Report Corruption by phone 092/069/060 57 87 87 Report Online

កម្មវិធីបង្ហាញលទ្ធផលការសិក្សាស្រាវជ្រាវស្តីពី “ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងយុវជននៅប្រទេសកម្ពុជា”

សេចក្ដីថ្លែងការណ៍ព័ត៌មាន ការផ្សព្វផ្សាយលទ្ធផលការសិក្សាស្រាវជ្រាវស្ដីពី “ភាពជាអ្នកដឹកនាំរបស់ស្ត្រី និងយុវជនក្នុងប្រទេសកម្ពុជា៖ ស្ថានភាពបច្ចុប្បន្ន និងបញ្ហាប្រឈម”   រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១៖ អង្គការតម្លាភាពកម្ពុជានៅថ្ងៃនេះបានរៀបចំកម្មវិធី​ផ្សព្វផ្សាយលទ្ធផលការសិក្សាស្រាវជ្រាវស្ដីពី “ភាពជាអ្នកដឹកនាំរបស់ស្រ្តី និងយុវជនក្នុងប្រទេសកម្ពុជា៖ ស្ថានភាព​បច្ចុប្បន្ន និងបញ្ហាប្រឈម”។ តាមរយៈការប្រើប្រាស់វិធីសាស្ត្រស្រាវជ្រាវបែបចម្រុះ ការសិក្សានេះស្វែងយល់អំពី​ស្ថានភាពបច្ចុប្បន្នរបស់ស្រ្តី និងយុវជននៅក្នុងតួនាទីដឹកនាំ ហើយកំណត់រកវឌ្ឍនភាព និងបញ្ហាប្រឈមផ្សេងៗក្នុង​ការបង្កើតបរិយាកាសអំណោយផលសម្រាប់ពួកគេ ដើម្បីអាចចូលរួមក្នុងដំណើរការធ្វើសេចក្ដីសម្រេចចិត្តសម្រាប់​ប្រទេសកម្ពុជាប្រកបដោយប្រសិទ្ធភាព។ មានមនុស្សសរុបចំនួន ៥៦៩រូប បានចូលរួមក្នុងការសិក្សាស្រាវជ្រាវនេះ ទាំងតាមរយៈការពិភាក្សាជាក្រុម និងការសម្ភាសស៊ីជម្រៅ។ ក្នុងនោះរួមមាន មន្ត្រីរដ្ឋាភិបាល(ថ្នាក់ជាតិ និងថ្នាក់ក្រោម​ជាតិ) អង្គការសង្គមស៊ីវិល គ្រឹះស្ថានឧត្តមសិក្សា ក្រុមអ្នកស្រឡាញ់ភេទដូចគ្នា អ្នកស្រឡាញ់ទាំងពីរភេទ អ្នកប្ដូរភេទ បុគ្គលអន្តរភេទ និងអ្នកមិនកំណត់ភេទនិងយេនឌ័រ(LGBTIQ) ក្រុមសិស្ស-និស្សិត ប្រជាពលរដ្ឋទូទៅ និងយុវជន។ លទ្ធផលសិក្សាស្រាវជ្រាវនេះបង្ហាញយ៉ាងច្បាស់ថា បើទោះបីជាមានវឌ្ឍនភាពខ្លះៗរបស់ស្ត្រី និងយុវជនក្នុង​តួនាទីជាអ្នកដឹកនាំក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងមក ហើយស្ត្រី និងយុវជនត្រូវបានចាត់ទុក និងជឿថាគឺជាកម្លាំងចលករ​ដ៏សំខាន់ក្នុងកិច្ចការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ និងសង្គមក្ដី ពួកគេនៅតែមានតំណាងតិចតួចណាស់នៅក្នុងវិស័យ​សាធារណៈ ជាពិសេសក្នុងតួនាទីដឹកនាំទាំងនៅថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ។ បន្ថែមពីនេះទៀត លទ្ធផលស្រាវជ្រាវចង្អុលបង្ហាញនូវកត្តាមួយចំនួន—វប្បធម៌ សង្គម និងសេដ្ឋកិច្ច—ដែល​បាន​រួមចំណែកក្នុងស្ថានភាពខាងលើនេះ។...
Read More

