Report Corruption by phone 1292 or 7777 or Report Online

ឯកសារ ផារ៉ាដាស៍(#ParadisePaper)៖ ការលួចលាក់បិទបាំងទ្រព្យសម្បត្តិ​​​នៅក្រៅប្រទេស

ឯកសារ Paradise Paper ៖ ដល់ពេលហើយដែលត្រូវបោសសម្អាតកន្លែងដែលលាក់កំបាំងហិរញ្ញវត្ថុនៅក្រៅប្រទេស

ឯកសារ ParadisePaper ដែលត្រូវបានគេស្គាល់ថាជាឯកសារបង្ហាញអំពីពត៌មានទ្រព្យសម្បត្តិ ប្រាក់ចំណូល ទាំងការរធ្វើអាជីវកម្មក្នុងស្រុក និងក្រៅស្រុក ទាំងស្របច្បាប់ទាំងខុសច្បាប់របស់មហាសេដី្ឋ និង បុគ្គុលមានអំណាចមួយចំនួននៅជុំវិញពិភពលោក គឺត្រូវបានចេញផ្សាយកាលពីថ្ងៃទី៥ ខែវិច្ឆិកា ដោយ ICIJ (the International Consortium of Investigative Journalists) ជាមួយនិងដៃគូរបស់ខ្លួនផ្ទាល់ បានបង្ហាញឲ្យដឹងពីវិធីដែលអ្នកមាន និងបុគ្គលមានអំណាចមួយចំនួននៅជុំវិញពិភពលោកអាចលាក់កំបាំងទ្រព្យសម្បត្តិរបស់ខ្លួនតាមរយៈរចនាសម្ព័ន្ធហិរញ្ញវត្ថុដែលស្មុគ្រស្មាញ និង លាក់កំបាំងជាច្រើនដំណាក់កាល ដែលអាចអនុញ្ញាត្តិឱ្យពួកគេរក្សាឥទ្ធិពលរបស់ពួកគេ។

រចនាសម្ព័ន្ធសម្ងាត់ទាំងអស់នេះក៏អាចស្ថិតនៅក្រោមរូបភាពអំពើពុករលួយដែរ។ ដូច ICIJ បានសរសេរនៅក្នុងសេចក្តីផ្តើមរបស់ខ្លួនអំពីការបែកធ្លាយនេះដែលថា “ពេលដែលមានសាជីវកម្មជាច្រើននៅក្រៅស្រុកត្រូវបានទទួលស្គាល់ជាញឹកញាប់ថាស្របច្បាប់នោះ ដែលទាក់ទាញអ្នកប្រព្រឹត្តអំពើទុចរិតមួយចំនួនដូចជា អ្នកលាងលុយកខ្វក់ អ្នកជួញដូរថ្នាំញៀនទៅបស្ចិមប្រទេស និងអ្នកដែលចង់បើកក្រុមហ៊ុនប្រតិបត្តិការនៅក្នុងទំរង់ដែលមិនស្របច្បាប់។ ”

ឯកសារនេះត្រូវបានគេស្គាល់ថាជាឯកសារដែលមានទំហំធំបំផុតនៅក្នុងផ្នែកហិរញ្ញវត្ថុសម្ងាត់ ដែល ១៣,៤ លានឯកសារត្រូវបានវិភាគដោយអ្នកសារព័ត៌មានចំនួន ៣៨១នាក់ ដែលមកពីប្រព័ន្ធផ្សព្វផ្សាយចំនួន ៩៦នៅក្នុងប្រទេសចំនួន៦៧។ ហើយចំនួនបណ្តាប្រទេសដែលពាក់ព័ន្ធរួមមាន កាហ្សាក់ស្ថាន លីទុយអានី រុស្ស៊ី អ៊ុយក្រែន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។

នៅក្នុងនោះដែរ លោកស្រី Delia Ferreira Rubio ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការតម្លាភាពអន្តរជាតិ បានមានប្រសាសន៍ថា “មានបញ្ជីឈ្មោះមនុស្សមានអំណាចជាច្រើន ជាមួយនិងសាជីវកម្មរបស់ពួកគេ ដែលទាក់ទងនឹងរឿងអាស្រូវចុងក្រោយនេះគឺវាពិតជារឿងមួយដែលគួរអោយភ្ញាក់ផ្អើល។ អាជ្ញាធរត្រួតពិនិត្យ ក៏ដូចជាអ្នកតាក់តែងច្បាប់ត្រូវតែដឹងថាប្រព័ន្ធនេះមិនអាចដំណើរការបាននោះទេ ។ រចនាសម្ព័ន្ធដ៏ស្មុគស្មាញឆ្លងកាត់ប្រទេសនេះ ត្រូវបានគេប្រើប្រាស់ដើម្បីសម្របសម្រួលសកម្មភាពសម្ងាត់ៗជាច្រើនដែលអាចរួមបញ្ចូលទាំងអំពើពុករលួយ ការកេងប្រវ័ញ្ច  និងការរំលោភបំពានគ្រោងការណ៍ពន្ធជាដើម។”

លោកស្រី Ferreira Rubio បន្តទៀតថា “មានមនុស្សជាច្រើននាក់កំពុងស្វែងរកវិធីក្នុងការលាក់ទ្រព្យសម្បត្តិរបស់ពួកគេ។ ប្រសិនបើទ្រព្យសម្បត្តិទាំងអស់នោះបានមកពីប្រាក់ចំណូលនៃអំពើពុករលួយ វាមានន័យថាឧក្រិដ្ឋជនកំពុងតែរស់នៅយ៉ាងស្រួលជាមួយនឹងលុយកេងចំនេញខុសច្បាប់។ ជាញឹកញាប់ណាស់ លុយដែលគួរតែជួយសង្រ្គោះជីវភាពរបស់ប្រជាជនសាមញ្ញ ត្រូវបានលបលួចកឹបកេងដោយមន្រ្តីពុករលួយ ហើយប្រើប្រាស់ដើម្បីភាពហ៊ឺហាផ្ទាល់ខ្លួនទៅវិញ ដែលនេះជារឿងមួយដែលត្រូវតែបញ្ឈប់ ” ។

