Report Corruption by phone 092/069/060 57 87 87 Report Online
  • សេចក្តី​ប្រកាស​ព័ត៌មាន
    យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការស្វាគមន៍លោកស្រី ស៊ិន ពុទ្ធារី ចូលរួមជាមួយ អង្គការតម្លាភាពកម្ពុជា (TI Cambodia) ក្នុងតួនាទីជា នាយិកាប្រតិបត្តិ ។ លោកស្រី ស៊ិន ពុទ្ធារី មានបទពិសោធន៍ដឹកនាំជាច្រើនក្នុងវិស័យសង្គមស៊ីវិលនៅកម្ពុជា ដោយមានជំនាញក្នុងការដឹកនាំ ការតស៊ូមតិ ការចូលរួមរបស់ភាគីពាក់ព័ន្ធ និងការអភិវឌ្ឍស្ថាប័ន។ នៅក្នុងតួនាទីជានាយិកាប្រតិបត្តិ លោកស្រីនឹងដឹកនាំគោលដៅយុទ្ធសាស្ត្ររួមរបស់អង្គការតម្លាភាពកម្ពុជា ពង្រឹងការគ្រប់គ្រងស្ថាប័ន ជំរុញភាពជាដៃគូ និងជំរុញបេសកកម្មរបស់យើងក្នុងការលើកកម្ពស់តម្លាភាព គណនេយ្យភាព និងសុចរិតភាពនៅក្នុងប្រទេសកម្ពុជា។   សូមអបអរសាទរលោកស្រី ស៊ិន ពុទ្ធារី។ យើងទន្ទឹងរង់ចាំធ្វើការរួមគ្នា ដើម្បីជំរុញសុចរិតភាព និងអភិបាលកិច្ចល្អ សម្រាប់អនាគតឲ្យកាន់តែល្អប្រសើរ។ #TICambodia
  • សេចក្តី​ប្រកាស​ព័ត៌មាន
    សេចក្តីថ្លែងការណ៍រួម អង្គការ​សង្គមស៊ីវិលកម្ពុជា​សូម​ស្នើអោយរាជរដ្ឋាភិបាល  និងស្ថាប័នសភាជាតិអនុម័តច្បាប់សិទ្ធិទទួលព័ត៌មាន​ឱ្យបាន​​​ឆាប់ស្របតាមបទដ្ឋាន​អន្តរជាតិ និងធានាបាន​នូវ​សិទ្ធិ​សេរីភាពក្នុងការទទួល ​ព័ត៌មានក្នុងយុគសម័យឌីជីថលដើម្បីលើកកម្ពស់សេវាសាធារណៈ និងដំណោះស្រាយ​បញ្ហា​ប្រឈម​នានា​លើ​គ្រប់ វិស័យ ជាពិសេសិទ្ធិទទួលព័ត៌មានបរិស្ថាន និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ បន្ទាប់ពីអស់រយៈពេល​ជាង​មួយ​ទសវត្សរ៍ ​ដែល​សេចក្តីព្រាង​ច្បាប់​​ដ៏សំខាន់​នេះបាន​ចាប់​ផ្តើម​​តាក់តែង​ឡើង ប្រជាជនកម្ពុជានៅតែមានកង្វល់អំពីសិទ្ធិ​របស់​​ខ្លួន​ក្នុងការទទួល ព័ត៌មាន​សាធារណៈ​នៅ​ឡើយ ​ដោយសារតែ​ អជ្ញាធរ​ទាំង​​​ថា្នក់ជាតិ និងថ្នាក់ក្រោមជាតិ ហាក់​នៅមានភាពស្ទាក់ស្ទើរក្នុងការបើកចំហ ឬ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មួយចំនួន ព្រម​ទាំង​កង្វះ​ធនធាន និងសមត្ថភាព​មានកម្រិត បើទោះបីជា​គោលការណ៍​អន្តរជាតិ និងជាតិអំពាវនាវឱ្យរដ្ឋបាល សាធារណៈយកចិត្តទុកដាក់ក្នុងការបំពេញតួនាទី និងការទទួល​ខុស​ត្រូវ​របស់ខ្លួនក្នុងការបើកចំហ​ព័ត៌មាន​ក៏​ដោយ។ នៅក្នុងប្រទេសជឿនលឿន​ និង​ជាពិសេស​ប្រទេស​ដែលប្រាថ្នា​ចង់​ក្លាយ​ខ្លួនជា​ប្រទេសអភិវឌ្ឍន៍ ដែល​មានចំណូលមធ្យមព័ត៌មានសាធារណៈគឺជាគន្លឹះមួយនៃភាពជោគជ័យ។ សាធារណជន​ត្រូវ​ការ​ព័ត៌មាន ដើម្បីតាមដានការងាររបស់តំណាងរបស់ខ្លួននៅគ្រប់កម្រិត ហើយវិស័យឯកជន​ត្រូវការ​ព័ត៌មាន​ដើម្បី​បង្កើតយុទ្ធសាស្រ្តអាជីវកម្ម សេចក្តីព្រាងផែនការរយៈពេលវែង និងធ្វើការសម្រេចចិត្ត​ទាក់​ទង​នឹង​ការ​វិនិយោគផងដែរ។ ប្រសិនបើ មិនមានតម្លាភាព និងការទទួលបានឯកសារថវិកា​កិច្ច​សន្យាសាធារណៈ...
    Read More
  • សេចក្តី​ប្រកាស​ព័ត៌មាន
    អង្គការតម្លាភាពកម្ពុជា និងអង្គការសង្គមស៊ីវិលសូមស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃនាពេលថ្មីៗនេះ ដើម្បីកាត់បន្ថយអរិភាពនៅតាមព្រំដែន។ ទោះជាយ៉ាងនេះក្តី យើងមានការព្រួយបារម្ភអំពីស្ថានភាពយោធិនខ្មែរចំនួន១៨នាក់ ដែលត្រូវបានចាប់ខ្លួនដោយយោធាថៃ បន្ទាប់ពីបទឈប់បាញ់ត្រូវបានប្រកាស។ យើងទាមទារឱ្យប្រទេសថៃ ដោះលែងយោធិនទាំងនេះជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ដោយសារមានព្រួយបារម្ភអំពីសុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគេដោយផ្អែកលើស្ថានភាពទាហានពីរនាក់ដែលត្រូវបានដោះលែងពីមុន។
  • សេចក្តី​ប្រកាស​ព័ត៌មាន
    យើងខ្ញុំ សូមជូនដំណឹងដល់សាធារណជន និងភាគីពាក់ព័ន្ធឲ្យបានជ្រាបថា ការិយាល័យកណ្តាលរបស់យើងបានផ្លាស់ប្តូរមកអាសយដ្ឋានថ្មី អាសយដ្ឋាន ផ្ទះលេខ ៩៣៣ ផ្លូវលេខ ៣១ B ភូមិ ស្លែងរលើង សង្កាត់ អូរបែកក្អម ក្ខណ្ឌ សែន សុខ រាជធានី ភ្នំពេញ។ តំណ៖ https://maps.app.goo.gl/mSn6bC9d3fWGtZ4K6