សេចក្តីថ្លែងការណ៍រួម

         ចំពោះករណីខាងលើនេះ យើងខ្ញុំស្នើដល់មន្ត្រីនគរបាលជាថ្នាក់ដឹកនាំស្រ្តីនគរបាលរូបនោះ គប្បីចេញមុខសុំអភ័យទោសជាសាធារណៈចំពោះឥរិយាបថឆ្គាំឆ្គងក្នុងការដោះស្រាយករណីនេះ និងចំពោះការធ្វើឱ្យប៉ះពាល់កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់មន្ត្រីក្រោមឱវាទរបស់ខ្លួន។ ម្យ៉ាងវិញទៀត អគ្គស្នងការនគរបាលជាតិគួរមានវិធានការឱ្យកែតម្រូវដើម្បីធានាថាករណីនេះនឹងពុំកើតឡើងសារជាថ្មី និងដើម្បីធានាឱ្យមានសមភាពយេនឌ័រនៅកន្លែងការងារផងដែរ។             យើងខ្ញុំសូមស្នើឱ្យរាជរដ្ឋាបាលកម្ពុជាមានវិធានការដូចខាងក្រោម៖ ចាត់វិធានការសមស្របដើម្បីធានាថាឪពុកម្តាយគ្រប់រូប ដែលបំពេញការងារទទួលបានការគាំទ្រនៅក្នុងកន្លែងការងារ ហើយស្ថាប័នការងារត្រូវផ្តល់បរិក្ខារ និងទីកន្លែងមើលថែទាំទារកដែលជាតម្រូវការចាំបាច់ខ្លាំងសម្រាប់បុគ្គលិក កម្មករវិនិយោជិកជាម្តាយ ចាត់វិធានការដើម្បីធានាថាសិទ្ធិរបស់ស្រ្តីនៅកន្លែងការងារត្រូវបានគោរពនិងលើកកម្ពស់ អនុវត្តអនុសាសន៍ដែលប្រទេសកម្ពុជាបានទទួលយកតាមរយៈយន្តការនៃការពិនិត្យជាសកលតាមកាលកំណត់ (យូភីអ) ក្នុងឆ្នាំ២០១៩ ក្នុងនោះមានដូចជាបង្កើនកិច្ចប្រឹងប្រែងឱ្យបានខ្លាំងក្នុងការលុបបំបាត់ការរើសអើនលើស្រ្តីភេទជាដើម អនុម័តកិច្ចគាំពារពាក់ព័ន្ធនឹងអំឡុងពេលមាតុភាព ដែលអនុលោមតាមបញ្ញត្តិក្នុងអនុសញ្ញានៃអង្គការពលកម្មអន្តរជាតិលេខ ១៨៣ និង បញ្ឈប់ការរឹតត្បិតលើសេរីក្នុងការបញ្ចេញមតិ៕ —-ចប់—- សេចក្តីថ្លែងការណ៍រួមនេះគាំទ្រដោយ៖ សកម្មភាពដើម្បីអភិវឌ្ឍន៍ អង្គការអាក់សិនអេតកម្ពុជា វិទ្យាស្ថានតស៊ូមតិ និង គោលនរយោបាយ អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ សមាគមអ្នកបម្រើការងារតាមផ្ទះ សមាគមគាំពារស្ត្រីងាយរងគ្រោះ សហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា សហភាពការងារកម្ពុជា សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ អង្គការជនពិការកម្ពុជា អង្គការកម្ពុជាដើម្បីសុខភាពនិងការអប់រំសហគមន៍ សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្សលីកាដូ អង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិ បណ្តាញយុវជនកម្ពុជា មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស...
Read More

ការប្រកួតជជែកដេញដោល៖ ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងបរិយាបន្ន

