ប្រែបស្ពត (Bribespot): តាមដាន និងរាយការណ៍អំពើស៊ីសំណូកដោយ“ចុចតែមួយប៊ូតុង”

តើអ្នកធ្លាប់ត្រូវបានគេបង្ខំឱ្យសូកប៉ាន់ដែរឬទេ? ប្រែបស្ពត (Bribespot) អនុញ្ញាតឱ្យអ្នកធើ្វការចង្អុលបង្ហាញ ដោយងាយស្រួល និងអនាមិកនូវការជួបប្រទះរបស់អ្នកក្នុងទំនាក់ទំនងជាមួយនឹង មន្ត្រីសាធារណៈតាម រយៈការប្រើកម្មវិធីទូរស័ព្ទដៃ ឬគេហទំព័រ។ ភា្លមៗបន្ទាប់មក ការរាយការណ៍របស់អ្នកនឹងត្រូវចង ក្រងទៅជា ផែនទីអ៊ីនធឺណិតមួយតាមរយៈកម្មវិធីGoogle Maps។

អ្នកអាច៖

  • រាយការណ៍ពីករណីស៊ីសំណូក (ការទារសំណូក ឬការបង់សំណូក)ដោយបញ្ជាក់ពី៖ ទីកន្លែងណា ឬទង្វើមួយណា ឬចំនួនទឹកប្រាក់សំណូកដែលមន្ត្រីសាធារណៈពាក់ព័ន្ធ។
  • ស្រាវជ្រាវរកករណីស៊ីសំណូកដែលត្រូវបានគេរាយការណ៍ថាកើតមាន នៅតំបន់កែ្បរខ្លួនអ្នក។
  • សែ្វងរករបាយការណ៍ប្រភេទនេះនៅក្នុងទីតាំងជាក់លាក់។
  • ជួយកំណត់កនែ្លងដែលមានអំពើពុករលួយច្រើន និងបង្កើតឱ្យមានវិធានការនានាក្នុងការប្រយុទ្ធ ប្រឆាំងអំពើស៊ីសំណូកតូចតាចផ្សេងៗ។

វាមានសុវត្ថិភាព។ ប្រែបស្ពត (Bribespot) បានប្រកាន់យកគ្រប់មធ្យោបាយដែលអាចធ្វើ ទៅបានដើម្បីការ ពារអត្តសញ្ញាណ និងរក្សាការសម្ងាត់ដល់អ្នករាយការណ៍។ មិនមានការចុះឈ្មោះទេ គឺមានន័យថាគ្មាន ទិន្នន័យផ្ទាល់ខ្លួន ឬអត្តសញ្ញាណអ៊ីនធឺណិតត្រូវបានប្រមូល ឬក៏ផ្ទុកទិន្នន័យដោយប្រែបស្ពតឡើយ ហើយ មានយន្តការជាច្រើនដែលមានស្រាប់ដែលអាចធានាថាព័ត៌មានទាំងនោះមិនអាចត្រូវបានគេតាមដានដើម្បីរកអត្តសញ្ញាណអ្នកប្រើប្រាស់ឃើញឡើយ។

វិធីប្រើប្រាស់កម្មវិធីប្រែបស្ពត (Bribespot)

This post is also available in: អង់​គ្លេស