សេចក្ដីប្រកាសព័ត៌មាន ការសង្កេតការណ៍ អំពីដំណើរការបោះឆ្នោតនៅតាម ការិយាល័យបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់

សេចក្តីថ្លែងការណ៍ជាបឋមអំពីដំណើរការនៃ

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧

រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧

សេចក្ដីសង្ខេប

នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ អង្គការតម្លាភាពកម្ពុជាបានដាក់ពង្រាយអ្នកសង្កេតការណ៍ចំនួន១,០៥១នាក់ ដែលបានទទួលការបណ្តុះបណ្តាល និងមិនប្រកាន់និន្នាការនយោបាយ។ ការដាក់ពង្រាយ នេះរួមបញ្ចូលទាំងអ្នកគ្រប់គ្រងចំនួន ៣៥នាក់ អ្នកសង្កេតការណ៍ចំនួន ៨២២នាក់ ទៅតាមការិយាល័យ បោះឆ្នោតចំនួន ៤១១ការិយាល័យ ទូទាំង២៥ខេត្ត និងរាជធានី ដែលជាតំណាងនៃសំណាកដែលត្រូវ បានជ្រើសរើសតាមវិធីសាស្រ្តស្ថិតិសម្រាប់ ការសង្កេតការណ៍តាមសំណាកគំរូវិទ្យាសាស្រ្តស្ថិតិ (Sample Based Observation—SBO)។ អ្នកសង្កេតការណ៍ចំនួន ២០០នាក់ទៀតត្រូវបានដាក់ពង្រាយដើម្បីសង្កេតការណ៍នៅការិយាល័យបោះឆ្នោតចំនួន ១០០ការិយាល័យ ក្នុងឃុំ សង្កាត់ចំនួនបី នៅក្នុងរាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តសៀមរាប។ ការសង្កេតការណ៍តាមសំណាកគំរូវិទ្យាសាស្រ្តសិ្ថតិ គឺជាវិធីសាស្រ្តមួយដ៏មានប្រសិទ្ធភាព ហើយត្រូវបានគេប្រើនៅទូទាំងពិភពលោកសម្រាប់ធ្វើការវាយតម្លៃលើដំណើរការបោះឆ្នោត ដោយឈរលើស្ថិតិដែលអនុញ្ញាតិឱ្យអ្នកសង្កេតការណ៍បោះឆ្នោតធ្វើការវាយតម្លៃមួយដែលមានភាពត្រឹមត្រូវ និងពេញលេញទៅលើដំណើរការថ្ងៃបោះឆ្នោត។

សូមអានបន្ថែម   http://www.ticambodia.org/kh/%e1%9e%9f%e1%9f%81%e1%9e%85%e1%9e%80%e1%9f%92%e1%9e%8f%e1%9e%b8%e1%9e%90%e1%9f%92%e1%9e%9b%e1%9f%82%e1%9e%84%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%8e%e1%9f%8d%e1%9e%87%e1%9e%b6%e1%9e%94%e1%9e%8b%e1%9e%98/

