កម្មវិធីជិះកង់ដើម្បីសុចរិតភាព

អង្គការតម្លាភាព សូមស្វាគមន៍!

អង្គការតម្លាភាពកម្ពុជា សូមគោរពអញ្ជើញ លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំងសាធារណៈជនទាំងអស់គ្នា ចូលរួមក្នុងព្រឹត្តិការណ៍សង្គមរបស់យើងខ្ញំុ ដែលមានឈ្មោះថា “ជិះកង់ដើម្បីសុចរិតភាព” នៅថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០១៧ ។ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើនការយកចិត្តទុកដាក់របស់សាធារណៈជន ទៅលើសុចរិតភាព និងតម្លាភាព ព្រមទាំងលើកទឹកចិត្ដប្រជាពលរដ្ឋឱ្យស្រឡាញ់សុខភាព និងបរិស្ថានផងដែរ ។ ទីតាំងចាប់ផ្តើមនៃព្រឹត្តិការណ៍កម្មវិធីជិះកង់ដើម្បីសុចរិតភាពនេះ គឺស្ថិតនៅវត្តសិរីមង្គល គៀនឃ្លាំង (ត្រើយខាងកើតស្ពានជ្រោយចង្វារ) ដល់ទីផ្ដាច់
ព្រ័ត្រដែលស្ថិតនៅសាលាបឋមសិក្សា កោះរកា (ស្ពានព្រែកតាមាក់) ដែលមានចម្ងាយសរុបប្រមាណ ២៥ គីឡូម៉ែត្រ។

ដើម្បីជាការគាំទ្រនៃគំនិតផ្តួចផ្តើមក្នុងការប្រមូលមូលនិធិសាធារណៈ និងកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីបង្កើនការចូលរួមពីសាធារណៈជនក្នុងការលើកកម្ពស់សុចរិតភាព យើងខ្ញំុស្នើរសំុការចូលរួមចំណែកវិភាគទានក្នុងការចូលរួមព្រឹត្តិការណ៍នេះ ចំនួន ១០ ដុល្លារសម្រាប់សាធារណជន ឬ ចំនួន ៥ ដុល្លារសម្រាប់សិស្សនិស្សិត ។ មូលនិធិទាំងអស់នេះនឹងត្រូវបានប្រើប្រាស់ដើម្បីទ្រទ្រង់ផ្នែកហិរញ្ញវត្ថុក្នុងការរៀបចំកម្មវិធីនេះ ហើយចំពោះមូលនិធិដែលនៅសល់ នឹងត្រូវបានបែងចែកសម្រាប់គាំទ្រគំនិតផ្ដួចផ្ដើមផ្សេងៗទៀតនៅក្នុងការលើកកម្ពស់សុចរិតភាពនិងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា។

សូមទូរស័ព្ទមកយើងខ្ញំុដើម្បីចុះឈ្មោះ ៖ ០១៥ ៩៤២ ៨៦៤ ឬ ០៦៩ ៩២៣ ៤៤៣ ។