ព័ត៌មាន និងព្រឹត្តិការណ៍

ចូលមើលទាំងអស់

សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ២០១៨

 សេចក្ដីថ្លែងការណ៍ព័ត៌មាន រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ – លេខាធិការដ្ឋាននៃអង្គការតម្លាភាពអន្តរជាតិដែលមានការិយាល័យនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ បានចេញផ្សាយនូវលទ្ធផលសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៨នាថ្ងៃនេះ។ សន្ទស្សន៍នេះចាត់ចំណាត់ថ្នាក់ប្រទេស និងដែនដីសរុបចំនួន១៨០ ដោយផ្អែកលើការយល់ឃើញរបស់អ្នកឯកទេស និងអ្នកជំនាញផ្នែកធុរកិច្ច អំពីកម្រិតនៃអំពើពុករលួយនៅក្នុងវិស័យសាធារណៈក្នុងប្រទេសនីមួយៗ ដោយប្រើប្រាស់មាត្រដ្ឋានពិន្ទុពី០(សូន្យ)...
Read More

សេចក្តីថ្លែងការណ៍ជាបឋមអំពីដំណើរការនៃ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧

សេចក្តីថ្លែងការណ៍ជាបឋមអំពីដំណើរការនៃ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ សេចក្ដីសង្ខេប នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ អង្គការតម្លាភាពកម្ពុជាបានដាក់ពង្រាយអ្នកសង្កេតការណ៍ចំនួន១,០៥១នាក់ ដែលបានទទួលការបណ្តុះបណ្តាល និងមិនប្រកាន់និន្នាការនយោបាយ។...
Read More

របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០១៦

ភ្នំពេញ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៧៖ របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០១៦របស់អង្គការតម្លាភាពអន្តរជាតិ បានបង្ហាញលទ្ធផលសម្រាប់កម្ពុជាថា ប្រជាពលរដ្ឋខ្មែរចាត់ទុកមន្ត្រីតុលាការ ប៉ូលីស­­­­­­­­­­ និងមន្រ្តីរដ្ឋាភិបាលថាពុករលួយជាងគេ។ ទោះជាយ៉ាងនេះក្តី របាយការណ៍នេះបានបង្ហាញឱ្យឃើញថាអំពើសូកប៉ាន់បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ទាក់ទងនឹងការប្រើប្រាស់សេវាសាធារណៈ។ ជាក់ស្តែងនៅឆ្នាំ២០១៣ មានពលរដ្ឋរហូតទៅដល់៦២ភាគរយបានឆ្លើយថាខ្លួនបានសូកប៉ាន់ដើម្បីធ្វើអត្តសញ្ញាប័ណ្ណ និងបញ្ចីអត្រានុកូលដ្ឋាន ខណៈដែលចំនួននេះបានធ្លាក់មកត្រឹម៣០ភាគរយប៉ុណ្ណោះនៅឆ្នាំ២០១៦។ ដូចគ្នានេះដែរ ពលរដ្ឋ៣៨ភាគរយឆ្លើយថាខ្លួនបានបង់ប្រាក់សំណូកទៅកាន់មន្ទីរពេទ្យនៅឆ្នាំ២០១៣ ខណៈដែលចំនួននេះបានធ្លាក់មកត្រឹមតែ១៩ភាគរយប៉ុណ្ណោះនៅឆ្នាំ២០១៦។...
Read More

ការប្រកាសផ្សាយ របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០១៦ នៅថ្ងៃទី២៨ ខែ​កុម្ភៈ ឆ្នាំ២០១៧

អង្គការតម្លាភាពអន្តរជាតិនឹងចេញផ្សាយជាសាធារណៈនូវរបាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកល (GCB) ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ចាប់ពីម៉ោង៩:៣០ព្រឹកតទៅ។ អង្គការតម្លាភាពអន្តរជាតិដែលមានទីស្នាក់ការកណ្តាលនៅ ទីក្រុងប៊ែកឡាំង ប្រទេស​អាឡឺម៉ង់ បានធ្វើការ​សិក្សា​ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកល (Global Corruption Barometer...
Read More

ទស្សនាខ្សែភាពយន្តរបស់យើង