។ ពិន្ទុ CPI របស់ កម្ពុជាឆ្នាំ ២០២៣ នៅតែទាបជាងមធ្យមភាគពិន្ទុក្នុងតំបន់ និងសកលលោក។ នៅក្នុង​តំបន់​អាស៊ាន កម្ពុជា​នៅ​តែ​ស្ថិត​នៅ​ជិត​បាត​តារាង ដោយនៅពីលើ​តែប្រទេស​មីយ៉ាន់ម៉ាមួយប៉ុណ្ណោះ ដែលទទួលបានពិន្ទុ...
Read More

លទ្ធផល នៃការប្រារព្ធទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្នាំ២០២៣ នៅកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី0៨ ខែធ្នូ ឆ្នាំ២០២៣ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ អង្គការតម្លាភាពកម្ពុជា(TI Cambodia) សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា​(CamboJA) និងសមាគមបណ្តាញយុវជនកម្ពុជា(CYN) បានរួមគ្នាប្រារព្ធទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ទិវាប្រយុទ្ធប្រឆាំងអំពីពុករលួយឆ្នាំនេះត្រូវបានប្រារព្ធឡើងក្រោមមូលបទ «ការដឹកនាំមានសុចរិតភាព នាំមកនូវយុត្តិធម៌ និងវិបុលភាព» ដោយមានអ្នកចូលរួមសរុបប្រមាណ ១៥០នាក់ អញ្ជើញមកពីអង្គការសង្គមស៊ីវិល សហជីព សហគមន៍ អ្នកសិក្សាស្រាវជ្រាវ និងស្ថាប័នរាជរដ្ឋាភិបាល។មូលបទនៃ​ទិវា​ប្រយុទ្ធប្រឆាំង​​អំពើពុករលួយ​​ឆ្នាំនេះ ផ្តោតលើ​ទំនាក់ទំនងយ៉ាងសំខាន់​រវាង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ និង​សន្តិភាព សន្តិសុខ និង​ការអភិវឌ្ឍន៍។ មូលបទនេះសរបញ្ជាក់យ៉ាងច្បាស់ពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃអំពើពុករលួយមកលើការអភិវឌ្ឍន៍ផ្នែកនយោបាយ និងសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា។ ភាពស្ងៀមស្ងាត់មិនមែនជាជម្រើសទៀតទេ សម្រាប់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធទាំងអស់។ យើងត្រូវធ្វើសកម្មភាពឥឡូវនេះ ដើម្បីលើកកម្ពស់សុចរិតភាព និងប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ដោយមានការដាក់ចេញនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជ​​​​​រដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំង​អំពើពុករលួយ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ តាមរយៈការអប់រំ វិធានការទប់ស្កាត់ និងការអនុវត្តក្របខណ្ឌច្បាប់ប្រឆាំងអំពើពុករលួយ ហើយក្នុងគោលបំណងគាំទ្រដល់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការចាត់វិធានការជាបន្ទាន់ដើម្បីផលប្រយោជន៍ជាតិ ដូចដែលបានបញ្ជាក់ដោយនាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងសារលិខិតអបអរសាទរទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្នាំ២០២៣ ដូច្នេះកិច្ចពិភាក្សាលើប្រធានបទមួយចំនួនត្រូវបានធ្វើឡើងនៅថ្ងៃនេះ ក្នុងគោលបំណងប្រមូលធាតុចូលពីភាគីពាក់ព័ន្ធដើម្បីឱ្យរាជរដ្ឋាភិបាលសម្រេចបាននូវកិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើពុករលួយរបស់ខ្លួន។...
Read More

