Report Corruption by phone 092/069/060 57 87 87 Report Online
Category

សេចក្តី​ថ្លែងការណ៍ព័ត៌មាន

សេចក្តីថ្លែងការណ៍រួម

អង្គការតម្លាភាពកម្ពុជា និងអង្គការសង្គមស៊ីវិលសូមស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃនាពេលថ្មីៗនេះ ដើម្បីកាត់បន្ថយអរិភាពនៅតាមព្រំដែន។ ទោះជាយ៉ាងនេះក្តី យើងមានការព្រួយបារម្ភអំពីស្ថានភាពយោធិនខ្មែរចំនួន១៨នាក់ ដែលត្រូវបានចាប់ខ្លួនដោយយោធាថៃ បន្ទាប់ពីបទឈប់បាញ់ត្រូវបានប្រកាស។ យើងទាមទារឱ្យប្រទេសថៃ ដោះលែងយោធិនទាំងនេះជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ដោយសារមានព្រួយបារម្ភអំពីសុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគេដោយផ្អែកលើស្ថានភាពទាហានពីរនាក់ដែលត្រូវបានដោះលែងពីមុន។

សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយប្រចាំឆ្នាំ២០២៣

រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ(CPI)ឆ្នាំ ២០២៣ ដែលចេញផ្សាយនៅថ្ងៃនេះដោយ អង្គការតម្លាភាពអន្តរជាតិ បង្ហាញថាប្រទេសកម្ពុជាទទួលបានពិន្ទុ ២២ លើពិន្ទុអតិបរមា ១០០ ដែលជាការថយចុះចំនួនពីរពិន្ទុធៀបនឹងឆ្នាំ២០២២។ ពិន្ទុនេះ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី ១៥៨ ក្នុង​ចំណោម​ប្រទេស​ចំនួន ១៨០ ដែល​ត្រូវបាន​វាយ​តម្លៃ ដោយថយចុះ​ពី​ចំណាត់​ថ្នាក់​ទី ១៥០ កាល​ពី​ឆ្នាំ​មុន។ លទ្ធផលនេះបានបង្ហាញពីនិន្នាការដ៏គួរឱ្យព្រួយបារម្ភ...
Read More

លទ្ធផល នៃការប្រារព្ធទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្នាំ២០២៣ នៅកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី0៨ ខែធ្នូ ឆ្នាំ២០២៣ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ អង្គការតម្លាភាពកម្ពុជា(TI Cambodia) សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា​(CamboJA) និងសមាគមបណ្តាញយុវជនកម្ពុជា(CYN) បានរួមគ្នាប្រារព្ធទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។...
Read More

សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយប្រចាំឆ្នាំ២០២២

រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ – សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ(CPI) ឆ្នាំ២០២២ ត្រូវបានចេញផ្សាយដោយអង្គការតម្លាភាពអន្តរជាតិនាថ្ងៃនេះ ដែលប្រទេសកម្ពុជាទទួលបានពិន្ទុ ២៤ លើពិន្ទុអតិបរមា ១០០ និងជាប់ចំណាត់ថ្នាក់ទី ១៥០ ក្នុងចំណោម ១៨០ ប្រទេស ដែលត្រូវបានដាក់បញ្ចូលនៅក្នុងសន្ទស្សន៍។ លទ្ធផលពិន្ទុ និងចំណាត់ថ្នាក់នេះបានបង្ហាញពីភាពប្រសើរឡើងបន្តិច បើធៀបនឹងលទ្ធផលឆ្នាំមុន។ ក្នុងសន្ទស្សន៍CPI...
Read More

សេចក្ដីថ្លែងការណ៍ព័ត៌មាន ទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ ឆ្នាំ២០២២

រាជធានីភ្នំពេញ​ ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ២០២២៖ អង្គការតម្លាភាពកម្ពុជា សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាហៅកាត់ថាខេមបូចា វិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ អង្គការសម្ព័ន្ធភាពដៃគូដើម្បីការអភិវឌ្ឍតាមបែប  ប្រជាធិបតេយ្យ គណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជា មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ​ ​អង្គការដាយកូនៀរ និង​អង្គការអាក់សិនអេតកម្ពុជា បានចូលរួមជាមួយពិភពលោកក្នុងការរៀបចំប្រារព្ធទិវាប្រឆាំងអំពើ                   ពុករលួយអន្តរជាតិ ឆ្នាំ២០២២ ក្រោមពាក្យស្លោក ពិភពលោករួមគ្នាប្រឆាំងនឹងអំពើពុករលួយ។ ព្រឹត្តិការណ៍មួយថ្ងៃនេះមានគោលបំណងកៀរគរភាគីពាក់ព័ន្ធទាំងអស់ រួមទាំងរដ្ឋាភិបាល អង្គការសង្គមស៊ីវិល សហជីព...
Read More
kmKhmer