ពួកយើងត្រូវការច្បាប់នៃសិទ្ធិក្នុងការទទួលព័ត៌មានដ៏ល្អមួយនាពេលឆាប់ៗនេះ
រយៈពេលជាង ១៥ ឆ្នាំបានកន្លងផុតហើយ ចាប់តាំងពីរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ពីតម្រូវការនៃសិទ្ធិក្នុងការទទួលព័ត៌មាន (A2I) មក។ សេចក្តីថ្លែងការណ៍ផ្លូវការបានពន្យល់នៅក្នុងឆ្នាំ ២០០៤ ថា អត្ថបទច្បាប់នេះពិតជាចាំបាច់ណាស់ ដើម្បីបង្កើតតម្លាភាព កាត់បន្ថយអំពើពុករលួយ និងលើកកម្ពស់ទំនុកចិត្តមកលើរដ្ឋាភិបាល។ ជាការពិតណាស់ ការទទួលព័ត៌មានគឺជាលក្ខខណ្ឌចាំបាច់មួយនៃអភិបាលកិច្ចល្អ និងការចូលរួមប្រជាធិបតេយ្យ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ មានតែប្រជាពលរដ្ឋដែលទទួលព័ត៌មានបានល្អពេញលេញប៉ុណ្ណោះ ដែលអាចបញ្ចេញមតិបានក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត ដែលពាក់ព័ន្ធនឹងពួកគេ។ ម៉្យាងទៀត ប្រសិនបើឯកសារ និងទិន្នន័យត្រូវបានផ្សព្វផ្សាយជាសាធារណៈនោះ អ្នកសារព័ត៌មានអាចតាមដានសកម្មភាពរបស់ស្ថាប័នរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព ជាជាងការគិតស្មានតែអំពីវា។ ការទទួលព័ត៌មានគឺជាសមាសធាតុមូលដ្ឋានមួយផងដែរ នៃការអាចប៉ាន់ស្មានទុកជាមុនបាន ក្នុងរាល់ក្របខណ្ឌផ្លូវច្បាប់ទាំងអស់ ដែលវាជាគន្លឹះទៅរកវិស័យពាណិជ្ជកម្ម ដែលទទួលបានជោគជ័យ និងរីកចម្រើន ដែលវានឹងនាំទៅរកកំណើនសេដ្ឋកិច្ច និងវិបុលភាព។ ដោយហេតុថា ជារឿយៗ សិទ្ធិមូលដ្ឋានត្រូវបានផ្សារភ្ជាប់ ជាមួយនឹងសេរីភាពនៃការបញ្ចេញមតិនោះ ការទទួលព័ត៌មានគឺពិតជាសំខាន់ សម្រាប់វិស័យមិនស្វែងរកប្រាក់ចំណេញដូចគ្នា។ ហេតុផលចម្បង ដែលអង្គការសង្គមស៊ីវិលមានវត្តមាននោះ គឺដើម្បីតំណាងឲ្យចំណាប់អារម្មណ៍ គោលគំនិត និងជំនឿរបស់ក្រុមសង្គមផ្សេងៗ ក៏ដូចជាផ្តល់សំឡេងជារចនាសម្ព័ន្ធបន្ថែមទៀត ចំពោះក្តីកង្វល់ ឬតស៊ូមតិដើម្បីបុព្វហេតុរបស់គេ។ ប៉ុន្តែក្នុងករណីគ្មានព័ត៌មានច្បាស់លាស់ ទាក់ទងនឹងបញ្ហា ដែលពួកគេយកចិត្តទុកដាក់ចំពោះនោះ អង្គការទាំងនេះមិនអាចអនុវត្តតួនាទីសង្គមរបស់ពួកគេ ក្នុងការឃ្លាំមើលការវិវឌ្ឍនៅក្នុងផ្នែកជាក់លាក់ណាមួយបានឡើយ ហើយក៏មិនអាចឈានដល់កិច្ចពិភាក្សាប្រកបដោយផ្លែផ្កា... Read More
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ជំនួយហិរញ្ញវត្ថុដល់អង្គការដៃគូស្ថាប័ន