សេចក្ដីប្រកាសព័ត៌មាន រាជធានីភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១៖ អង្គការតម្លាភាពកម្ពុជាបានរៀបចំការប្រកួតជជែកដេញដោលវគ្គផ្តាច់ព្រ័ត្រ ជុំវិញប្រធានបទ៖ “ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងបរិយាបន្ន”។ ការប្រកួតជជែកដេញដោលនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់យុវជនអំពីការផ្តល់សេវាសាធារណៈ និងគណនេយ្យភាពថវិកានៅថ្នាក់មូលដ្ឋាន ក៏ដូចជាបង្កើតបរិយាកាស លើកកម្ពស់ និងពង្រឹងសិទ្ធិអំណាចយុវជន ជាពិសេសស្ត្រីវ័យក្មេង ក្នុងការចូលរួមវិភាគ ពិភាក្សាទៅលើការអភិវឌ្ឍ និងការអនុវត្តគោលនយោបាយ ដើម្បីជំរុញឱ្យមានការរីកចម្រើនក្នុងការផ្តល់សេវាសាធារណៈនៅប្រទេសកម្ពុជា។ កម្មវិធីប្រកួតជជែកដេញដោលរវាងយុវជននេះ ទទួលបានការចូលរួមពីនិស្សិតចំនួន ២៦ក្រុម មកពីសាលកវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ។ ក្រុមនីមួយៗមានសមាជិកចំនួន ៤រូប និងមានស្ត្រីយ៉ាងតិច៥០ភាគរយ ហើយបេក្ខជនដែលចូលរួមការប្រកួតជជែកដេញដោលសរុបមានចំនួន ១០៤រូប។ ការប្រកួតជជែកដេញដោលត្រូវបានរៀបចំឡើងចំនួន ៥វគ្គ រួមមាន៖ វគ្គជម្រុះជុំទី១ វគ្គជម្រុះជុំទី២ វគ្គជម្រុះជុំទី៣ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ ក្នុងរយៈពេលជាង ៤ខែ គិតចាប់ពីខែតុលា ឆ្នាំ២០២០  ដល់ខែកុម្ភៈ ឆ្នាំ២០២១។ ក្រុម​ជជែកដេញដោលត្រូវបានវិនិច្ឆ័យ និងដាក់ពិន្ទុដោយគណៈកម្មការដែលមានសមាសភាពមកពីស្ថាប័នអប់រំ ស្រាវជ្រាវ អង្គភាពរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ដែលពោពេញទៅដោយបទពិសោធន៍ និងជំនាញទៅលើប្រធានបទ។ ការជជែកដេញដោលនេះ ត្រូវបានវាយតម្លៃស្របតាមលក្ខណៈវិនិច្ឆ័យដូចជា៖ ការរៀបចំ និងភាពច្បាស់លាស់ ការប្រើប្រាស់ទឡ្ហីករណ៍ ការប្រើអំណះអំណាងវាយបកទៅក្រុមម្ខាងទៀត...
Read More

ការប្រកួតជជែកដេញដោល៖ ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងបរិយាបន្ន

សេចក្ដីប្រកាសព័ត៌មាន រាជធានីភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១៖ អង្គការតម្លាភាពកម្ពុជាបានរៀបចំការប្រកួតជជែកដេញដោលវគ្គផ្តាច់ព្រ័ត្រ ជុំវិញប្រធានបទ៖ “ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងបរិយាបន្ន”។ ការប្រកួតជជែកដេញដោលនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់យុវជនអំពីការផ្តល់សេវាសាធារណៈ និងគណនេយ្យភាពថវិកានៅថ្នាក់មូលដ្ឋាន ក៏ដូចជាបង្កើតបរិយាកាស លើកកម្ពស់ និងពង្រឹងសិទ្ធិអំណាចយុវជន ជាពិសេសស្ត្រីវ័យក្មេង ក្នុងការចូលរួមវិភាគ ពិភាក្សាទៅលើការអភិវឌ្ឍ និងការអនុវត្តគោលនយោបាយ ដើម្បីជំរុញឱ្យមានការរីកចម្រើនក្នុងការផ្តល់សេវាសាធារណៈនៅប្រទេសកម្ពុជា។ កម្មវិធីប្រកួតជជែកដេញដោលរវាងយុវជននេះ ទទួលបានការចូលរួមពីនិស្សិតចំនួន ២៦ក្រុម មកពីសាលកវិទ្យាល័យនានាក្នុងរាជធានីភ្នំពេញ។ ក្រុមនីមួយៗមានសមាជិកចំនួន ៤រូប និងមានស្ត្រីយ៉ាងតិច៥០ភាគរយ ហើយបេក្ខជនដែលចូលរួមការប្រកួតជជែកដេញដោលសរុបមានចំនួន ១០៤រូប។ ការប្រកួតជជែកដេញដោលត្រូវបានរៀបចំឡើងចំនួន ៥វគ្គ រួមមាន៖ វគ្គជម្រុះជុំទី១ វគ្គជម្រុះជុំទី២ វគ្គជម្រុះជុំទី៣ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ ក្នុងរយៈពេលជាង ៤ខែ គិតចាប់ពីខែតុលា ឆ្នាំ២០២០  ដល់ខែកុម្ភៈ ឆ្នាំ២០២១។ ក្រុម​ជជែកដេញដោលត្រូវបានវិនិច្ឆ័យ និងដាក់ពិន្ទុដោយគណៈកម្មការដែលមានសមាសភាពមកពីស្ថាប័នអប់រំ ស្រាវជ្រាវ អង្គភាពរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល ដែលពោពេញទៅដោយបទពិសោធន៍ និងជំនាញទៅលើប្រធានបទ។ ការជជែកដេញដោលនេះ ត្រូវបានវាយតម្លៃស្របតាមលក្ខណៈវិនិច្ឆ័យដូចជា៖ ការរៀបចំ និងភាពច្បាស់លាស់ ការប្រើប្រាស់ទឡ្ហីករណ៍ ការប្រើអំណះអំណាងវាយបកទៅក្រុមម្ខាងទៀត...
Read More