សេចក្ដីប្រកាសព័ត៌មាន

ការសង្កេតការណ៍

អំពីដំណើរការបោះឆ្នោតនៅតាម

ការិយាល័យបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់

រាជធានីភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧

ដំណើរការបោះឆ្នោតឃុំ សង្កាត់បានប្រព្រឹត្តទៅយ៉ាងរលូន

ទោះបីជាមានភាពមិនប្រក្រតីមួយចំនួន

             នៅថ្ងៃទី0៤ ខែមិថុនា ឆ្នាំ២០១៧ អង្គការតម្លាភាពកម្ពុជាបានដាក់ពង្រាយអ្នកសង្កេតការណ៍ចំនួន ១,០៥១នាក់ ដែលបានទទួលការបណ្តុះបណ្តាល និងមិនប្រកាន់និន្នាការនយោបាយ។ ការដាក់ពង្រាយនេះរួមបញ្ចូលទាំងអ្នកគ្រប់គ្រងចំនួន ៣៥នាក់ អ្នកសង្កេតការណ៍ចំនួន ៨២២នាក់ ទៅតាមការិយាល័យបោះឆ្នោតចំនួន ៤១១ការិយាល័យ ទូទាំង២៥ខេត្ត និងរាជធានី ដែលជាតំណាងនៃសំណាកដែលត្រូវបានជ្រើសរើស តាមវិធីសាស្រ្តស្ថិតិសម្រាប់ការសង្កេតការណ៍តាមសំណាកគំរូវិទ្យាសាស្រ្តស្ថិតិ (Sample Based Observation—SBO)។ អ្នកសង្កេតការណ៍ចំនួន ២០០នាក់ទៀតត្រូវបានដាក់ពង្រាយដើម្បីសង្កេតការណ៍នៅការិយាល័យបោះឆ្នោតចំនួន ១០០ការិយាល័យ ក្នុងឃុំ សង្កាត់ចំនួនបី នៅក្នុងរាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តសៀមរាប។ ការសង្កេតការណ៍តាមសំណាកគំរូវិទ្យាសាស្រ្តសិ្ថតិ គឺជាវិធីសាស្រ្តមួយដ៏មានប្រសិទ្ធភាពហើយត្រូវបានគេប្រើនៅទូទាំងពិភពលោក សម្រាប់ធ្វើការវាយតម្លៃលើដំណើរការបោះឆ្នោត ដោយឈរលើស្ថិតិដែលអនុញ្ញាតឱ្យអ្នកសង្កេតការណ៍បោះឆ្នោត បង្ហាញពីការវាយតម្លៃមួយដែលមានភាពត្រឹមត្រូវ និងពេញលេញទៅលើដំណើរការថ្ងៃបោះឆ្នោត។

ជារួម ដំណើរការនៃការបោះឆ្នោតថ្ងៃនេះបានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា ឬការបំភិតបំភ័យធំដុំឡើយ ហើយមន្រ្តីការិយាល័យបោះឆ្នោតបានគោរពតាមបទបញ្ជា និងនីតិវិធីយ៉ាងខ្ជាប់ខ្ជួន។ អង្គការតម្លាភាពកម្ពុជាបានកត់សម្គាល់ឃើញនូវភាពមិនប្រក្រតីចំនួនពីរ៖ វត្តមានអ្នកដែលមិនត្រូវបានអនុញ្ញាតក្នុងបរិវេណការិយាល័យបោះឆ្នោត (មេភូមិ និងបេក្ខជន) និងអ្នកដែលបានចុះឈ្មោះមួយចំនួន មិនឃើញឈ្មោះរបស់ខ្លួននៅក្នុងបញ្ជីបោះឆ្នោត។ ក៏ប៉ុន្តែភាពមិនប្រក្រតីទាំងនេះពុំបានកើតឡើងក្នុងទ្រង់ទ្រាយធំឡើយ។

អង្គការតម្លាភាពកម្ពុជាបន្តសង្កេតការណ៍លើដំណើរការរាប់សន្លឹកឆ្នោត និងផ្តល់របាយការណ៍បន្ថែមទៀតនាព្រឹក ថ្ងៃស្អែក។

សេចក្ដីសង្ខេបនៃការរកឃើញជាបឋមអំពីដំណើរការបោះឆ្នោត

បន្ទាប់ពីការរាយការណ៍ពី ៩៩.៥% នៃអ្នកសង្កេតការណ៍របស់អង្គការតម្លាភាពកម្ពុជា នៅម៉ោង                  ៤:២០រសៀល អង្គការតម្លាភាពកម្ពុជាសូមសង្ខេប ការរកឃើញជាបឋមរបស់ខ្លួនដូចតទៅ៖

