ការប្រកួតជជែកដេញដោល៖ ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងបរិយាបន្ន
សេចក្ដីប្រកាសព័ត៌មាន រាជធានីភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១៖ អង្គការតម្លាភាពកម្ពុជាបានរៀបចំការប្រកួតជជែកដេញដោលវគ្គផ្តាច់ព្រ័ត្រ ជុំវិញប្រធានបទ៖ “ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងបរិយាបន្ន”។ ការប្រកួតជជែកដេញដោលនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់យុវជនអំពីការផ្តល់សេវាសាធារណៈ និងគណនេយ្យភាពថវិកានៅថ្នាក់មូលដ្ឋាន ក៏ដូចជាបង្កើតបរិយាកាស លើកកម្ពស់ និងពង្រឹងសិទ្ធិអំណាចយុវជន ជាពិសេសស្ត្រីវ័យក្មេង ក្នុងការចូលរួមវិភាគ ពិភាក្សាទៅលើការអភិវឌ្ឍ និងការអនុវត្តគោលនយោបាយ ដើម្បីជំរុញឱ្យមានការរីកចម្រើនក្នុងការផ្តល់សេវាសាធារណៈនៅប្រទេសកម្ពុជា។ កម្មវិធីប្រកួតជជែកដេញដោលរវាងយុវជននេះ ទទួលបានការចូលរួមពីនិស្សិតចំនួន ២៦ក្រុម មកពីសាលកវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ។ ក្រុមនីមួយៗមានសមាជិកចំនួន ៤រូប និងមានស្ត្រីយ៉ាងតិច៥០ភាគរយ ហើយបេក្ខជនដែលចូលរួមការប្រកួតជជែកដេញដោលសរុបមានចំនួន ១០៤រូប។ ការប្រកួតជជែកដេញដោលត្រូវបានរៀបចំឡើងចំនួន ៥វគ្គ រួមមាន៖ វគ្គជម្រុះជុំទី១ វគ្គជម្រុះជុំទី២ វគ្គជម្រុះជុំទី៣ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ ក្នុងរយៈពេលជាង ៤ខែ គិតចាប់ពីខែតុលា ឆ្នាំ២០២០ ដល់ខែកុម្ភៈ ឆ្នាំ២០២១។ ក្រុមជជែកដេញដោលត្រូវបានវិនិច្ឆ័យ និងដាក់ពិន្ទុដោយគណៈកម្មការដែលមានសមាសភាពមកពីស្ថាប័នអប់រំ ស្រាវជ្រាវ អង្គភាពរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ដែលពោពេញទៅដោយបទពិសោធន៍ និងជំនាញទៅលើប្រធានបទ។ ការជជែកដេញដោលនេះ ត្រូវបានវាយតម្លៃស្របតាមលក្ខណៈវិនិច្ឆ័យដូចជា៖ ការរៀបចំ និងភាពច្បាស់លាស់ ការប្រើប្រាស់ទឡ្ហីករណ៍ ការប្រើអំណះអំណាងវាយបកទៅក្រុមម្ខាងទៀត... Read More
សន្ទស្សន៍ នៃការយល់ឃើញពីអំពើពុករលួយ ២០២០
សេចក្ដីថ្លែងការណ៍ព័ត៌មាន រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ – លេខាធិការដ្ឋាននៃអង្គការតម្លាភាពអន្តរជាតិដែលមានការិយាល័យនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ចេញផ្សាយនូវលទ្ធផលសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០២០នាថ្ងៃនេះ។ សន្ទស្សន៍នេះចាត់ចំណាត់ថ្នាក់ប្រទេស និងដែនដីសរុបចំនួន១៨០ ដោយផ្អែកលើការយល់ឃើញរបស់អ្នកឯកទេស និងអ្នកជំនាញផ្នែកធុរកិច្ច អំពីកម្រិតនៃអំពើពុករលួយនៅក្នុងវិស័យសាធារណៈក្នុងប្រទេសនីមួយៗ ដោយប្រើប្រាស់មាត្រដ្ឋានពិន្ទុពី០(សូន្យ) ទៅ១០០(មួយរយ) ដែល០ពិន្ទុមានន័យថាពុករលួយខ្លាំង