ចំនួននៃការវិនិយោគទុនសម្ងាត់ជាច្រើនត្រូវបានធ្វើឡើង ដោយជនដែលលេចធ្លោក្នុងសង្គម ហើយក្នុងនោះក្រុមហ៊ុនដែលពាក់ព័ន្ធរួមមានដូចជា ក្រុមហ៊ុន Apple Nike និង Uber។

ឥទ្ធិពលប៉ះពាល់យ៉ាងខ្លាំងនៃឯកសារនេះនឹងកាន់តែច្បាស់នៅថ្ងៃខាងមុខ។ ដៃគូប្រព័ន្ធផ្សព្វផ្សាយរបស់ ICIJ មានគម្រោងនឹងបោះពុម្ពផ្សាយរឿងរ៉ាវជាច្រើនទៀតជារៀងរាល់ថ្ងៃនៅក្នុងសប្តាហ៍នេះ ខណៈការវិភាគផ្នែកច្បាប់ក៏ចូលរួមក្នុងការបំភ្លឺករណីទាំងនេះផងដែរ។

អង្គការតម្លាភាពអន្តរជាតិអំពាវនាវឱ្យមានវិធានការយ៉ាងតឹងរ៉ឹងក្នុងការគ្រប់គ្រងវិស័យហិរញ្ញវត្ថុ និងអ្នកចូលរួម រួមទាំងឈ្មួញកណ្តាលអចលនៈទ្រព្យ មេធាវី ក៏ដូចជាធនាគារិកផងដែរ។

តម្លាភាពភាពជាម្ចាស់កម្មសិទ្ធិ

គ្រប់ប្រទេសទាំងអស់គួរតែមានបញ្ចីរួមមួយ និងសាធារណៈនៃម្ចាស់ពិតប្រាកដរបស់ក្រុមហ៊ុន ក៏ដូចជាការចុះឈ្មោះនៃព័ត៌មានអំពីភាគីទាំងអស់ដែលទុកចិត្ត។ រដ្ឋាភិបាលគួរតែតម្រូវឱ្យក្រុមហ៊ុនណាមួយដេញថ្លៃកិច្ចសន្យាសាធារណៈ ឬការទិញ និងលក់ទ្រព្យសម្បត្តិដើម្បីបង្ហាញជាសាធារណៈនូវភាពជាម្ចាស់កម្មសិទ្ធិរបស់ខ្លួន។

វិធានការប្រឆាំងនឹងការលាងលុយកខ្វក់

ក្រុមហ៊ុនច្បាប់ និងអន្តរការីដែលបានបង្កើតសាជីវកម្មនៅក្រៅប្រទេស គួរតែស្គាល់អតិថិជនរបស់ពួកគេឲ្យបានច្បាស់ និងរាយការណ៍រាល់សកម្មភាពគួរឱ្យសង្ស័យដល់អាជ្ញាធរ។ នៅពេលដែលអ្នកសម្របសម្រួលបរាជ័យក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន អាជ្ញាធរគួរតែដាក់ទណ្ឌកម្មសមស្របទៅលើការផាកពិន័យ និងការដកអាជ្ញាប័ណ្ណក្រុមហ៊ុនដើម្បីកាត់ទោសដល់បុគ្គលនោះ។

ទំនិញប្រណីតនិងអចលនទ្រព្យ

តម្រូវការចាំបាច់ពិសេសគួរតែត្រូវបានអនុវត្តដោយចាំបាច់បំផុតដោយអ្នកលក់វត្ថុប្រើប្រាស់ដែលមានដែលមានតម្លៃខ្ពស់ រាប់បញ្ចូលទាំងអចលនទ្រព្យដូចជា នៅក្នុងទីក្រុងឡុង និងញូវយ៉កផងដែរ ដើម្បីធានាថាប្រាក់ដែលប្រើសម្រាប់ការទិញទំនិញទាំងអស់នោះ មិនមែនជាប្រាក់ចំណេញពីអំពើពុករលួយនោះទេ។

នៅក្នុងរបាយការណ៍ប៉ាណាម៉ាកាលពីឆ្នាំទៅ មានសំនួរបន្ថែមយ៉ាងហោចណាស់ចំនួន១៥០ ឯសវនកម្ម ឬក៏ការស៊ើបអង្កេតត្រូវបានប្រកាសឡើងនៅក្នុង ៧៩ប្រទេស ហើយរដ្ឋាភិបាលក៏កំពុងស៊ើបអង្កេតទៅលើអ្នកបង់ពន្ធ ក៏ដូចជាក្រុមហ៊ុនចំនួនជាង ៦.៥០០ ទៀតផងដែរ។

ឯកសាររបាយការណ៍នេះមិនគួរគ្រាន់តែអាចជម្រុញឱ្យមានការស៊ើបអង្កេតប៉ុណ្ណោះទេ ប៉ុន្តែវាគួរតែឆ្លុះបញ្ចាំងពីសារៈសំខានក្នុងការលុបបំបាត់ការលាក់កំបាំងនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុថែមទៀងផង។

Main image: Creative Commons, epSos.de

For any press enquiries please contact press@transparency.org