អនុសាសន៍របស់កិច្ចប្រជុំសមាជិកភាពប្រចាំឆ្នាំ២០២៣

អង្គការតម្លាភាពកម្ពុជា ថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ ចាប់ពីម៉ោង ១៣:០០ ដល់ ១៩:០០ យប់ កិច្ចប្រជុំសមាជិកភាពប្រចាំឆ្នាំ (AMM) លើកទីពីរ របស់អង្គការតម្លាភាពកម្ពុជា (TI Cambodia) ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃសុក្រ ទី២៨ ខែមេសា ឆ្នាំ២០២៣ នៅភោជនីយដ្ឋានចំប៉ី ហ្គាឌិន។ កិច្ចប្រជុំនេះមានការចូលរួមពីសមាជិកទាំងអស់របស់អង្គការ ហើយមានគោលដៅត្រួតពិនិត្យឡើងវិញលើសកម្មភាព និងយុទ្ធសាស្រ្តរបស់អង្គការនៅក្នុងឆ្នាំកន្លងមក ពិភាក្សាអំពីបញ្ហាប្រឈមដែលស្ថាប័នបានជួបប្រទះ និងរៀបចំសកម្មភាព និងយុទ្ធសាស្រ្តសម្រាប់ឆ្នាំបន្ទាប់ៗទៀត។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពលោកស្រី ប៉ុក បុប្ផា ម៉ារីណា ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការតម្លាភាពកម្ពុជា។ ក្នុងគោលដៅបន្តចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងលើកកម្ពស់តម្លាភាព និងអភិបាលកិច្ចល្អនៅកម្ពុជា អង្គប្រជុំក៏បានមូលមតិគ្នាដាក់ចេញនូវអនុសាសន៍ប្រាំបីចំណុច ដោយអំពាវនាវដល់ភាគីពាក់ព័ន្ធ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា៖ ១.   បង្កើនតម្លាភាពនៅក្នុងលទ្ធកម្មរបស់រដ្ឋាភិបាល៖ ធានាថា សេចក្តីសម្រេចលើលទ្ធកម្ម និងព័ត៌មាននៅលើគ្រប់ដំណាក់កាលនៃដំណើរការលទ្ធកម្ម ត្រូវបានផ្សព្វផ្សាយជាសាធារណៈ នៅក្នុងទម្រង់ដែលមិនស្មុគ្រស្មាញ រួមទាំងតាមរយៈវែបផតថលផងដែរ។ ពង្រឹងការត្រួតពិនិត្យរបស់រដ្ឋ និង ការពិនិត្យតាមដានជាសាធារណៈលើសេវាកម្ម ឬ ផលិតផលដែលផ្តល់ដោយអ្នកទទួល​កិច្ចសន្យា។ ២.   ពង្រឹងកិច្ចខិតខំប្រឹងប្រែងប្រឆាំងការសម្អាតប្រាក់៖ បន្តពង្រឹងឯករាជ្យភាពនៃប្រតិបត្តិការ...
Read More

សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយប្រចាំឆ្នាំ២០២២

រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ – សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ(CPI) ឆ្នាំ២០២២ ត្រូវបានចេញផ្សាយដោយអង្គការតម្លាភាពអន្តរជាតិនាថ្ងៃនេះ ដែលប្រទេសកម្ពុជាទទួលបានពិន្ទុ ២៤ លើពិន្ទុអតិបរមា ១០០ និងជាប់ចំណាត់ថ្នាក់ទី ១៥០ ក្នុងចំណោម ១៨០ ប្រទេស ដែលត្រូវបានដាក់បញ្ចូលនៅក្នុងសន្ទស្សន៍។ លទ្ធផលពិន្ទុ និងចំណាត់ថ្នាក់នេះបានបង្ហាញពីភាពប្រសើរឡើងបន្តិច បើធៀបនឹងលទ្ធផលឆ្នាំមុន។ ក្នុងសន្ទស្សន៍CPI ឆ្នាំ២០២១ ប្រទេសកម្ពុជាទទួលបាន ២៣ពិន្ទុ លើពិន្ទុអតិបរិមា ១០០ និងជាប់ចំណាត់ថ្នាក់ទី ១៥៧។ ជារួម ពិន្ទុរបស់កម្ពុជា មានការកើនឡើងជាលំដាប់ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ពី២០ពិន្ទុ ក្នុងឆ្នាំ២០១៨ ដល់ ២៤ពិន្ទុ ក្នុងឆ្នាំ២០២២។ ទោះបីជាការកើនឡើងពិន្ទុនេះអាចត្រូវបានមើលឃើញថាជាការវិវឌ្ឍល្អក៏ដោយ ប៉ុន្តែលទ្ធផលពិន្ទុនេះនៅតែមានកម្រិតទាបខ្លាំង ដែលបង្ហាញថាមានកិច្ចការងារជាច្រើនទៀតដែលត្រូវធ្វើដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយនៅក្នុងប្រទេស។ លទ្ធផលសន្ទស្សន៍CPIឆ្នាំនេះបង្ហាញថា ប្រទេសកម្ពុជាបន្តបោះជំហានយ៉ាងយឺតពីក្រោយបណ្តាប្រទេសក្នុងតំបន់អាស៊ី ក៏ដូចជាសកលលោក។ នៅកម្រិតតំបន់ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទាបជាងគេទី២ ក្នុងតំបន់អាស៊ាន និងជាប់ចំណាត់ថ្នាក់ទាបជាងគេទី៣ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច គឺនៅលើតែប្រទេសមីយ៉ាន់ម៉ា(ចំណាត់ថ្នាក់ទី១៥៧) និងកូរ៉េខាងជើង(ចំណាត់ថ្នាក់ទី១៧១)ប៉ុណ្ណោះ។ លទ្ធផលពិន្ទុរបស់ប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន គឺមានភាពចម្រុះ ដោយពិន្ទុរបស់ប្រទេសមួយចំនួនមានការធ្លាក់ចុះ។ ប្រទេសមីយ៉ាន់ម៉ាមានការធ្លាក់ចុះពិន្ទុខ្លាំងជាងគេ ពោលគឺថយចុះ...
Read More

