លោកស្រី សូ បញ្ញារដ្ឋ
ប្រធានគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ
sopanharath@ticambodia.org
លោកស្រី សូ បញ្ញារដ្ឋ ជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុដែលមានបទពិសោធន៍ជាង ១០ឆ្នាំ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ ការរៀបចំថវិកា របាយការណ៍ហិរញ្ញវត្ថុ ការគ្រប់គ្រងរដ្ឋបាល និងការអនុលោមតាមម្ចាស់ជំនួយ នៅក្នុងស្ថាប័នអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ និងស្ថាប័នឯកជននៅតំបន់អាស៊ីអាគ្នេយ៍។
លោកស្រី បញ្ញារដ្ឋ មានបទពិសោធន៍ជោគជ័យក្នុងកិច្ចសហការជាមួយម្ចាស់ជំនួយអន្តរជាតិនានា រួមមាន៖ UNICEF, USAID, Global Fund, DFAT-ANCP, BMZ , EU, UNDP, KOICA និង Terre des Hommes ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុយ៉ាងតម្លាភាព និងការរាយការណ៍ទាន់ពេលវេលា។ លោកស្រីត្រូវបានគេស្គាល់ថាជាបុគ្គលិកមានវិជ្ជាជីវៈ ស្មោះត្រង់ និងមានសុចរិតធម៌ ព្រមទាំងមានការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់គោលដៅអង្គការតាមរយៈការគ្រប់គ្រងហិរញ្ញវត្ថុដ៏មានប្រសិទ្ធភាព និងភាពល្អប្រសើរក្នុងដំណើរការប្រតិបត្តិការផ្នែកហិរញ្ញវត្ថុ។
លោកស្រី បញ្ញារដ្ឋ បានបញ្ចប់បរិញ្ញាបត្រចំនួនពីរ គឺគណនេយ្យ និងធនាគារ និងអក្សរសាស្ត្រអង់គ្លេស ពីសាកលវិទ្យាល័យធនធានមនុស្ស ហើយក៏មានបរិញ្ញាបត្ររងផ្នែកការរៀបចំផែនការសេដ្ឋកិច្ចផងដែរ។ ជាមួយនឹងជំនាញវិជ្ជាជីវៈ និងបទពិសោធន៍ជាក់ស្តែង លោកស្រីអាចគ្រប់គ្រងប្រព័ន្ធហិរញ្ញវត្ថុដែលស្មុគស្មាញ ដឹកនាំក្រុមការងារ និងធានាការអនុលោមតាមស្តង់ដារម្ចាស់ជំនួយអន្តរជាតិបានយ៉ាងល្អ។
លោក ម៉ុស ថេន
មន្ត្រីសម្របសម្រួលផ្នែករដ្ឋបាល និងកម្មវិធី
mthen@ticambodia.org
លោក ម៉ុស ថេន គឺជាអ្នកជំនាញមួយរូបដែលមានបទពិសោធន៍យ៉ាងទូលំទូលាយនៅក្នុងវិស័យនៃការអភិវឌ្ឍន៍ និងសិទ្ធិមនុស្ស ។ គាត់បានចូលបម្រើការងារនៅ អង្គការតម្លាភាពកម្ពុជា នៅក្នុងខែតុលា ឆ្នាំ២០២០ ជាមន្ត្រីគម្រោងជាន់ខ្ពស់នៃ គម្រោងសាលាអភិបាលកិច្ច។ នៅខែសីហា ឆ្នាំ២០២២ លោកបានចូលកាន់តំណែងជាអ្នកសម្របសម្រួលកម្មវិធី ដោយផ្តោតលើការចូលរួមក្នុងវិស័យសាធារណៈ និងការកសាងភាពជាដៃគូ ។ លោកបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញភាពជាដៃគូ និងការសហការរវាងភាគីពាក់ព័ន្ធផ្សេងៗ ដើម្បីសម្រេចបាននូវគោលដៅរួមនៅក្នុងវិស័យអភិវឌ្ឍន៍ ។ នៅខែមីនា ឆ្នាំ២០២៤ លោកបានបន្តមុខតំណែងជាអ្នកសម្របសម្រួលកម្មវិធីនៃកម្មវិធី «ពង្រឹងសិទ្ធិអំណាច ជំរុញការចូលរួម និងគាំទ្រអ្នកការពារសិទ្ធិមនុស្ស (2EP-HRD)» នៅអង្គការតម្លាភាពកម្ពុជា។ តួនាទីនេះបាននាំឱ្យគាត់បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅក្នុងប្រទេស ។ លើសពីនេះទៅទៀត នៅមុនពេលលោកចូលរួមជាមួយ អង្គការតម្លាភាពកម្ពុជា លោកធ្លាប់មានបទពិសោធន៍ធ្វើការជាច្រើនឆ្នាំនៅក្នុងមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM), DW Akademie, និង WaterSHED ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២២ ។ បទពិសោធន៍ទាំងនេះ បាននាំឱ្យលោកបង្កើតការយល់ដឹងយ៉ាងទូលំទូលាយអំពីទិដ្ឋភាពផ្សេងៗនៃការអភិវឌ្ឍន៍ អភិបាលកិច្ចល្អ ក្នុងការអនុវត្តគម្រោង និងកិច្ចការងារផ្នែករដ្ឋបាលក្នុងដំណើរការស្ថាប័ន។
លោក ថេន បានបញ្ចប់បរិញ្ញាបត្រផ្នែក «ទំនាក់ទំនងអន្តរជាតិ» ក្នុងឆ្នាំ២០១៥ និងថ្នាក់អនុបណ្ឌិតផ្នែក «ច្បាប់សិទ្ធិមនុស្សអន្តរជាតិ» ក្នុងឆ្នាំ២០២០ ពីសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ។
លោក យាង ផន្នី
ជំនួយការរដ្ឋបាលជាន់ខ្ពស់
phanyyeang@ticambodia.org
លោក យាង ផន្នី គឺជាជំនួយការរដ្ឋបាលជាន់ខ្ពស់នៅអង្គការតម្លាភាពកម្ពុជា (TI Cambodia) ដែលមានបទពិសោធន៍យ៉ាងទូលំទូលាយក្នុងរយៈពេល០៥ឆ្នាំ ក្នុងការគាំទ្រក្នុងដំណើរគ្រប់គ្រងផ្នែករដ្ឋបាលរួមមានកិច្ចការធនធានមនុស្ស និងលទ្ធកម្មក្នុងស្ថាប័ន។ លោកបានទទួលបានការបណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេសពីសាកលវិទ្យាល័យធនធានមនុស្ស (Human Resource University) និងបានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទាក់ទងនឹងការទំនាក់ទំនងជាភាសាអង់គ្លេស និងបើកបរយានយន្ត។
ដោយមានបទពិសោធន៍ក្នុងការគាំទ្រផ្នែករដ្ឋបាល លោកផន្នីបានប្រើប្រាស់ជំនាញរបស់ខ្លួនក្នុងការសម្របសម្រួលប្រតិបត្តិការរដ្ឋបាលប្រចាំថ្ងៃ រៀបចំកាលវិភាគ របាយការណ៍ និងកិច្ចការលទ្ធកម្ម និងធនធានមនុស្ស ដើម្បីធានាថាការប្រតិបត្តិការប្រចាំថ្ងៃនៅការិយាល័យមានភាពរលូន។
លោកផន្នី ត្រូវបានគេស្គាល់ពីភាពមានវិជ្ជាជីវៈ ភាពទុកចិត្ត និងការយកចិត្តទុកដាក់ចំពោះការងារ ដែលធ្វើឱ្យលោកអាចចូលរួមក្នុងការបង្កើតបរិយាកាសការងារដែលមានប្រសិទ្ធភាព និងប្រសិទ្ធិផលនៅ TI Cambodia តាមរយៈផ្តល់ការគាំទ្រដល់បុគ្គលិក និងអ្នកគ្រប់គ្រងក្នុងការសម្រេចគោលដៅរបស់អង្គការ។
លោក ទក វាសនា
ជំនួយការការិយាល័យ និងការពារសុវត្ថិភាព
tveasna@ticambodia.org
លោក ទក វាសនា គឺជាជំនួយការការិយាល័យ និងការពារសុវត្ថិភាពដែលមានបទពិសោធន៍ជាង ៥ឆ្នាំ។ បច្ចុប្បន្ន លោកធ្វើការនៅអង្គការតម្លាភាពកម្ពុជា (TI Cambodia) ផ្តល់ការការពារសុវត្ថិភាព និងជួយសម្រួលកិច្ចការការិយាល័យផ្សេងៗ ដើម្បីធានាថាប្រតិបត្តិការប្រចាំថ្ងៃមានភាពរលូន។ លោកជាបុគ្គលិកទទួលបានទំនុកចិត្ត និងមានវិជ្ជាជីវៈ និងយកចិត្តទុកដាក់លើការងារ។ លោកវាសនា បានចូលរួមយ៉ាងសកម្មទាំងក្នុងការរក្សាសុវត្ថិភាពនៅកន្លែងការងារ និងកិច្ចការរដ្ឋបាលយ៉ាងមានប្រសិទ្ធភាព។
This post is also available in: អង់គ្លេស
English
ភាសាខ្មែរ