  • ១% នៃការិយាល័យបោះឆ្នោតបានជួបប្រទះករណីអំពើហិង្សាលើរូបរាងកាយ ការបំភិតបំភ័យ ការដាក់សម្ពាធ ឬការគម្រាមកំហែង។
  • ១៥% នៃការិយាល័យបោះឆ្នោត មានអ្នកបោះឆ្នោតដែលបានចុះឈ្មោះចំនួនពី១ ទៅ ១០នាក់ បានមកដល់ការិយាល័យបោះឆ្នោត ដោយមានភ្ជាប់អត្តសញ្ញាណបណ្ណ ឬ បណ្ណសម្គាល់ត្រឹមត្រូវ ប៉ុន្តែរកមិនឃើញឈ្មោះរបស់ខ្លួននៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត។
  • ១% នៃការិយាល័យបោះឆ្នោតមានបុគ្គលចំនួនពី១ ទៅ ១០នាក់ ត្រូវបានអនុញ្ញាតឱ្យចូលបោះឆ្នោតទាំងគ្មានឈ្មោះក្នុងបញ្ជីបោះឆ្នោត (ដោយផ្អែកលើការសង្កេតការណ៍ផ្ទាល់  របស់អ្នកសង្កេតការណ៍ ជាជាងការស៊ើបអង្កេតជាក់លាក់)។
  • ៥% នៃការិយាល័យបោះឆ្នោតមានអ្នកបោះឆ្នោតពី១ទៅ ១០នាក់ដែលត្រូវបានអនុញ្ញាតដោយគ្មានឯកសារបញ្ចាក់អត្តសញ្ញាណត្រឹមត្រូវ (ដោយផ្អែកលើការសង្កេតការណ៍ផ្ទាល់   របស់អ្នកសង្កេតការណ៍ ជាជាងការស៊ើបអង្កេតជាក់លាក់)។
  • ៩៩%នៃការិយាល័យបោះឆ្នោតមន្ត្រីការិយាល័យបោះឆ្នោតតែងតែឬ ភាគច្រើន បានគូសធិចនៅជាប់ឈ្មោះរបស់អ្នកបោះឆ្នោតនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត។ ប៉ុន្តែ ១% នៃការិយាល័យបោះឆ្នោតមន្រ្តីការិយាល័យបោះឆ្នោតមិនបានគូសធិច។
  • ៩៧% នៃការិយាល័យបោះឆ្នោត មន្ត្រីការិយាល័យបោះឆ្នោតតែងតែ បានជ្រលក់ម្រាមដៃអ្នកបោះឆ្នោតជាមួយទឹកថ្នាំជ្រលក់ដែលលុបមិនជ្រះ បន្ទាប់ពីបានបោះឆ្នោតរួច។
  • ៩៧% នៃការិយាល័យបោះឆ្នោត មន្ត្រីបោះឆ្នោតតែងតែបោះត្រា នៅលើ សន្លឹកឆ្នោត នីមួយៗ មុនពេលប្រគល់ឱ្យទៅអ្នកបោះឆ្នោត។
  • ៧៥%នៃការិយាល័យបោះឆ្នោត គ្មានវត្តមានអ្នកដែលមិនត្រូវបានអនុញ្ញាតចូលក្នុងការិយាល័យបោះឆ្នោត។ ភាគច្រើននៃជនដែលមិនត្រូវបានអនុញ្ញាតគឺ មេភូមិ (១៤% នៃការិយាល័យបោះឆ្នោត)  បេក្ខជន (១១% នៃការិយាល័យបោះឆ្នោត) និងប៉ូលីស(៧% នៃការិយាល័យបោះឆ្នោត)។

នៅព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ០៨:៣០ព្រឹកនៅសណ្ឋាគារសាន់វ៉េ អង្គការតម្លាភាពកម្ពុជា នឹងរៀបចំសន្និសីទកាសែតមួយ ដើម្បីធ្វើសេចក្តីថ្លែងការណ៍អំពីការរកឃើញ និងការសន្និដ្ឋានជាបឋម ទៅលើដំណើរការនៅថ្ងៃបោះឆ្នោត រួមទាំងការវាយតម្លៃទៅលើការបិទការបោះឆ្នោត និងដំណើរការនៃការរាប់សន្លឹកឆ្នោត។

សម្រាប់ការធ្វើបទសម្ភាសន៍សូមទំនាក់ទំនង៖

លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា ទូរស័ព្ទលេខ ០១២ ៨៧៧ ៨៣៣

ឬតាមរយៈអ៊ីម៉ែល kolpreap@ticambodia.org
###

អង្គការតម្លាភាពអន្តរជាតិជាអង្គការសង្គមស៊ីវិលដែលឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងលើកម្ពស់សុចរិតភាព សម្រាប់ព័ត៌មានបន្ថែមពីឯកសារយោងនៃប្រភពទិន្នន័យទាំង១៣ ក៏ដូចជាប្រភេទនៃអ្នក ឆ្លើយតប និងកម្រងសំនួរ សូមចូលទៅកាន់ www.ticambodia.org/sbo2017