សន្ទស្សន៍ នៃការយល់ឃើញពីអំពើពុករលួយ ២០២០

 សេចក្ដីថ្លែងការណ៍ព័ត៌មាន រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ – លេខាធិការដ្ឋាននៃអង្គការតម្លាភាពអន្តរជាតិដែលមានការិយាល័យនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ចេញផ្សាយនូវលទ្ធផលសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០២០នាថ្ងៃនេះ។ សន្ទស្សន៍នេះចាត់ចំណាត់ថ្នាក់ប្រទេស និងដែនដីសរុបចំនួន១៨០ ដោយផ្អែកលើការយល់ឃើញរបស់អ្នកឯកទេស និងអ្នកជំនាញផ្នែកធុរកិច្ច អំពីកម្រិតនៃអំពើពុករលួយនៅក្នុងវិស័យសាធារណៈក្នុងប្រទេសនីមួយៗ ដោយប្រើប្រាស់មាត្រដ្ឋានពិន្ទុពី០(សូន្យ) ទៅ១០០(មួយរយ) ដែល០ពិន្ទុមានន័យថាពុករលួយខ្លាំង ហើយ១០០ពិន្ទុគឺស្អាតស្អំខ្លាំង។ សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយគឺជាសូចនាករកម្រិតសកលឈានមុខ ទាក់ទងនឹងអំពើពុក​រលួយនៅក្នុងវិស័យសាធារណៈ ដោយបង្ហាញពីកម្រិតនៃអំពើពុករលួយប្រចាំឆ្នាំរបស់ប្រទេសជាច្រើនជុំវិញពិភពលោក។ ជាសកល សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០២០បង្ហាញថា​ ប្រទេសភាគច្រើនមានភាពប្រសើរ​ឡើងតិចតួច ឬមិនមានភាពប្រសើរឡើងសោះក្នុង​ការដោះស្រាយ​បញ្ហាអំពើពុករលួយ។ ពិន្ទុរបស់ប្រទេសជិតពាក់កណ្ដាលនៅក្នុងសន្ទស្សន៍CPIមានសភាពនៅទ្រឹងក្នុងរយៈពេលជិតមួយទសវត្សរ៍មកនេះ ដែលបង្ហាញពីភាពជាប់គាំងរបស់រដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយបញ្ហាដែលជាឫសគល់នៃអំពើពុករលួយ។ ជាងពីរភាគបីនៃប្រទេសទាំងអស់នោះទទួលបានពិន្ទុតិចជាង ៥០ ខណៈដែលពិន្ទុជាមធ្យមគឺត្រឹមតែ ៤៣ ប៉ុណ្ណោះ។ ទិន្នន័យនេះបានបង្ហាញថា ទោះបីគេឃើញមានកំណែទម្រង់តាមបណ្តាប្រទេសខ្លះក៏ដោយ ក៏​ប្រទេសភាគច្រើននៅតែមានបញ្ហាក្នុងការដោះស្រាយបញ្ហាអំពើពុករលួយប្រកបដោយប្រសិទ្ធភាព។ បើប្រៀបធៀប​កម្រិតតំបន់ តំបន់ដែលទទួលបាន​ពិន្ទុ​ខ្ពស់​ជាងគេ គឺ​អឺរ៉ុប​ខាងលិច និងសហភាពអឺរ៉ុប ទទួលបានពិន្ទុជា​​មធ្យម​ចំនួន ៦៦។ តំបន់ដែលទទួលបាន​ពិន្ទុ​ទាបជាងគេ គឺ​អនុតំបន់​សាហារ៉ា (អាហ្វ្រិច) ទទួលបានពិន្ទុជាមធ្យមចំនួន​ ៣២ ហើយ​តំបន់អឺរ៉ុប​ខាងកើតនិង​អាស៊ី​កណ្ដាល មានពិន្ទុជាមធ្យមចំនួន​ ៣៦។ ដោយឡែក តំបន់​អាស៊ី​ប៉ាស៊ីហ្វិច​ ទទួលបានពិន្ទុជា​មធ្យម​ចំនួន ៤៥ ដូចគ្នាទៅនឹងឆ្នាំ២០១៩ ដែលស​បញ្ជាក់ឱ្យឃើញពីភាពជាប់គាំងនៅក្នុងតំបន់នេះ។...
Read More

ពិធីចុះហត្ថលេខាលើការបន្តអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងមហាផ្ទៃ និងអង្គការតម្លាភាពកម្ពុជា

