Report Corruption by phone 092/069/060 57 87 87 Report Online
Day

October 10, 2025

ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានជាគន្លឹះសំខាន់ក្នុងការលើកកម្ពស់ការការពារបរិស្ថាន និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា

សេចក្តីថ្លែងការណ៍រួម អង្គការ​សង្គមស៊ីវិលកម្ពុជា​សូម​ស្នើអោយរាជរដ្ឋាភិបាល  និងស្ថាប័នសភាជាតិអនុម័តច្បាប់សិទ្ធិទទួលព័ត៌មាន​ឱ្យបាន​​​ឆាប់ស្របតាមបទដ្ឋាន​អន្តរជាតិ និងធានាបាន​នូវ​សិទ្ធិ​សេរីភាពក្នុងការទទួល ​ព័ត៌មានក្នុងយុគសម័យឌីជីថលដើម្បីលើកកម្ពស់សេវាសាធារណៈ និងដំណោះស្រាយ​បញ្ហា​ប្រឈម​នានា​លើ​គ្រប់ វិស័យ ជាពិសេសិទ្ធិទទួលព័ត៌មានបរិស្ថាន និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ បន្ទាប់ពីអស់រយៈពេល​ជាង​មួយ​ទសវត្សរ៍ ​ដែល​សេចក្តីព្រាង​ច្បាប់​​ដ៏សំខាន់​នេះបាន​ចាប់​ផ្តើម​​តាក់តែង​ឡើង ប្រជាជនកម្ពុជានៅតែមានកង្វល់អំពីសិទ្ធិ​របស់​​ខ្លួន​ក្នុងការទទួល ព័ត៌មាន​សាធារណៈ​នៅ​ឡើយ ​ដោយសារតែ​ អជ្ញាធរ​ទាំង​​​ថា្នក់ជាតិ និងថ្នាក់ក្រោមជាតិ ហាក់​នៅមានភាពស្ទាក់ស្ទើរក្នុងការបើកចំហ ឬ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មួយចំនួន ព្រម​ទាំង​កង្វះ​ធនធាន និងសមត្ថភាព​មានកម្រិត បើទោះបីជា​គោលការណ៍​អន្តរជាតិ និងជាតិអំពាវនាវឱ្យរដ្ឋបាល...
Read More