Download [Final] Press Release-closing khmer

 

 

សេចក្ដីប្រកាសព័ត៌មាន

ដំណើរការបើកការបោះឆ្នោតបានប្រព្រឹត្តិទៅដោយរលូនទៅតាមបទបញ្ជានិងនិតិវិធី

ភ្នំពេញថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ (១០ ព្រឹក)

នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧, អង្គការតម្លាភាពកម្ពុជាបានដាក់ពង្រាយអ្នកសង្កេតការណ៍ ១,០៥១នាក់ ដែលបានទទួល ការបណ្តុះបណ្តាល និងមិនប្រកាន់និន្នាការនយោបាយ។ ការដាក់ពង្រាយនេះរួមបញ្ចូលទាំងអ្នកគ្រប់គ្រង ចំនួន ៣៥នាក់; អ្នកសង្កេតការណ៍ចំនួន ៨២២នាក់ ទៅតាមការិយាល័យបោះឆ្នោតចំនួន ៤១១ការិយាល័យទូទាំង ២៥ខេត្ត ក្រុង និងរាជធានី ដែល ជា តំណាងនៃសំណាកដែលត្រូវបានជ្រើសរើស តាមវិធីសាស្រ្តស្ថិតិសម្រាប់ ការសង្កេតការណ៍តាម សំណាកគំរូវិទ្យាសាស្រ្តស្ថិតិ (Sample Based Observation—SBO)។ អ្នកសង្កេតការណ៍ចំនួន ២០០នាក់ទៀត ត្រូវបានដាក់ពង្រាយដើម្បីសង្កេតការណ៍នៅការិយាល័យបោះឆ្នោតចំនួន ១០០ការិយាល័យ ក្នុងឃុំ សង្កាត់ចំនួនបីនៅក្នុង រាជធានីភ្នំពេញ, ខេត្តស្វាយរៀង និងខេត្តសៀមរាប។ ការសង្កេតការណ៍តាម សំណាកគំរូវិទ្យាសាស្រ្តសិ្ថតិគឺ ជាវិធីសាស្រ្តមួយដ៏មានប្រសិទ្ធភាព ហើយត្រូវបានគេប្រើនៅទូទាំងពិភពលោក សម្រាប់ធ្វើការវាយតម្លៃលើដំណើការបោះឆ្នោត ដោយឈរលើស្ថិតិ ដែលអនុញ្ញាតិឱ្យអ្នកសង្កេតការណ៍ បោះឆ្នោត បង្ហាញពីការវាយតម្លៃមួយដែលមានភាពត្រឹមត្រូវ និងពេញលេញទៅលើដំណើរការ ថ្ងៃបោះឆ្នោត។

ជារួម គិតមកដល់ម៉ោង ១០ ព្រឹក ការិយាល័យបោះឆ្នោតដែលត្រូវបានសង្កេតការណ៍ ស្ទើរទាំងអស់បានបើកដំណើរការទាន់ពេលវេលាដែលបានកំណត់ទុក ហើយមានសមា្ភរៈដែលចាំបាច់ទាំងអស់ មានវត្តមានមន្រ្តីការិយាល័យបោះឆ្នោត។ ដូច្នេះ អង្គការតម្លាភាពកម្ពុជាអាចរាយការណ៍បានគិតត្រឹមម៉ោងនេះថា ដំណើរការនៃការរៀបចំ និងការបើកការបោះឆ្នោតបានប្រព្រឹត្តទៅដោយសុចរិត។

សេចក្ដីសង្ខេបនៃការរៀបចំការិយាល័យបោះឆ្នោត និងការបើកដំណើរការបោះឆ្នោត

តាមរយៈរបាយការណ៍ទទូលបានពី ១០០% នៃការិយាល័យបោះឆ្នោតដែលស្ថិតក្នុងការសង្កេតការណ៍តាមសំណាកគំរូវិទ្យាសាស្រ្តស្ថិតិរបស់អង្គការតម្លាភាពកម្ពុជា អង្គការតម្លាភាពកម្ពុជា សូមបង្ហាញរបាយការណ៍នៃការរកឃើញជាបឋម