សេចក្តីប្រកាសព័ត៌មាន រាជធានីភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ – អង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា បានប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ជំនួយហិរញ្ញវត្ថុដល់អង្គការដៃគូ ដើម្បីអនុវត្តកម្មវិធីយុទ្ធសាស្រ្តរយៈពេល៣ឆ្នាំ (២០២០-២០២២)។ នៅក្នុងពិធីចុះហត្ថលេខានេះ អង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ជំនួយហិរញ្ញវត្ថុដល់អង្គការដៃគូអនុវត្តគម្រោងសរុបចំនួន ៩ស្ថាប័ន ដែលនឹងរួមចំណែកនៅក្នុងការអនុវត្តកម្មវិធីយុទ្ធសាស្ត្រនេះ។ អង្គការតម្លាភាពកម្ពុជាបានទទួលមូលនិធិស្នូលពីទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអែត (SIDA) ដើម្បីអនុវត្តកម្មវិធីយុទ្ធសាស្រ្តរយៈពេល៣ឆ្នាំនេះ ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ និងការប្រឆាំងអំពើពុករលួយ។ ជាការចូលរួមបន្ថែម អង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា ក៏ទទួលបានមូលនិធិពីសហភាពអឺរ៉ុប (EU) ដើម្បីអនុវត្តគម្រោងមួយដែលមានរយៈពេល ៣ឆ្នាំ “ពង្រឹងសិទ្ធិអំណាចរបស់ស្រ្តីវ័យក្មេង ក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងជំរុញការផ្តល់សេវាសាធារណៈឱ្យកាន់តែមានគណនេយ្យភាព”។ គម្រោងនេះបាននិងកំពុងអនុវត្តនៅរាជធានីភ្នំពេញ និងនៅខេត្តគោលដៅចំនួន ៩ ដែលបានចាប់អនុវត្តកាលពីខែមករា ឆ្នាំ២០២០ និងត្រូវបញ្ចប់នៅខែធ្នូ ឆ្នាំ២០២២ ជាមួយកញ្ចប់ថវិកាសរុបចំនួនជាង ២ លានអឺរ៉ូ។ កម្មវត្ថុចម្បងនៃការអនុវត្តគម្រោងនេះ គឺដើម្បីបង្កើតបរិយាកាសអំណោយផល និងពង្រឹងសិទ្ធិអំណាចយុវជន ជាពិសេសស្រ្តីវ័យក្មេង ក្នុងការចូលរួមសកម្មភាពក្នុងដំណើររការសម្រេចចិត្ត ដើម្បីពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសយកចិត្តទុកដាក់លើតម្រូវការយេនឌ័រ និងតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបែបច្នៃប្រឌិត និងផ្តល់ឱកាស ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាជាមួយមន្ត្រីទទួលបន្ទុកក្នុងការសម្រេចចិត្ត និងមន្ត្រីផ្តល់សេវាសាធារណៈនានានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ សកម្មភាពដ៏សំខាន់មួយនៅក្នុងគម្រោងនេះ... Read More
សេចក្តីថ្លែងការរួម សូមទម្លាក់ចោលការចោទប្រកាន់ទាំងអស់ចំពោះលោក រ៉ុង ឈុន ប្រធានសហជីព ដែលត្រូវបានចាប់ខ្លួន
ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ យើងខ្ញុំជាក្រុមសង្គមស៊ីវិល ដែលមានរាយនាមដូចខាងក្រោម សូមសម្តែងការសោកស្តាយជាខ្លាំងចំពោះការចាប់ខ្លួនលោក រ៉ុង ឈុន នៅពេលយប់ និងសង្ឃឹមថា រាជរដ្ឋាភិបាល និងសាលាដំបូងរាជធានីភ្នំពេញ នឹងអាចទម្លាក់ការចោទប្រកាន់ទាំងអស់ និងដោះលែងលោកពីការឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ ឱ្យបានឆាប់។ ប្រធានសហភាពសហជីពកម្ពុជាលោក រ៉ុង ឈុន ត្រូវបាននគរបានចាប់ខ្លួន នៅផ្ទះរបស់លោក កាលពីថ្ងៃសុក្រ បន្ទាប់ពីគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនរបស់រាជរដ្ឋាភិបាល