Report Corruption by phone 092/069/060 57 87 87 Report Online
Category

ព័ត៌មាន TI Cambodia

ពិធីចុះហត្ថលេខាលើការបន្តអនុស្សរណៈនៃការយោគយល់គ្នារវាង ក្រសួងមហាផ្ទៃ និងអង្គការតម្លាភាពកម្ពុជា

សេចក្ដីថ្លែងការណ៍ព័ត៌មាន រាជធានីភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១៖ នៅថ្ងៃនេះ ក្រសួងមហាផ្ទៃ និងអង្គការតម្លាភាពកម្ពុជាបានប្រារព្ធពិធីចុះហត្ថលេខាលើការបន្តអនុស្សរណៈនៃការយោគយល់គ្នា(MoU)នៅសណ្ឋាគារហ៊ីម៉ាវ៉ារី ភ្នំពេញ។ ការបន្តអនុស្សរណៈនៃការយោគយល់នេះនឹងផ្តល់នូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសម្រាប់ក្រសួងមហាផ្ទៃ និងអង្គការតម្លាភាពកម្ពុជាដើម្បីអនុវត្តរួមគ្នានូវគម្រោង “សាលាអភិបាលកិច្ច” ដំណាក់កាលទី២(២០២១-២០២៥)។ ការបន្តអនុស្សរណៈនៃការយោគយល់នេះ គឺជាលទ្ធផលនៃការអនុវត្តរួមគ្នាដោយជោគជ័យនូវគម្រោងស្តីពី “សាលាអភិបាលកិច្ច” ដំណាក់កាលទី១(២០១៦-២០២០)។ គម្រោងសាលាអភិបាលកិច្ច ដំណាក់កាលទី១ មានគោលបំណងគាំទ្ររដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងសមត្ថភាពរបស់ស្ថាប័នរដ្ឋ និងអង្គភាពក្រោមឱវាទទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ...
Read More

សេចក្ដីថ្លែងការណ៍ព័ត៌មាន ទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ ឆ្នាំ២០២០ “យកឈ្នះជំងឺកូវីដ-១៩ប្រកបដោយសុចរិតភាព”

រាជធានីភ្នំពេញ​ ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ២០២០ ស្របពេលដែលពិភពលោកកំពុងតែជួបប្រទះនឹងវិបត្តិជំងឺកូវីដ-១៩ អំពើពុករលួយត្រូវបានគេសន្មត់ថា ជា ឧបសគ្គដ៏ធំមួយក្នុងការប្រយុទ្ធនឹងបញ្ហាជំងឺរាតត្បាតសកលនេះ។ ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ប្រកបដោយប្រសិទ្ធភាព និងបរិយាបន្នអាចសម្រេចទៅបាន លុះត្រាតែមានធាតុផ្សំសុចរិតភាព និងគណនេយ្យភាព។ នៅថ្ងៃនេះ អង្គការតម្លាភាព​កម្ពុជា មានសេចក្តីសោមនស្សក្នុងការចូលរួមអបអរសាទរទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ ឆ្នាំ២០២០ ក្នុងចលនា​ជាសកល ក្រោមប្រធានបទ “យកឈ្នះជំងឺកូវីដ-១៩ប្រកបដោយសុចរិតភាព”។ ក្នុងឱកាសអបអរសាទរទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ...
Read More

សេចក្ដីថ្លែងការណ៍ព័ត៌មាន របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០២០

រាជធានីភ្នំពេញ​ ថ្ងៃទី​២៤​ ខែវិច្ឆិកា ឆ្នាំ២០២០ ​របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកល (Global Corruption Barometer – GCB) ឆ្នាំ២០២០ សម្រាប់ទ្វីបអាស៊ី ដែលបានធ្វើការសម្ភាសន៍ប្រជាពលរដ្ឋជិតពីរម៉ឺននាក់ ក្នុងប្រទេសចំនួន ១៧ បានបង្ហាញថា ប្រជាពលរដ្ឋ ប្រមាណ ៣៨ភាគរយ យល់ឃើញថា អំពើពុករលួយមានការកើនឡើងក្នុងរយៈពេល ១២ខែចុងក្រោយនេះ...
Read More

ពួកយើងត្រូវការច្បាប់នៃសិទ្ធិក្នុងការទទួលព័ត៌មានដ៏ល្អមួយនាពេលឆាប់ៗនេះ

រយៈពេលជាង ១៥ ឆ្នាំបានកន្លងផុតហើយ ចាប់តាំងពីរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ពីតម្រូវការនៃសិទ្ធិក្នុងការទទួលព័ត៌មាន (A2I) មក។ សេចក្តីថ្លែងការណ៍ផ្លូវការបានពន្យល់នៅក្នុងឆ្នាំ ២០០៤ ថា អត្ថបទច្បាប់នេះពិតជាចាំបាច់ណាស់ ដើម្បីបង្កើតតម្លាភាព កាត់បន្ថយអំពើពុករលួយ និងលើកកម្ពស់ទំនុកចិត្តមកលើរដ្ឋាភិបាល។ ជាការពិតណាស់ ការទទួលព័ត៌មានគឺជាលក្ខខណ្ឌចាំបាច់មួយនៃអភិបាលកិច្ចល្អ និងការចូលរួមប្រជាធិបតេយ្យ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ មានតែប្រជាពលរដ្ឋដែលទទួលព័ត៌មានបានល្អពេញលេញប៉ុណ្ណោះ ដែលអាចបញ្ចេញមតិបានក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត ដែលពាក់ព័ន្ធនឹងពួកគេ។ ម៉្យាងទៀត...
Read More

ពិធីចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងផ្ដល់ជំនួយហិរញ្ញវត្ថុដល់អង្គការដៃគូស្ថាប័ន

សេចក្តីប្រកាសព័ត៌មាន រាជធានីភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ – អង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា បានប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ជំនួយហិរញ្ញវត្ថុដល់អង្គការដៃគូ ដើម្បីអនុវត្តកម្មវិធីយុទ្ធសាស្រ្តរយៈពេល៣ឆ្នាំ (២០២០-២០២២)។ នៅក្នុងពិធីចុះហត្ថលេខានេះ អង្គការតម្លាភាពកម្ពុជា និង​អង្គការ​អាក់សិន​អេត​កម្ពុជា​ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ជំនួយហិរញ្ញវត្ថុដល់អង្គការដៃគូអនុវត្តគម្រោងសរុបចំនួន ៩ស្ថាប័ន ដែល​នឹង​រួមចំណែកនៅក្នុងការអនុវត្តកម្មវិធីយុទ្ធសាស្ត្រនេះ។ អង្គការតម្លាភាពកម្ពុជាបានទទួលមូលនិធិស្នូលពីទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអែត (SIDA) ដើម្បីអនុវត្តកម្មវិធីយុទ្ធសាស្រ្តរយៈពេល៣ឆ្នាំនេះ​​​​​ ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ និងការប្រឆាំងអំពើពុករលួយ។...
Read More