សេចក្ដីថ្លែងការណ៍ព័ត៌មាន រាជធានីភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១៖ នៅថ្ងៃនេះ ក្រសួងមហាផ្ទៃ និងអង្គការតម្លាភាពកម្ពុជាបានប្រារព្ធពិធីចុះហត្ថលេខាលើការបន្តអនុស្សរណៈនៃការយោគយល់គ្នា(MoU)នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ភ្នំពេញ។ ការបន្តអនុស្សរណៈនៃការយោគយល់នេះនឹងផ្តល់នូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសម្រាប់ក្រសួងមហាផ្ទៃ និងអង្គការតម្លាភាពកម្ពុជាដើម្បីអនុវត្តរួមគ្នានូវគម្រោង “សាលាអភិបាលកិច្ច” ដំណាក់កាលទី២(២០២១-២០២៥)។ ការបន្តអនុស្សរណៈនៃការយោគយល់នេះ គឺជាលទ្ធផលនៃការអនុវត្តរួមគ្នាដោយជោគជ័យនូវគម្រោងស្តីពី “សាលាអភិបាលកិច្ច” ដំណាក់កាលទី១(២០១៦-២០២០)។ គម្រោងសាលាអភិបាលកិច្ច ដំណាក់កាលទី១ មានគោលបំណងគាំទ្ររដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសមត្ថភាពរបស់ស្ថាប័នរដ្ឋ និងអង្គភាពក្រោមឱវាទទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទាក់ទងនឹងអភិបាលកិច្ចល្អ គណនេយ្យភាព សុចរិតភាព និងការប្រឆាំងអំពើពុករលួយ ដែលបានជួយឱ្យការផ្តល់សេវាសាធារណៈកាន់តែមានតម្លាភាព និងគណនេយ្យភាព។ សមិទ្ធិផលមួយគួរឱ្យកត់សម្គាល់ពីកិច្ចសហប្រតិបត្តិការនេះ គឺជាភាពជោគជ័យនៃការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលដល់មន្ត្រីរបស់ក្រសួងមហាផ្ទៃទៅលើចំណេះដឹង និងជំនាញលើកកម្ពស់អភិបាលកិច្ចល្អ។ បច្ចុប្បន្ន មន្ត្រីទាំងនោះបានក្លាយជាគ្រូបង្គោលដ៌សំខាន់នៅក្នុងគម្រោងសាលាអភិបាលកិច្ច។ គម្រោងសាលាអភិបាលកិច្ច ដំណាក់កាលទី១ ក៏បានរួមចំណែកលើកកម្ពស់សមត្ថភាពមន្ត្រីផ្តល់សេវា    សាធារណៈនៅថ្នាក់ក្រោមជាតិស្តីពី អភិបាលកិច្ចល្អនៅក្នុងការផ្ដល់សេវាសាធារណៈផងដែរ។ ជាក់ស្ដែង ក្នុងដំណាក់ទី១នេះ គ្រូបង្គោលរបស់សាលាអភិបាលកិច្ចបានផ្តល់វគ្គបណ្តុះបណ្តាលចំនួន៣ ដល់មន្រ្តីអង្គភាពច្រកចេញ​ចូលតែមួយ(OWSUs)នៅទូទាំង ២៥រាជធានី/ខេត្ត វគ្គបណ្តុះបណ្តាលចំនួន៨ ដល់មន្រ្តីការិយាល័យច្រកចេញចូលតែមួយ(OWSOs)នៅក្នុង៨ក្រុង/ស្រុក និងវគ្គបណ្តុះបណ្តាលចំនួន១ ដល់មន្ត្រីការិយាល័យប្រជាពលរដ្ឋនៅតាមក្រុង/ស្រុក/ខណ្ឌគោលដៅចំនួន៥២។ ជារួម មានមន្ត្រី និងប្រជាពលរដ្ឋសរុបចំនួន៨៦១នាក់ ដែលក្នុងនោះមានស្រ្តី ២៦៦នាក់ បានទទួលផលពីវគ្គបណ្តុះបណ្តាលខាងលើ។             ឯកឧត្តម...
Read More

សេចក្ដីថ្លែងការណ៍ព័ត៌មាន ទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ ឆ្នាំ២០២០ “យកឈ្នះជំងឺកូវីដ-១៩ប្រកបដោយសុចរិតភាព”