សេចក្ដីថ្លែងការណ៍ព័ត៌មាន ទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ ឆ្នាំ២០២២

រាជធានីភ្នំពេញ​ ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ២០២២៖ អង្គការតម្លាភាពកម្ពុជា សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថាខេមបូចា វិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ អង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែប  ប្រជាធិបតេយ្យ គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ​ ​អង្គការដាយកូនៀរ និង​អង្គការអាក់សិនអេតកម្ពុជា បានចូលរួមជាមួយពិភពលោកក្នុងការរៀបចំប្រារព្ធទិវាប្រឆាំងអំពើ                   ពុករលួយអន្តរជាតិ ឆ្នាំ២០២២ ក្រោមពាក្យស្លោក ពិភពលោករួមគ្នាប្រឆាំងនឹងអំពើពុករលួយ។ ព្រឹត្តិការណ៍មួយថ្ងៃនេះមានគោលបំណងកៀរគរភាគីពាក់ព័ន្ធទាំងអស់ រួមទាំងរដ្ឋាភិបាល អង្គការសង្គមស៊ីវិល សហជីព សកម្មជនយុវជន និងប្រជាពលរដ្ឋដែលងាយរងគ្រោះ ដើម្បីពិភាក្សាអំពីបញ្ហាអំពើពុករលួយសំខាន់ៗនៅកម្ពុជា ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចសង្គម និងនយោបាយ ហើយនិងជម្រើសគោលនយោបាយ ព្រមទាំងដំណោះស្រាយសមស្រប ដើម្បីឆ្លើយតបទៅនឹងបញ្ហាទាំងនោះ។ ទិវាប្រឆាំងអំពើពុករលួយក៏បានផ្តល់ឱកាសសម្រាប់គ្រប់ភាគីពាក់ព័ន្ធដើម្បីឆ្លុះបញ្ចាំងថាតើកិច្ចខិតខំប្រឹងប្រែងប្រឆាំងអំពើពុករលួយបានសម្រេចជោគជ័យដល់កម្រិតណានៅទូទាំងពិភពលោក ជាពិសេសនៅប្រទេសកម្ពុជា ហើយកំណត់រកបញ្ហាប្រឈមសម្រាប់សកម្មជន និងចលនាប្រឆាំងអំពើពុករលួយ រួមទាំងទិសដៅបន្ទាប់។ ដើម្បីសម្រេចគោលបំណងខាងលើ សកម្មភាពមួយចំនួនទាក់ទងនឹងបញ្ហាអំពើពុករលួយ និងការប្រឆាំងអំពើពុករលួយត្រូវបានរៀបចំឡើង។ ទាំងនេះរួមមានកិច្ចពិភាក្សាស្តីពី “ការប្រឆាំងអំពើពុករលួយ៖ ការចូលរួម ការការពារ និងលំហសិទ្ធិសេរីភាព” និងសិក្ខាសាលាក្រោមប្រធានបទដូចជា “អំពើពុករលួយនយោបាយ៖ បរិបាលភាព នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យ” “កម្ពុជាក្នុងចំណុចរបត់៖ ការលាងលុយ និងការជួញដូរមនុស្ស” និង “ការលុបបំបាត់ទំនាស់ផលប្រយោជន៍៖ មាគ៌ាឆ្ពោះទៅការប្រកួតប្រជែងដោយស្មើភាពក្នុងវិស័យឯកជន”។ លើសពីនេះ...
Read More