បានអំពាវនាវជាសាធារណៈឱ្យអាជ្ញាធរចាត់វិធានការចំពោះលោក រ៉ុង ឈុន ដែលបានអត្ថាធិប្បាយជំវិញទស្សនៈកិច្ចរបស់លោកទៅកាន់ព្រំដែនរវាងប្រទេសកម្ពុជា និងប្រទេសវៀតណាម កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ថ្មីៗនេះ។ លោក រ៉ុង ឈុន ដែលជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានផ្តល់បទសម្ភាសន៍តាមវិទ្យុមួយនៅមុនពេលមានការចាប់ខ្លួនលោកប៉ុន្មានម៉ោង ដោយបានបដិសេធលើការចោទប្រកាន់ថា រូបលោកបានចែករំលែកព័ត៌មានមិនពិតតាមរយៈ សេចក្តីថ្លែងការណ៍ជាសាធារណៈមួយកាលពីសប្តាហ៍មុន ពាក់ព័ន្ធនឹងករណីប្រជាពលរដ្ឋលើកឡើងពីការបាត់បង់ដីសហគមន៍នៅតាមបណ្តោយព្រំដែន។ លោក រ៉ុង ឈុន ត្រូវបាននាំខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃសៅរ៍ និងត្រូវបានចោទប្រកាន់ពី ៉បទញុះញង់... Read More
សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ២០១៩
សេចក្ដីថ្លែងការណ៍ព័ត៌មាន រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ – លេខាធិការដ្ឋាននៃអង្គការតម្លាភាពអន្តរជាតិដែលមានការិយាល័យនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ចេញផ្សាយនូវលទ្ធផលសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៩នាថ្ងៃនេះ។ សន្ទស្សន៍នេះចាត់ចំណាត់ថ្នាក់ប្រទេស និងដែនដីសរុបចំនួន១៨០ ដោយផ្អែកលើការយល់ឃើញរបស់អ្នកឯកទេស និងអ្នកជំនាញផ្នែកធុរកិច្ច អំពីកម្រិតនៃអំពើពុករលួយនៅក្នុងវិស័យសាធារណៈក្នុងប្រទេសនីមួយៗ ដោយប្រើប្រាស់មាត្រដ្ឋានពិន្ទុពី០(សូន្យ) ទៅ១០០(មួយរយ) ដែល០ពិន្ទុមានន័យថាពុករលួយខ្លាំង ហើយ១០០ពិន្ទុគឺស្អាតស្អំខ្លាំង។ សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយគឺជាសូចនាករកម្រិតសកលឈានមុខ ទាក់ទងនឹងអំពើពុករលួយនៅក្នុងវិស័យសាធារណៈ ដោយបង្ហាញពីកម្រិតនៃអំពើពុករលួយប្រចាំឆ្នាំរបស់ប្រទេសជាច្រើនជុំវិញពិភពលោក។ ជាសកល សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៩ បង្ហាញថា ប្រទេសភាគច្រើនមានភាពប្រសើរឡើងតិចតួច ឬមិនមានភាពប្រសើរឡើងសោះឡើយ ក្នុងការដោះស្រាយអំពើពុករលួយ។ ជាងពីរភាគបីនៃប្រទេសទាំងអស់នោះទទួលបានពិន្ទុតិចជាង ៥០ ខណៈដែលពិន្ទុជាមធ្យមគឺត្រឹមតែ ៤៣ ប៉ុណ្ណោះ។ ចាប់តាំងពីឆ្នាំ២០១២មក មានប្រទេសតែ២២ប៉ុណ្ណោះ ដែលមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ខណៈដែលប្រទេសចំនួន២១ផ្សេងទៀតបែរជាទទួលបានពិន្ទុធ្លាក់ចុះទៅវិញ។ ប្រទេសដទៃទៀតមានភាពប្រសើរឡើងតិចតួច ឬមិនមានភាពប្រសើរឡើងសោះឡើយ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក្នុងបណ្ដាឆ្នាំកន្លងមក។ បើប្រៀបធៀបកម្រិតតំបន់ តំបន់ដែលទទួលបានពិន្ទុខ្ពស់ជាងគេ គឺអឺរ៉ុបខាងលិច ទទួលបានពិន្ទុជាមធ្យមចំនួន ៦៦។ តំបន់ដែលទទួលបានពិន្ទុទាបជាងគេ គឺអនុតំបន់សាហារ៉ា (អាហ្វ្រិច) ទទួលបានពិន្ទុជាមធ្យមចំនួន ៣២ ហើយអឺរ៉ុបខាងកើតនិងអាស៊ីកណ្ដាល មានពិន្ទុជាមធ្យមចំនួន ៣៥។ តំបន់អាស៊ីប៉ាស៊ីហ្វិច ទទួលបានពិន្ទុជាមធ្យមចំនួន ៤៥... Read More
សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ២០១៨
សេចក្ដីថ្លែងការណ៍ព័ត៌មាន រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ – លេខាធិការដ្ឋាននៃអង្គការតម្លាភាពអន្តរជាតិដែលមានការិយាល័យនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ បានចេញផ្សាយនូវលទ្ធផលសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៨នាថ្ងៃនេះ។ សន្ទស្សន៍នេះចាត់ចំណាត់ថ្នាក់ប្រទេស និងដែនដីសរុបចំនួន១៨០ ដោយផ្អែកលើការយល់ឃើញរបស់អ្នកឯកទេស និងអ្នកជំនាញផ្នែកធុរកិច្ច អំពីកម្រិតនៃអំពើពុករលួយនៅក្នុងវិស័យសាធារណៈក្នុងប្រទេសនីមួយៗ ដោយប្រើប្រាស់មាត្រដ្ឋានពិន្ទុពី០(សូន្យ) ទៅ១០០(មួយរយ) ដែល០ពិន្ទុមានន័យថាពុករលួយខ្លាំង ហើយ១០០ពិន្ទុគឺស្អាតស្អំខ្លាំង។ លទ្ធផលនៃសន្ទស្សន៍បាននាំមកនូវក្ដីបារម្ភចំពោះសកលលោក តួយ៉ាងប្រទេសចំនួនច្រើនជាង២/៣ទទួលបានពិន្ទុតិចជាង ៥០ ខណៈដែលពិន្ទុជាមធ្យមគឺត្រឹមតែ ៤៣ ប៉ុណ្ណោះ។ អ្វីដែលគួរឱ្យបារម្ភបំផុតនោះគឺ ស្ថានភាពនៃអំពើពុករលួយរបស់ប្រទេសភាគច្រើនដែលត្រូវបានដាក់បញ្ចូលក្នុងការវាយតម្លៃនេះមានភាពប្រសើរឡើងតិចតួច ឬមិនមានភាពប្រសើរឡើងនោះទេ។ មានប្រទេស/ដែនដីចំនួនតែ២០ប៉ុណ្ណោះ ដែលមានការប្រែប្រួលជាវិជ្ជមានគួរឱ្យកត់សម្គាល់នៅក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លទ្ធផលនៃសន្ទស្សន៍បានរកឃើញអំពីទំនាក់ទំនងរវាងអំពើពុករលួយ និងសុខុមាលភាពផ្នែកប្រជាធិបតេយ្យនៅទូទាំងសកលលោក។ ប្រទេសដែលមានប្រជាធិបតេយ្យពេញលេញ(Full democracy)ទទួលបានពិន្ទុជាមធ្យម ៧៥ នៅលើមាត្រដ្ឋានសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ ប្រទេសដែលមានប្រជាធិបតេយ្យមិនពេញលេញ(Flawed democracy)ទទួលបានពិន្ទុជាមធ្យម ៤៩ ខណៈប្រទេសកាន់របបកូនកាត់(Hybrid regime)ដែលបង្ហាញពីធាតុផ្សំនៃទំនោរទៅរកអត្តាធិបតេយ្យ ទទួលបានពិន្ទុជាមធ្យម ៣៥ ហើយប្រទេសដែលកាន់របបអត្តាធិបតេយ្យ(Autocratic regime)ទទួលបានពិន្ទុទាបបំផុត គឺជាមធ្យមត្រឹមតែ៣០ប៉ុណ្ណោះនៅលើមាត្រដ្ឋាននៃសន្ទស្សន៍នេះ។ ប្រភពទិន្នន័យលម្អិតមាននៅផ្នែកខាងក្រោម។ លទ្ធផលនៃសន្ទស្សន៍ក្នុងឆ្នាំនេះបង្ហាញថា ប្រទេសកម្ពុជាទទួលបាន ២០ពិន្ទុ លើពិន្ទុអតិបរមា ១០០ ដែលធ្លាក់ចុះចំនួន ១ពិន្ទុ ធៀបនឹងឆ្នាំមុន។ កម្ពុជាឈរនៅចំណាត់ថ្នាក់ទី១៦១... Read More
English
ភាសាខ្មែរ