របស់ខ្លួនជាសង្ខេបដូចខាងក្រោម៖

  • ៨៨% នៃការិយាល័យបោះឆ្នោតបានបើកទាន់ពេលវេលា។
  • ៩៥% នៃការិយាល័យបោះឆ្នោតមានមន្រ្តីការិយាល័យបោះឆ្នោតចំនួន ៦ ។
  • នៅពេលបើកការបោះឆ្នោត, ៩៩.៨ % នៃការិយាល័យបោះឆ្នោតមានវត្តមានភ្នាក់ងារ គណបក្សនយោបាយ រួមមាន ៩៤% ដែលជាភ្នាក់ងារមកពី គណបក្សប្រជាជនកម្ពុជា និង ៩៤%ភ្នាក់ងារមកពី គណបក្សសង្រ្គោះជាតិ និង ៤៦% ជាភ្នាក់ងារមកពី គណបក្សផ្សេងទៀត ។
  • ៨៨%នៃការិយាល័យបោះឆ្នោតមានវត្តមានអ្នកសង្កេតការណ៍មកពីអង្គការផ្សេងទៀត នៅកំឡុងពេលរៀបចំការបោះឆ្នោត និងពេលបើកការបោះឆ្នោត។
  • ៩៨% សម្ភារៈសំខាន់ៗទាំងអស់មានវត្តមាននៅក្នុងពេលបើកការិយាល័យបោះឆ្នោត។
  • ៩៩.៨ % នៃការិយាល័យបោះឆ្នោត បានបង្ហាញពីប្រអប់សន្លឹកឆ្នោតទទេ ការបិទគម្របហិបឆ្នោតដោយចាក់សោរឃ្លុំ និងដាក់នៅកន្លែងដែលអាចមើលឃើញជាសាធារណៈមុនពេលចាប់ផ្តើមនៃការបោះឆ្នោត។
  • ៩៥ % នៃការិយាល័យបោះឆ្នោត គ្មានវត្តមានសមា្ភរៈយុទ្ធនាការឃោសនា ក្នុងចម្ងាយ ១00 ម៉ែត្រនៅខាងក្រៅ ការិយាល័យបោះឆ្នោត។
  • ៥៩% នៃការិយាល័យបោះឆ្នោតគ្មានជំរាលសម្រាប់ជនពិការ ជិះរទេះចេញចូល

ទាញយកសេចក្តីប្រកាសព័ត៌មានទាំងស្រុងតាមរយៈ៖   Khmer and English Press Release-opening process.

សេចក្តីជូនដំណឹងព័ត៌មាន

រាជធានីភ្នំពេញ ថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០១៧ – នៅសល់តែពីរថ្ងៃទៀតការបោះឆ្នោតឃុំ/សង្កាត់នឹងឈានមកដល់។ អង្គការតម្លាភាពកម្ពុជាបានគ្រោងដាក់ពង្រាយ អ្នកសង្កេតការណ៍ដែលបានទទួលការបណ្តុះបណ្តាល ដោយត្រឹមត្រូវនៅទូទាំងប្រទេសដើម្បីធ្វើការវាយតម្លៃដោយសុក្រិត និងមិនលំអៀងលើដំណើរការបោះឆ្នោត។

 

 

 