ហើយ១០០ពិន្ទុគឺស្អាតស្អំខ្លាំង។ សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយគឺជាសូចនាករកម្រិតសកលឈានមុខ ទាក់ទងនឹងអំពើពុករលួយនៅក្នុងវិស័យសាធារណៈ ដោយបង្ហាញពីកម្រិតនៃអំពើពុករលួយប្រចាំឆ្នាំរបស់ប្រទេសជាច្រើនជុំវិញពិភពលោក។ ជាសកល សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០២០បង្ហាញថា ប្រទេសភាគច្រើនមានភាពប្រសើរឡើងតិចតួច ឬមិនមានភាពប្រសើរឡើងសោះក្នុងការដោះស្រាយបញ្ហាអំពើពុករលួយ។ ពិន្ទុរបស់ប្រទេសជិតពាក់កណ្ដាលនៅក្នុងសន្ទស្សន៍CPIមានសភាពនៅទ្រឹងក្នុងរយៈពេលជិតមួយទសវត្សរ៍មកនេះ ដែលបង្ហាញពីភាពជាប់គាំងរបស់រដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាដែលជាឫសគល់នៃអំពើពុករលួយ។ ជាងពីរភាគបីនៃប្រទេសទាំងអស់នោះទទួលបានពិន្ទុតិចជាង ៥០ ខណៈដែលពិន្ទុជាមធ្យមគឺត្រឹមតែ ៤៣ ប៉ុណ្ណោះ។ ទិន្នន័យនេះបានបង្ហាញថា ទោះបីគេឃើញមានកំណែទម្រង់តាមបណ្តាប្រទេសខ្លះក៏ដោយ ក៏ប្រទេសភាគច្រើននៅតែមានបញ្ហាក្នុងការដោះស្រាយបញ្ហាអំពើពុករលួយប្រកបដោយប្រសិទ្ធភាព។ បើប្រៀបធៀបកម្រិតតំបន់ តំបន់ដែលទទួលបានពិន្ទុខ្ពស់ជាងគេ គឺអឺរ៉ុបខាងលិច និងសហភាពអឺរ៉ុប ទទួលបានពិន្ទុជាមធ្យមចំនួន ៦៦។ តំបន់ដែលទទួលបានពិន្ទុទាបជាងគេ គឺអនុតំបន់សាហារ៉ា (អាហ្វ្រិច) ទទួលបានពិន្ទុជាមធ្យមចំនួន ៣២ ហើយតំបន់អឺរ៉ុបខាងកើតនិងអាស៊ីកណ្ដាល មានពិន្ទុជាមធ្យមចំនួន ៣៦។ ដោយឡែក តំបន់អាស៊ីប៉ាស៊ីហ្វិច ទទួលបានពិន្ទុជាមធ្យមចំនួន ៤៥ ដូចគ្នាទៅនឹងឆ្នាំ២០១៩ ដែលសបញ្ជាក់ឱ្យឃើញពីភាពជាប់គាំងនៅក្នុងតំបន់នេះ។... Read More
ពិធីចុះហត្ថលេខាលើការបន្តអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងមហាផ្ទៃ និងអង្គការតម្លាភាពកម្ពុជា
សេចក្ដីថ្លែងការណ៍ព័ត៌មាន រាជធានីភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១៖ នៅថ្ងៃនេះ ក្រសួងមហាផ្ទៃ និងអង្គការតម្លាភាពកម្ពុជាបានប្រារព្ធពិធីចុះហត្ថលេខាលើការបន្តអនុស្សរណៈនៃការយោគយល់គ្នា(MoU)នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ភ្នំពេញ។ ការបន្តអនុស្សរណៈនៃការយោគយល់នេះនឹងផ្តល់នូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសម្រាប់ក្រសួងមហាផ្ទៃ និងអង្គការតម្លាភាពកម្ពុជាដើម្បីអនុវត្តរួមគ្នានូវគម្រោង “សាលាអភិបាលកិច្ច” ដំណាក់កាលទី២(២០២១-២០២៥)។ ការបន្តអនុស្សរណៈនៃការយោគយល់នេះ គឺជាលទ្ធផលនៃការអនុវត្តរួមគ្នាដោយជោគជ័យនូវគម្រោងស្តីពី “សាលាអភិបាលកិច្ច” ដំណាក់កាលទី១(២០១៦-២០២០)។ គម្រោងសាលាអភិបាលកិច្ច ដំណាក់កាលទី១ មានគោលបំណងគាំទ្ររដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសមត្ថភាពរបស់ស្ថាប័នរដ្ឋ និងអង្គភាពក្រោមឱវាទទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាក់ទងនឹងអភិបាលកិច្ចល្អ គណនេយ្យភាព សុចរិតភាព និងការប្រឆាំងអំពើពុករលួយ ដែលបានជួយឱ្យការផ្តល់សេវាសាធារណៈកាន់តែមានតម្លាភាព និងគណនេយ្យភាព។ សមិទ្ធិផលមួយគួរឱ្យកត់សម្គាល់ពីកិច្ចសហប្រតិបត្តិការនេះ គឺជាភាពជោគជ័យនៃការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលដល់មន្ត្រីរបស់ក្រសួងមហាផ្ទៃទៅលើចំណេះដឹង និងជំនាញលើកកម្ពស់អភិបាលកិច្ចល្អ។ បច្ចុប្បន្ន មន្ត្រីទាំងនោះបានក្លាយជាគ្រូបង្គោលដ៌សំខាន់នៅក្នុងគម្រោងសាលាអភិបាលកិច្ច។ គម្រោងសាលាអភិបាលកិច្ច ដំណាក់កាលទី១ ក៏បានរួមចំណែកលើកកម្ពស់សមត្ថភាពមន្ត្រីផ្តល់សេវា សាធារណៈនៅថ្នាក់ក្រោមជាតិស្តីពី អភិបាលកិច្ចល្អនៅក្នុងការផ្ដល់សេវាសាធារណៈផងដែរ។ ជាក់ស្ដែង ក្នុងដំណាក់ទី១នេះ គ្រូបង្គោលរបស់សាលាអភិបាលកិច្ចបានផ្តល់វគ្គបណ្តុះបណ្តាលចំនួន៣ ដល់មន្រ្តីអង្គភាពច្រកចេញចូលតែមួយ(OWSUs)នៅទូទាំង ២៥រាជធានី/ខេត្ត វគ្គបណ្តុះបណ្តាលចំនួន៨ ដល់មន្រ្តីការិយាល័យច្រកចេញចូលតែមួយ(OWSOs)នៅក្នុង៨ក្រុង/ស្រុក និងវគ្គបណ្តុះបណ្តាលចំនួន១ ដល់មន្ត្រីការិយាល័យប្រជាពលរដ្ឋនៅតាមក្រុង/ស្រុក/ខណ្ឌគោលដៅចំនួន៥២។ ជារួម មានមន្ត្រី និងប្រជាពលរដ្ឋសរុបចំនួន៨៦១នាក់ ដែលក្នុងនោះមានស្រ្តី ២៦៦នាក់ បានទទួលផលពីវគ្គបណ្តុះបណ្តាលខាងលើ។ ឯកឧត្តម... Read More
សេចក្ដីថ្លែងការណ៍ព័ត៌មាន ទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ ឆ្នាំ២០២០ “យកឈ្នះជំងឺកូវីដ-១៩ប្រកបដោយសុចរិតភាព”
រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ស្របពេលដែលពិភពលោកកំពុងតែជួបប្រទះនឹងវិបត្តិជំងឺកូវីដ-១៩ អំពើពុករលួយត្រូវបានគេសន្មត់ថា ជា ឧបសគ្គដ៏ធំមួយក្នុងការប្រយុទ្ធនឹងបញ្ហាជំងឺរាតត្បាតសកលនេះ។ ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ប្រកបដោយប្រសិទ្ធភាព និងបរិយាបន្នអាចសម្រេចទៅបាន លុះត្រាតែមានធាតុផ្សំសុចរិតភាព និងគណនេយ្យភាព។ នៅថ្ងៃនេះ អង្គការតម្លាភាពកម្ពុជា មានសេចក្តីសោមនស្សក្នុងការចូលរួមអបអរសាទរទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ ឆ្នាំ២០២០ ក្នុងចលនាជាសកល ក្រោមប្រធានបទ “យកឈ្នះជំងឺកូវីដ-១៩ប្រកបដោយសុចរិតភាព”។ ក្នុងឱកាសអបអរសាទរទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ ឆ្នាំ២០២០ អង្គការតម្លាភាពកម្ពុជាបានរៀបចំកិច្ចពិភាក្សាទៅលើប្រធានបទធំៗចំនួនពីរ៖ សុចរិតភាពធុរកិច្ចក្នុងអំឡុងពេលជំងឺកូវីដ-១៩ និង ការចូលរួមរបស់ប្រជាពលរដ្ឋ និងយុវជនក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩។ អាជីវកម្មជាច្រើនកំពុងប្រឈមមុខនឹងការផ្អាក ឬបញ្ឈប់ប្រតិបត្តិការ ក្នុងអំឡុងពេលនៃការជាប់គាំងចរន្តសេដ្ឋកិច្ចនៅក្នុង និងក្រៅប្រទេសដោយសារតែបញ្ហាជំងឺកូវីដ-១៩ និងការយាយីពីអំពើពុករលួយ។ តួយ៉ាង សហគ្រាសធុនតូចនិងមធ្យមដែលពុំសូវមានធនធានដើម្បីទប់ទល់ ដោះស្រាយ និងសម្របខ្លួនទៅនឹងវិបត្តិសេដ្ឋកិច្ច គឺមានភាពងាយរងគ្រោះ ក៏ដូចជាប្រឈមមុខនឹងអំពើពុករលួយតាមទម្រង់ផ្សេងៗ ដូចជាការប្រកួតប្រជែងមិនស្មើភាព ការធ្វើលទ្ធកម្មបែបបក្សពួកនិយម និងការគេចវេសកាតព្វកិច្ចច្បាប់ជាដើម ដែលបង្ហាញពីតម្រូវការដ៏ចាំបាច់ក្នុងការលើកកម្ពស់សុចរិតភាពក្នុងវិស័យធុរកិច្ច និងបរិយាកាសអាជីវកម្មត្រឹមត្រូវ និងមានតម្លាភាពដើម្បីបង្កើតលក្ខណៈប្រកួតប្រជែងដោយយុត្តិធម៌សម្រាប់អាជីវកម្មតូចធំគ្រប់ប្រភេទ។ សម្រាប់ប្រជាជនវ័យក្មេង ជាពិសេសក្រុមយុវជនដែលងាយរងគ្រោះ វិបត្តិជំងឺកូវីដ-១៩បានបង្កហានិភ័យគួរឱ្យកត់សម្គាល់ទៅលើការអប់រំ ការងារ សុខភាពរាងកាយ និងផ្លូវចិត្ត អាហាររូបត្ថម្ភ និងប្រាក់ចំណូលរបស់ពួកគេជាដើម នេះបើតាមការសិក្សានាពេលថ្មីៗនេះរបស់អង្គការOECD លើប្រធានបទ... Read More
សេចក្ដីថ្លែងការណ៍ព័ត៌មាន របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០២០
រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកល (Global Corruption Barometer – GCB) ឆ្នាំ២០២០ សម្រាប់ទ្វីបអាស៊ី ដែលបានធ្វើការសម្ភាសន៍ប្រជាពលរដ្ឋជិតពីរម៉ឺននាក់ ក្នុងប្រទេសចំនួន ១៧ បានបង្ហាញថា ប្រជាពលរដ្ឋ ប្រមាណ ៣៨ភាគរយ យល់ឃើញថា អំពើពុករលួយមានការកើនឡើងក្នុងរយៈពេល ១២ខែចុងក្រោយនេះ ដែលធ្វើឱ្យប៉ះពាល់ដល់ការទទួលបានសេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងការជឿទុកចិត្តលើរដ្ឋាភិបាល។ របាយការណ៍នេះបានបង្ហាញថា នៅទ្វីបអាស៊ី អ្នកចូលរួមផ្តល់បទសម្ភាសន៍ជិត ៣ ភាគ ៤ ជឿថាអំពើពុករលួយ នៅក្នុងរដ្ឋាភិបាលគឺជាបញ្ហាធំមួយសម្រាប់ប្រទេសរបស់ពួកគេ។ ហើយមានម្នាក់ក្នុងចំណោម ៥ នាក់ (១៩ ភាគរយ) ឆ្លើយថាបានសូកប៉ាន់ដើម្បីទទួលបានសេវាសាធារណៈកាលពីឆ្នាំមុន ឬស្មើនឹងប្រជាពលរដ្ឋប្រមាណ ៨៣៦ លាននាក់ នៅក្នុងប្រទេសទាំង១៧ នៅតំបន់អាស៊ី ។ របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលដែលធ្វើឡើងដោយអង្គការតម្លាភាពអន្តរជាតិ គឺជាការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្តស្ថិតិ ដោយស្ទង់មតិសាធារណៈជនដើម្បីឆ្លុះបញ្ចាំងអំពីទស្សនៈ និងបទពិសោធន៍របស់ប្រជាពលរដ្ឋនៅទូទាំងពិភពលោកទាក់ទងនឹងអំពើពុករលួយ។ របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០២០ សម្រាប់ទ្វីបអាស៊ី បានធ្វើការសិក្សាស្ទង់មតិជាមួយប្រជាពលរដ្ឋប្រមាណ ២ ម៉ឺននាក់នៅបណ្តាប្រទេសចំនួន១៧ ចាប់ពី ខែមីនា... Read More
English
ភាសាខ្មែរ