សេចក្តីថ្លែងការណ៍ព័ត៌មាន​ “ការស្ទង់មតិយុវជនស្ដីពីគោលនយោបាយ”

“ការស្ទង់មតិយុវជនស្ដីពីគោលនយោបាយបង្ហាញថាចំណេះដឹង និងការចូលរួមរបស់យុវជនកម្ពុជានៅមានកម្រិត នៅក្នុងគោលនយោបាយសាធារណៈសំខាន់ៗ” រាជធានីភ្នំពេញ ថ្ងៃចន្ទ ទី៣១ ខែតុលា ឆ្នាំ២០២២ – ការយល់ដឹងរបស់យុវជនកម្ពុជាទាក់ទងទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍សំខាន់ៗរបស់រដ្ឋាភិបាលមានកម្រិតទាប ហើយពួកគេមានទស្សនៈផ្សេងគ្នាចំពោះប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីរបស់រដ្ឋាភិបាលទាក់ទងនឹងសុខភាព ការអប់រំ ការងារ និងការចូលរួមរបស់យុវជន។ នេះបើយោងតាមលទ្ធផលនៃការស្ទង់មតិដែលបានចេញផ្សាយដោយអង្គការតម្លាភាពកម្ពុជានៅថ្ងៃនេះ។ ការស្ទង់មតិថ្នាក់ជាតិនេះត្រូវបានធ្វើឡើងដោយផ្ទាល់មុខជាមួយយុវជនកម្ពុជា អាយុចន្លោះពី ១៥ឆ្នាំ ទៅ ៣០ឆ្នាំ ចំនួន១,៦០០នាក់ និងធានាកម្រិតនៃភាពលម្អៀង ± ពីរភាគរយ។ ការប្រមូលទិន្នន័យបានធ្វើឡើងរវាងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២១ នៅក្នុង២០០ភូមិ ទូទាំង២៥រាជធានី-ខេត្តនៃប្រទេសកម្ពុជា។ ការស្ទង់មតិនេះបានផ្តល់នូវការរកឃើញថ្មីៗអំពីកម្រិតនៃការចាប់អារម្មណ៍ និងចំណេះដឹងរបស់យុវជនទៅលើកិច្ចការរបស់រដ្ឋាភិបាល ជាពិសេសគោលនយោបាយសាធារណៈសំខាន់ៗ ព្រមទាំងតម្រូវការ និងឧបសគ្គរបស់យុវជនទាក់ទងនឹងសុខភាព ការអប់រំ ការងារ និងការចូលរួមរបស់ប្រជាពលរដ្ឋ ហើយនិងទស្សនៈរបស់ពួកគេអំពីការឆ្លើយតបរបស់រដ្ឋាភិបាលជុំវិញក្ដីបារម្ភ និងការរំពឹងទុកទាំងនេះ។ លទ្ធផលនៃការស្ទង់មតិបង្ហាញថា  ការយល់ដឹងរបស់យុវជន  ជាទូទៅអំពីយុទ្ធសាស្រ្តអភិវឌ្ឍន៍សំខាន់ៗរបស់     រដ្ឋាភិបាល និងជាពិសេសអំពីគោលនយោបាយយុវជន មានកម្រិតទាប។ ជាឧទាហរណ៍ ៩០% នៃអ្នកឆ្លើយតបសម្ភាសន៍បាននិយាយថា ពួកគេមិនធ្លាប់បានឮអំពីយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤នោះទេ។ ភាគរយស្ទើរតែដូចគ្នា (៨៩%) បាននិយាយថា ពួកគេមិនធ្លាប់បានឮអំពីគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា។...
Read More

សេចក្ដីថ្លែងការណ៍ព័ត៌មាន «វេទិកាយុវជនថ្នាក់ជាតិឆ្នាំ២០២២»

រាជធានីភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២៖ អង្គការតម្លាភាពកម្ពុជា (TI Cambodia) អង្គការ អាក់សិនអេតកម្ពុជា (AAC) មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) អង្គការ​សិល្បៈ​ខ្មែរ​អមតៈ (CLA) អង្គការដាយកូនា (Diakonia) អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) និងបណ្តាញយុវជន បានរួមគ្នារៀបចំ «វេទិកាយុវជនថ្នាក់ជាតិឆ្នាំ២០២២»។ វេទិកានេះ គឺជាផ្នែកមួយនៃការចូលរួមប្រារព្ធទិវាយុវជនអន្តរជាតិឆ្នាំ២០២២ ក្នុងគោលបំណងបង្ហាញពីសារៈសំខាន់នៃការចូលរួមរបស់យុវជន ដែលជាធាតុផ្សំដ៏សំខាន់នៃសង្គមមួយដែលប្រកបដោយបរិយាបន្ន។    វេទិកាយុវជនថ្នាក់ជាតិឆ្នាំ២០២២ ត្រូវបានរៀបចំឡើងក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីអង្គការតម្លាភាពអន្តរជាតិ (TI) ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (Sida) សហភាពអឺរ៉ុប (EU) និងទីភ្នាក់ងារជំនួយអាមេរិក (USAID)។ វេទិកាយុវជននេះបានប្រមូលផ្តុំក្រុមយុវជន ភ្ញៀវកិត្តិយស វាគ្មិន និងតំណាង ពីរដ្ឋាភិបាល សង្គមស៊ីវិល គ្រឹះស្ថានអប់រំ និងដៃគូអភិវឌ្ឍន៍អន្តរជាតិ ក្នុងគោលបំណងបង្ហាញ និងលើកកម្ពស់ការចូលរួមរបស់យុវជនក្នុងកិច្ចការអភិបាលកិច្ច និងការអភិវឌ្ឍ ក៏ដូចជាដំណើរការធ្វើសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលនៅប្រទេសកម្ពុជា។                   ថ្លែងនៅក្នុងសន្ទរកថាស្វាគមន៍ លោក ប៉ិច ពិសី...
Read More

សេចក្ដីថ្លែងការណ៍ព័ត៌មាន ការផ្សព្វផ្សាយកម្មវិធីទូរស័ព្ទដៃ «មតិយើង» សម្រាប់ទទួលមតិយោបល់ពីប្រជាពលរដ្ឋ អំពីការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ

រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២៖ ថ្ងៃនេះគឺជាថ្ងៃដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីទូរស័ព្ទដៃ «មតិយើង» ដែលជាឧបករណ៍ថ្មីមួយសម្រាប់ប្រជាពលរដ្ឋដើម្បីផ្តល់ព័ត៌មានត្រឡប់ រួមទាំងការដាក់ពាក្យបណ្ដឹងអំពីសេវាសាធារណៈនៅថ្នាក់ក្រោមជាតិក្នុងប្រទេសកម្ពុជា។ កម្មវិធីទូរស័ព្ទដៃ «មតិយើង» ត្រូវបានសហការផលិតឡើងដោយក្រសួងមហាផ្ទៃ អង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា ដែលជាយន្តការសម្ងាត់ ងាយស្រួលប្រើ និងឥតគិតថ្លៃសម្រាប់សាធារណជនក្នុងការដាក់បណ្ដឹង ស្វែងរកជំនួយ សាកសួរព័ត៌មាន និងវាយតម្លៃសេវាសាធារណៈនៅតាមមូលដ្ឋានរបស់ខ្លួន។ គោលបំណងនៃការផលិតកម្មវិធីទូរស័ព្ទដៃនេះ គឺដើម្បីចូលរួមចំណែកក្នុងការធ្វើឱ្យសេវាសាធារណៈនៅកម្ពុជាកាន់តែមានតម្លាភាព បរិយាប័ន្ន និងគណនេយ្យភាពបន្ថែមទៀត ជាពិសេសសេវាសាធារណៈដែលឆ្លើយតបនឹងតម្រូវការយេនឌ័រ។ ចាប់តាំងពីខែមករា ឆ្នាំ២០២០ តាមរយៈការគាំទ្រហិរញ្ញវត្ថុពីសហភាពអឺរ៉ុប(EU) និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត(Sida) ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានមុខងារ និងធនធាននៃក្រសួងមហាផ្ទៃ អង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជាបានសហការគ្នាផលិតកម្មវិធីទូរស័ព្ទ «មតិយើង» ដែលមានទាំងការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាច្រើនលើកជាមួយភាគីពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដើម្បីប្រមូលធាតុចូលទៅលើកម្មវិធីទូរស័ព្ទដៃនេះ។ គិតត្រឹមដើមឆ្នាំ២០២២ កំណែចុងក្រោយនៃកម្មវិធីទូរស័ព្ទដៃ «មតិយើង» ត្រូវបានផលិតឡើង និងដាក់ឱ្យប្រើប្រាស់សាកល្បងដោយជោគជ័យនៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងតំបន់គោលដៅនៃគម្រោង នៃប្រទេសកម្ពុជា​ រួមមាន៖ អង្គភាពច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋថ្នាក់រាជធានី/ខេត្តចំនួន៣ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋថ្នាក់ក្រុង/ស្រុកចំនួន៨ និងរដ្ឋបាលឃុំ/សង្កាត់ចំនួន៣០។ «ការដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីទូរស័ព្ទដៃ «មតិយើង» គឺជាការបោះជំហានដ៏សំខាន់មួយទៀតឆ្ពោះទៅរកសេវាសាធារណៈប្រកបដោយប្រសិទ្ធភាពនៅប្រទេសកម្ពុជា។ ដោយសារអត្រាខ្ពស់នៃការប្រើប្រាស់ទូរស័ព្ទឆ្លាតវៃ និងអ៊ីនធឺណិតនៅក្នុងប្រទេស ការផលិត និងអនុវត្តកម្មវិធីទូរស័ព្ទដៃនេះគឺជាឱកាសដ៏ល្អប្រសើរជាងពេលណាៗទាំងអស់។...
Read More

សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយប្រចាំឆ្នាំ២០២១

សេចក្ដីថ្លែងការណ៍ព័ត៌មាន រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ – លេខាធិការដ្ឋាននៃអង្គការតម្លាភាពអន្តរជាតិដែលមានការិយាល័យនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ចេញផ្សាយនូវលទ្ធផលសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ(CPI)ឆ្នាំ២០២១នាថ្ងៃនេះ។ ឆ្នាំនេះកម្ពុជាទទួលបានពិន្ទុ ២៣ ដែលកើនឡើងចំនួនពីរពិន្ទុបើធៀបនឹងឆ្នាំមុន(២១) ហើយឈរនៅចំណាត់ថ្នាក់ទី១៥៧ ក្នុងសកលលោក។ ខណៈដែលពិន្ទុឆ្នាំនេះអាចត្រូវបានមើលឃើញថា ជាសញ្ញាណវិជ្ជមាន ប៉ុន្តែពិន្ទុនេះនៅតែមានកម្រិតទាប ដែលបង្ហាញថា កម្ពុជាបន្តបោះជំហានយ៉ាងយឺតពីក្រោយបណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាពិភពលោក។ នៅក្នុងសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយប្រចាំឆ្នាំនេះ កម្ពុជាទទួលបានពិន្ទុ ២៣ លើពិន្ទុអតិបរមា ១០០ គឺឡើងពីពិន្ទុ ២១ ដែលទទួលបានក្នុងឆ្នាំ២០២០​។ ជាមួយនឹងពិន្ទុនេះ កម្ពុជាជាប់ចំណាត់ថ្នាក់ទី ១៥៧ ក្នុងចំណោម ១៨០ ប្រទេស និងដែនដីដែលត្រូវបានដាក់បញ្ចូលក្នុងការសិក្សា។ នៅកម្រិតតំបន់ ប្រទេសកម្ពុជា​បន្ត​ស្ថិតក្នុង​ចំណោមប្រទេសមានពិន្ទុទាបជាងគេទី៣ នៅតំបន់​អាស៊ី​ប៉ាស៊ីហ្វិច នៅលើតែប្រទេស​អាហ្វហ្កានីស្ថាន និងកូរ៉េខាងជើងតែ​ប៉ុណ្ណោះ ហើយ​ក៏ជាប្រទេសមានពិន្ទុ​ទាប​ជាង​គេបំផុត​​ក្នុងតំបន់​អាស៊ានផងដែរ។ លទ្ធផលពិន្ទុCPIរបស់ប្រទេសផ្សេងទៀត​​ក្នុង​តំបន់អាស៊ាន គឺមានភាព​ចម្រុះ។ ប្រទេសសិង្ហបុរីបានបន្តជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសស្អាតស្អំបំផុតទាំង១០លើពិភពលោកដោយរក្សាពិន្ទុដដែល(៨៥) និងជាប់ចំណាត់ថ្នាក់លេខ ៤ ជាមួយប្រទេសស៊ុយអែត និងន័រវែស។ ប្រទេសមួយចំនួនក្នុងតំបន់អាស៊ានទទួលបានពិន្ទុទាបជាងឆ្នាំមុន ដូចជា៖ ម៉ាឡេស៊ី (ធ្លាក់ចុះពី ៥១ មក ៤៨)...
Read More