ការរាយការណ៍ដោយភាពសុក្រិត និងមិនលំអៀង ទាក់ទងនឹងដំណើរការបោះឆ្នោតនៅថ្ងៃបោះឆ្នោត

នៅថ្ងៃទី៤ ខែមិថុនានេះ អង្គការតម្លាភាពកម្ពុជានឹងពង្រាយអ្នកសង្កេតការណ៍ឯករាជ្យចំនួន១០៥០នាក់ និងអ្នកគ្រប់គ្រង់អ្នកសង្កេតការណ៍ចំនួន៣៥នាក់ នៅតាមការិយាល័យបោះឆ្នោតចំនួន៤១១។ អ្នកសង្កេតការណ៍ និងអ្នកគ្រប់គ្រង់អ្នកសង្កេតការណ៍ទាំងនោះបានទទួលការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវ។ ក្នុងនោះ អ្នកសង្កេតការណ៍ចំនួន៨២២នាក់នឹងត្រូវបានដាក់ពង្រាយតាមការរិយាល័យបោះឆ្នោតដែលត្រូវបានជ្រើសរើសដោយផ្អែកតាមសំណាកបែបវិទ្យាសាស្រ្តស្ថិតិនៅទូទាំង ២៥ខេត្តក្រុង និងរាជធានី ដើម្បីអនុវត្តការសង្កេតការណ៍ដោយផ្អែកលើសំណាកវិទ្យាសាស្ត្រស្ថិតិ (Sample Based Observation – SBO) ក្នុងការបោះឆ្នោតឃុំ/សង្កាត់ឆ្នាំ២០១៧នេះ។ បន្ថែមពីលើចំនួននេះ អ្នកគ្រប់គ្រងអ្នកសង្កេតការណ៍ចំនួន៣៥នាក់ និង អ្នកសង្កេតការណ៍ចំនួន២០០នាក់ទៀតនឹងមានវត្តមាននៅការិយាល័យបោះឆ្នោតចំនួន១០០កន្លែង ក្នុងសង្កាត់ចំនួនបីដែលមានទីតាំងក្នុងរាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តសៀមរាប។

ការសង្កេតការណ៍បែបសំណាកវិទ្យាសាស្ត្រស្ថិតិ (SBO)នេះ គឺជាការសង្កេតការណ៍បោះឆ្នោតដោយប្រើវិធីសាស្រ្តបែបទំនើប ដែលផ្តល់លទ្ធភាពឱ្យអង្គការតម្លាភាពកម្ពុជាផ្តល់នូវការវាយតម្លៃ ត្រឹមត្រូវ និងច្បាស់លាស់ចំពោះដំណើរការបោះឆ្នោត។ ទិន្នន័យនេះនឹងត្រូវបានរាយការណ៍នៅក្នុងពេលវេលាព្រមៗគ្នាដោយប្រើប្រាស់ប្រព័ន្ធគណនាទិន្នន័យទំនើបដែលនឹងអនុញ្ញាតឱ្យមានការទាក់ទងយ៉ាងឆាប់រហ័សជាមួយអ្នកសង្កេតការណ៍ដើម្បីធានាឱ្យបាននូវភាពពេញលេញ និងសុក្រឹតភាពនៃរបាយការណ៍របស់អ្នកសង្កេតការណ៍។

អង្គការតម្លាភាពកម្ពុជានឹងចេញផ្សាយនូវសេចក្តីថ្លែងការណ៍នៃការរកឃើញជាបឋមក្នុងអំឡុងថ្ងៃបោះឆ្នោត និងខណៈពេលជាបន្តបន្ទាប់។

ការរៀបចំ និងបើកដំណើរការបោះឆ្នោត

សេចក្តីប្រកាសព័ត៌មានស្តីពីការរៀបចំ និង ការបើកការិយាល័យបោះឆ្នោតនៅថ្ងៃបោះឆ្នោតនឹងចេញផ្សាយនៅ  ថ្ងៃទី ៤ ខែមិថុនា កំឡុងម៉ោង ១០:០០ ព្រឹក។ ព័ត៌មានទាំងនោះនឹងរួមបញ្ចូលនូវទិន្នន័យជាក់លាក់នៃភាគរយការិយាល័យបោះឆ្នោតដែលបានបើកត្រឹមត្រូវតាមពេលកំណត់ ដែលនឹងរួមបញ្ចូលនូវព័ត៌មានទាក់ទង នឹងការគោរពអនុវត្តតាមនីតិវិធីត្រឹមត្រូវ និងព័ត៌មានស្តីពីវត្តមាននៃសម្ភារៈសំខាន់ៗនៅតាមការិយាល័យបោះឆ្នោត។