រាជធានីភ្នំពេញ​ ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ២០២០ ស្របពេលដែលពិភពលោកកំពុងតែជួបប្រទះនឹងវិបត្តិជំងឺកូវីដ-១៩ អំពើពុករលួយត្រូវបានគេសន្មត់ថា ជា ឧបសគ្គដ៏ធំមួយក្នុងការប្រយុទ្ធនឹងបញ្ហាជំងឺរាតត្បាតសកលនេះ។ ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ប្រកបដោយប្រសិទ្ធភាព និងបរិយាបន្នអាចសម្រេចទៅបាន លុះត្រាតែមានធាតុផ្សំសុចរិតភាព និងគណនេយ្យភាព។ នៅថ្ងៃនេះ អង្គការតម្លាភាព​កម្ពុជា មានសេចក្តីសោមនស្សក្នុងការចូលរួមអបអរសាទរទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ ឆ្នាំ២០២០ ក្នុងចលនា​ជាសកល ក្រោមប្រធានបទ “យកឈ្នះជំងឺកូវីដ-១៩ប្រកបដោយសុចរិតភាព”។ ក្នុងឱកាសអបអរសាទរទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ ឆ្នាំ២០២០ អង្គការតម្លាភាពកម្ពុជាបានរៀបចំ​កិច្ចពិភាក្សាទៅលើប្រធានបទធំៗចំនួនពីរ៖ សុចរិតភាពធុរកិច្ចក្នុងអំឡុងពេលជំងឺកូវីដ-១៩ និង ការចូលរួមរបស់​ប្រជាពលរដ្ឋ និងយុវជនក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក្នុងអំឡុងវិបត្តិជំងឺកូវីដ-១៩។ អាជីវកម្មជាច្រើនកំពុងប្រឈមមុខនឹងការផ្អាក ឬបញ្ឈប់ប្រតិបត្តិការ ក្នុងអំឡុងពេលនៃការជាប់គាំងចរន្ត​សេដ្ឋកិច្ច​នៅក្នុង និងក្រៅប្រទេសដោយសារតែបញ្ហាជំងឺកូវីដ-១៩ និងការយាយីពីអំពើពុករលួយ។ តួយ៉ាង សហគ្រាស​ធុនតូចនិងមធ្យមដែលពុំសូវមានធនធានដើម្បីទប់ទល់ ដោះស្រាយ និងសម្របខ្លួនទៅនឹងវិបត្តិសេដ្ឋកិច្ច ​គឺមានភាព​ងាយរងគ្រោះ ក៏ដូចជាប្រឈមមុខនឹងអំពើពុករលួយតាមទម្រង់ផ្សេងៗ ដូចជាការប្រកួតប្រជែងមិនស្មើភាព ការធ្វើ​លទ្ធកម្ម​បែបបក្សពួកនិយម និងការគេចវេសកាតព្វកិច្ចច្បាប់ជាដើម ដែលបង្ហាញពីតម្រូវការដ៏ចាំបាច់​ក្នុងការលើក​កម្ពស់សុចរិតភាពក្នុងវិស័យធុរកិច្ច និងបរិយាកាសអាជីវកម្មត្រឹមត្រូវ និងមានតម្លាភាពដើម្បីបង្កើតលក្ខណៈប្រកួត​ប្រជែងដោយយុត្តិធម៌សម្រាប់អាជីវកម្មតូចធំគ្រប់ប្រភេទ។ សម្រាប់ប្រជាជនវ័យក្មេង ជាពិសេសក្រុមយុវជនដែលងាយរងគ្រោះ វិបត្តិជំងឺកូវីដ-១៩បានបង្កហានិភ័យគួរ​ឱ្យកត់សម្គាល់ទៅលើការអប់រំ ការងារ សុខភាពរាងកាយ និងផ្លូវចិត្ត អាហាររូបត្ថម្ភ និងប្រាក់ចំណូលរបស់ពួកគេជាដើម នេះបើតាមការសិក្សានាពេលថ្មីៗនេះរបស់អង្គការOECD លើប្រធានបទ...
Read More

សេចក្ដីថ្លែងការណ៍ព័ត៌មាន របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០២០