អត្ថបទប៊្លុក៖ ដំណើររបស់ក្រុមជ័យលាភីនៃការប្រកួតជជែកដេញដោលយុវជនឆ្នាំ២០២០

អត្ថបទប៊្លុកនេះមានគោលបំណងបរិយាយសង្ខេបពីដំណើរការ និងបទពិសោធន៍របស់ក្រុមជ័យលាភីលេខ១ ក្នុងកម្មវិធី ប្រកួតជជែកដេញដោលយុវជនឆ្នាំ២០២០ ជុំវិញប្រធានបទ៖ “ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងបរិយាបន្ន” ដែលរៀបចំដោយអង្គការតម្លាភាពកម្ពុជា។​​ អត្ថបទនេះចាប់ផ្តើមអំពីការបង្កើតក្រុមរបស់យើង ការពិភាក្សាលើប្រធានបទជជែកដេញដោល ជាមួយនឹងបញ្ហាប្រឈមដែលយើងបានជួបប្រទះផងដែរ។ អត្ថបទនេះនឹងបរិយាយាយ អំពីមេរៀនដែលពួកយើងបានរៀនសូត្រ ក៏ដូចជាការលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយ ចូលរួមការប្រកួតប្រជែងបែបនេះ។ ក្រុមរបស់ពួកយើងមានសមាជិកចំនួន​ ៤នាក់ រួមមាន សុខ សូនីតា, ងួន គីម, ឆេង ឧស្សាហ៍ និង សុង ដាភា។ ពួកយើង មកពីជំនាញខុសៗគ្នា ២នាក់សិក្សាជំនាញទំនាក់ទំនងអន្តជាតិ និង​ ២នាក់ ទៀតសិក្សាជំនាញ គ្រប់គ្រងពាណិជ្ជកម្ម។ ពួកយើងក៏មកពីសាកលវិទ្យាល័យផ្សេងគ្នាផងដែរ ២នាក់មកពីសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ ម្នាក់មកពីវិទ្យាស្ថានភាសាបរទេស និងម្នាក់ទៀតមកពីសាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន។​ ថ្វីបើជាពួកយើងមកពីសាកលវិទ្យាល័យខុសៗគ្នាមែន ប៉ុន្ដែពួកយើងមានចំណាប់អារម្មណ៍ និង​ចំណង់ចំណូលចិត្តដូចគ្នា ដែលនាំឲ្យពួកយើងបង្កើតក្រុមនេះឡើងសម្រាប់ការប្រកួតប្រជែងនេះ។ នៅក្នុងកម្មវិធីប្រកួតប្រជែងដេញដោលនេះ ពួកយើងទទួលបានចំណេះដឹងជាច្រើនទាក់ទងទៅនឹងសារៈសំខាន់នៃសេវាសាធារណៈ ដែលប្រកបដោយតម្លាភាព និងគណនេយ្យភាព​ ហើយពួកយើងនឹងស្វែងយល់បន្ថែមទៅលើប្រធានបទនេះឱ្យកាន់តែស៊ីជម្រៅជាងនេះទៀត។  បន្ថែមពីនេះ ពួកយើងក៏មានគោលបំណងចង់បង្កើនសមត្ថភាពក្នុងការប្រើប្រាស់ភាសាខ្មែរជាផ្លូវការ ក៏ដូចជាលើកកម្ពស់វប្បធម៌សន្ទនា ដែលអនុញ្ញាតឱ្យយុវជនពិភាក្សាពីបញ្ហាសង្គមជាក់លាក់ដោយគ្មានអំពើហឹង្សា។ សម្រាប់ការប្រកួតប្រជែងនេះតាំងពីដើមរហូតដល់វគ្គផ្តាច់ព្រ័ត្រ ប្រធានបទនៃការជជែកដេញដោលគឺផ្តោតសំខាន់ជុំវិញ “ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងបរិយាបន្ន”។...
Read More
1 2 3 5