ការបោះឆ្នោត

អង្គការតម្លាភាពកម្ពុជានឹងសង្កេតមើលទិដ្ឋភាពសំខាន់ៗនៃដំណើរការបោះឆ្នោត និងចេញផ្សាយនូវការរកឃើញរបស់ខ្លួនស្តីពីដំណើរការបោះឆ្នោតដល់សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គមនៅថ្ងៃបោះឆ្នោត។ ព័ត៌មានទាំងនោះនឹងរាប់បញ្ចូលដូចជា៖

  • តើការិយាល័យបោះឆ្នោតបានត្រួតពិនិត្យមើលស្នាមទឹកថ្នាំជ្រលក់ម្រាមដៃឬទេ?
  • តើនៅការិយាល័យបោះឆ្នោតមានវត្តមានរបស់បុគ្គលដែលគ្មានការអនុញ្ញាតដែរឬទេ?
  • តើការសម្ងាត់នៃការគូសសន្លឹកឆ្នោតត្រូវបានធានាឬអត់?
  • តើមានការបំភិតបំភ័យការយាយី ឬ អំពើហិង្សា ក្នុងដំណើរការបោះឆ្នោតដែរឬទេ?

សេចក្តីប្រកាសព័ត៌មានស្តីពីដំណើរការនៃការបោះឆ្នោត និងការបិទដំណើរការនៅថ្ងៃបោះឆ្នោតនឹងត្រូវចេញផ្សាយនៅថ្ងៃទី ៤ ខែមិថុនា វេលាម៉ោង ៧ ល្ងាច។

ដំណើរការបោះឆ្នោតសរុប

អង្គការតម្លាភាពកម្ពុជានឹងរៀបចំសន្និសីទសារព័ត៌មានមួយនៅព្រឹកថ្ងៃទី៥ ខែមិថុនានៅសណ្ឋាគារសាន់វ៉េ ស្តីពីការប្រព្រឹត្ដទៅនៃការបោះឆ្នោត។ សន្និសីទសារព័ត៌មាននេះនឹងប្រកាសពីការបូកសរុបព័ត៌មាននៃការរឃើញ និងការសន្និដ្ឋានជាបឋមរបស់អង្គការតម្លាភាពកម្ពុជាទៅលើដំណើរការទាំងស្រុងនៃការបោះឆ្នោត។ សេចក្តីថ្លែងការណ៍នេះនឹងរួមបញ្ចូលទាំងការវាយតម្លៃចំពោះ ការបិទការិយាល័យបោះឆ្នោត ដំណើរការរាប់សន្លឹកឆ្នោត ក៏ដូចជាវត្តមាននៃអ្នកសង្កេតការណ៍មកពីគណបក្សនយោបាយ ក្នុងអំឡុងពេលរាប់សន្លឹកឆ្នោតព្រមទាំងតម្លាភាពនៃការរាប់សន្លឹកឆ្នោតនិង នីតិវិធីនៃការដោះស្រាយពាក្យបណ្តឹងដែលស្របទៅនឹង បទបញ្ជា និងនីតិវិធីរបស់ការបោះឆ្នោតឃុំសង្កាត់។ លើសពីនេះអង្គការតម្លាភាពកម្ពុជានឹងផ្តល់ទិន្នន័យនៃការប៉ាន់ប្រមាណចំនួនអ្នកទៅបោះឆ្នោតទូទាំងប្រទេស។

Video: What is SBO?

FAQ in Khmer and English

សម្រាប់ការធ្វើបទសម្ភាសន៍សូមទំនាក់ទំនង៖

លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា ទូរស័ព្ទលេខ ០១២ ៨៧៧ ៨៣៣

ឬតាមរយៈអ៊ីម៉ែលkolpreap@ticambodia.org

###

 

អង្គការតម្លាភាពអន្តរជាតិជាអង្គការសង្គមស៊ីវិលដែលឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងលើកម្ពស់សុចរិតភាព សម្រាប់ព័ត៌មានបន្ថែមពីឯកសារយោងនៃប្រភពទិន្នន័យទាំង១៣ ក៏ដូចជាប្រភេទនៃអ្នកឆ្លើយតប និងកម្រងសំនួរ សូមចូលទៅកាន់ www.transparency.org/sbo2017