រាជធានីភ្នំពេញ​ ថ្ងៃទី​២៤​ ខែវិច្ឆិកា ឆ្នាំ២០២០ ​របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកល (Global Corruption Barometer – GCB) ឆ្នាំ២០២០ សម្រាប់ទ្វីបអាស៊ី ដែលបានធ្វើការសម្ភាសន៍ប្រជាពលរដ្ឋជិតពីរម៉ឺននាក់ ក្នុងប្រទេសចំនួន ១៧ បានបង្ហាញថា ប្រជាពលរដ្ឋ ប្រមាណ ៣៨ភាគរយ យល់ឃើញថា អំពើពុករលួយមានការកើនឡើងក្នុងរយៈពេល ១២ខែចុងក្រោយនេះ ដែលធ្វើឱ្យ​ប៉ះពាល់ដល់ការទទួលបានសេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងការជឿទុកចិត្តលើរដ្ឋាភិបាល។ របាយការណ៍នេះបានបង្ហាញថា នៅទ្វីបអាស៊ី អ្នកចូលរួមផ្តល់បទសម្ភាសន៍ជិត ៣ ភាគ ៤ ជឿថាអំពើពុករលួយ នៅក្នុងរដ្ឋាភិបាលគឺជាបញ្ហាធំមួយសម្រាប់ប្រទេសរបស់ពួកគេ។ ហើយមានម្នាក់ក្នុងចំណោម ៥ នាក់ (១៩ ភាគរយ) ឆ្លើយថាបានសូកប៉ាន់ដើម្បីទទួលបានសេវាសាធារណៈកាលពីឆ្នាំមុន ឬស្មើនឹងប្រជាពលរដ្ឋប្រមាណ ៨៣៦ លាននាក់ នៅក្នុងប្រទេសទាំង១៧ នៅតំបន់អាស៊ី ។ របាយការណ៍ស្តីពីការវាស់វែងអំពី​អំពើ​ពុករលួយ​​ជា​សកល​ដែលធ្វើឡើងដោយអង្គការតម្លាភាពអន្តរជាតិ គឺជាការ​សិក្សា​ស្រាវជ្រាវបែបវិទ្យាសាស្រ្តស្ថិតិ ដោយស្ទង់មតិសាធារណៈជនដើម្បីឆ្លុះបញ្ចាំងអំពីទស្សនៈ និងបទពិសោធន៍របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​​​ពិភពលោក​ទាក់ទងនឹងអំពើពុករលួយ។ របាយការណ៍ស្តីពីការវាស់វែងអំពី​អំពើ​ពុករលួយ​​​​​ជា​សកល​ឆ្នាំ២០២០ សម្រាប់ទ្វីបអាស៊ី បានធ្វើការសិក្សាស្ទង់មតិជាមួយប្រជាពលរដ្ឋប្រមាណ ២ ម៉ឺននាក់នៅ​បណ្តា​ប្រទេសចំនួន១៧ ចាប់ពី ខែមីនា...
Read More

ពួកយើងត្រូវការច្បាប់នៃសិទ្ធិក្នុងការទទួលព័ត៌មានដ៏ល្អមួយនាពេលឆាប់ៗនេះ

រយៈពេលជាង ១៥ ឆ្នាំបានកន្លងផុតហើយ ចាប់តាំងពីរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ពីតម្រូវការនៃសិទ្ធិក្នុងការទទួលព័ត៌មាន (A2I) មក។ សេចក្តីថ្លែងការណ៍ផ្លូវការបានពន្យល់នៅក្នុងឆ្នាំ ២០០៤ ថា អត្ថបទច្បាប់នេះពិតជាចាំបាច់ណាស់ ដើម្បីបង្កើតតម្លាភាព កាត់បន្ថយអំពើពុករលួយ និងលើកកម្ពស់ទំនុកចិត្តមកលើរដ្ឋាភិបាល។ ជាការពិតណាស់ ការទទួលព័ត៌មានគឺជាលក្ខខណ្ឌចាំបាច់មួយនៃអភិបាលកិច្ចល្អ និងការចូលរួមប្រជាធិបតេយ្យ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ មានតែប្រជាពលរដ្ឋដែលទទួលព័ត៌មានបានល្អពេញលេញប៉ុណ្ណោះ ដែលអាចបញ្ចេញមតិបានក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត ដែលពាក់ព័ន្ធនឹងពួកគេ។ ម៉្យាងទៀត ប្រសិនបើឯកសារ និងទិន្នន័យត្រូវបានផ្សព្វផ្សាយជាសាធារណៈនោះ អ្នកសារព័ត៌មានអាចតាមដានសកម្មភាពរបស់ស្ថាប័នរដ្ឋាភិបាល ប្រកបដោយប្រសិទ្ធភាព ជាជាងការគិតស្មានតែអំពីវា។ ការទទួលព័ត៌មានគឺជាសមាសធាតុមូលដ្ឋានមួយផងដែរ នៃការអាចប៉ាន់ស្មានទុកជាមុនបាន ក្នុងរាល់ក្របខណ្ឌផ្លូវច្បាប់ទាំងអស់ ដែលវាជាគន្លឹះទៅរកវិស័យពាណិជ្ជកម្ម ដែលទទួលបានជោគជ័យ និងរីកចម្រើន ដែលវានឹងនាំទៅរកកំណើនសេដ្ឋកិច្ច និងវិបុលភាព។ ដោយហេតុថា ជារឿយៗ សិទ្ធិមូលដ្ឋានត្រូវបានផ្សារភ្ជាប់ ជាមួយនឹងសេរីភាពនៃការបញ្ចេញមតិនោះ ការទទួលព័ត៌មានគឺពិតជាសំខាន់ សម្រាប់វិស័យមិនស្វែងរកប្រាក់ចំណេញដូចគ្នា។ ហេតុផលចម្បង ដែលអង្គការសង្គមស៊ីវិលមានវត្តមាននោះ គឺដើម្បីតំណាងឲ្យចំណាប់អារម្មណ៍ គោលគំនិត និងជំនឿរបស់ក្រុមសង្គមផ្សេងៗ ក៏ដូចជាផ្តល់សំឡេងជារចនាសម្ព័ន្ធបន្ថែមទៀត ចំពោះក្តីកង្វល់ ឬតស៊ូមតិដើម្បីបុព្វហេតុរបស់គេ។ ប៉ុន្តែក្នុងករណីគ្មានព័ត៌មានច្បាស់លាស់ ទាក់ទងនឹងបញ្ហា ដែលពួកគេយកចិត្តទុកដាក់ចំពោះនោះ អង្គការទាំងនេះមិនអាចអនុវត្តតួនាទីសង្គមរបស់ពួកគេ ក្នុងការឃ្លាំមើលការវិវឌ្ឍនៅក្នុងផ្នែកជាក់លាក់ណាមួយបានឡើយ ហើយក៏មិនអាចឈានដល់កិច្ចពិភាក្សាប្រកបដោយផ្លែផ្កា...
Read More

ពិធីចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងផ្ដល់ជំនួយហិរញ្ញវត្ថុដល់អង្គការដៃគូស្ថាប័ន

សេចក្តីប្រកាសព័ត៌មាន រាជធានីភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ – អង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា បានប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ជំនួយហិរញ្ញវត្ថុដល់អង្គការដៃគូ ដើម្បីអនុវត្តកម្មវិធីយុទ្ធសាស្រ្តរយៈពេល៣ឆ្នាំ (២០២០-២០២២)។ នៅក្នុងពិធីចុះហត្ថលេខានេះ អង្គការតម្លាភាពកម្ពុជា និង​អង្គការ​អាក់សិន​អេត​កម្ពុជា​ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ជំនួយហិរញ្ញវត្ថុដល់អង្គការដៃគូអនុវត្តគម្រោងសរុបចំនួន ៩ស្ថាប័ន ដែល​នឹង​រួមចំណែកនៅក្នុងការអនុវត្តកម្មវិធីយុទ្ធសាស្ត្រនេះ។ អង្គការតម្លាភាពកម្ពុជាបានទទួលមូលនិធិស្នូលពីទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអែត (SIDA) ដើម្បីអនុវត្តកម្មវិធីយុទ្ធសាស្រ្តរយៈពេល៣ឆ្នាំនេះ​​​​​ ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ និងការប្រឆាំងអំពើពុករលួយ។ ជាការចូលរួមបន្ថែម អង្គការតម្លាភាព​​កម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា ក៏ទទួលបានមូលនិធិពីសហភាពអឺរ៉ុប (EU) ដើម្បីអនុវត្តគម្រោងមួយដែលមានរយៈពេល ៣ឆ្នាំ “ពង្រឹងសិទ្ធិអំណាចរបស់ស្រ្តីវ័យក្មេង ក្នុងការធ្វើសេចក្តីសម្រេចចិត្ត និងជំរុញការផ្តល់សេវាសាធារណៈឱ្យកាន់តែមានគណនេយ្យភាព”។ គម្រោងនេះបាននិងកំពុងអនុវត្តនៅរាជធានីភ្នំពេញ និងនៅខេត្តគោលដៅចំនួន ៩ ដែលបានចាប់អនុវត្តកាលពីខែមករា ឆ្នាំ២០២០ និងត្រូវបញ្ចប់នៅខែធ្នូ ឆ្នាំ២០២២​ ជាមួយកញ្ចប់ថវិកាសរុបចំនួនជាង ២ លានអឺរ៉ូ។ កម្មវត្ថុចម្បងនៃការអនុវត្តគម្រោងនេះ គឺដើម្បីបង្កើតបរិយាកាសអំណោយផល និងពង្រឹងសិទ្ធិអំណាចយុវជន ជាពិសេសស្រ្តីវ័យក្មេង ក្នុងការចូលរួមសកម្មភាពក្នុងដំណើររការសម្រេចចិត្ត ដើម្បីពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ជាពិសេសយក​ចិត្តទុកដាក់លើតម្រូវការយេនឌ័រ​ និងតាមរយៈការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបែបច្នៃប្រឌិត និងផ្តល់ឱកាស ដើម្បីចូលរួមក្នុងកិច្ចពិភាក្សាជាមួយមន្ត្រីទទួលបន្ទុកក្នុងការសម្រេចចិត្ត និងមន្ត្រីផ្តល់សេវាសាធារណៈនានានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ សកម្មភាពដ៏សំខាន់មួយនៅក្នុងគម្រោងនេះ...
Read More