ទិវាពលកម្មអន្តរជាតិ ២០២៦ បញ្ឈប់អំពើពុករលួយក្នងវិស័យការងារ!
បក្សពួក និងសាច់ញាតិនិយមក្នុងវិស័យការងារ ធ្វើឱ្យបាត់បង់ឱកាសស្មើគ្នានៅកន្លែងការងារ។ ដល់ពេល ដែលយើងត្រូវរួមគ្នា ដើម្បីលើកកម្ពស់តម្លាភាព និងការទទួលខុសត្រូវក្នុងវិស័យការងារ។ ប្រសិនបើអ្នកចង់ដឹងព័ត៌មានបន្ថែមអំពីអំពើពុករលួយក្នុងវិស័យការងារ សូមអានបន្ថែមនៅទីនេះ៖ https://shkd.us/jpPsqunW
សូមស្វាគមន៍ នាយិកាប្រតិបត្តិ របស់យើង
យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការស្វាគមន៍លោកស្រី ស៊ិន ពុទ្ធារី ចូលរួមជាមួយ អង្គការតម្លាភាពកម្ពុជា (TI Cambodia) ក្នុងតួនាទីជា នាយិកាប្រតិបត្តិ ។ លោកស្រី ស៊ិន ពុទ្ធារី មានបទពិសោធន៍ដឹកនាំជាច្រើនក្នុងវិស័យសង្គមស៊ីវិលនៅកម្ពុជា ដោយមានជំនាញក្នុងការដឹកនាំ ការតស៊ូមតិ ការចូលរួមរបស់ភាគីពាក់ព័ន្ធ និងការអភិវឌ្ឍស្ថាប័ន។ នៅក្នុងតួនាទីជានាយិកាប្រតិបត្តិ លោកស្រីនឹងដឹកនាំគោលដៅយុទ្ធសាស្ត្ររួមរបស់អង្គការតម្លាភាពកម្ពុជា ពង្រឹងការគ្រប់គ្រងស្ថាប័ន ជំរុញភាពជាដៃគូ... Read More
ច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មានជាគន្លឹះសំខាន់ក្នុងការលើកកម្ពស់ការការពារបរិស្ថាន និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា
សេចក្តីថ្លែងការណ៍រួម អង្គការសង្គមស៊ីវិលកម្ពុជាសូមស្នើអោយរាជរដ្ឋាភិបាល និងស្ថាប័នសភាជាតិអនុម័តច្បាប់សិទ្ធិទទួលព័ត៌មានឱ្យបានឆាប់ស្របតាមបទដ្ឋានអន្តរជាតិ និងធានាបាននូវសិទ្ធិសេរីភាពក្នុងការទទួល ព័ត៌មានក្នុងយុគសម័យឌីជីថលដើម្បីលើកកម្ពស់សេវាសាធារណៈ និងដំណោះស្រាយបញ្ហាប្រឈមនានាលើគ្រប់ វិស័យ ជាពិសេសិទ្ធិទទួលព័ត៌មានបរិស្ថាន និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ បន្ទាប់ពីអស់រយៈពេលជាងមួយទសវត្សរ៍ ដែលសេចក្តីព្រាងច្បាប់ដ៏សំខាន់នេះបានចាប់ផ្តើមតាក់តែងឡើង ប្រជាជនកម្ពុជានៅតែមានកង្វល់អំពីសិទ្ធិរបស់ខ្លួនក្នុងការទទួល ព័ត៌មានសាធារណៈនៅឡើយ ដោយសារតែ អជ្ញាធរទាំងថា្នក់ជាតិ និងថ្នាក់ក្រោមជាតិ ហាក់នៅមានភាពស្ទាក់ស្ទើរក្នុងការបើកចំហ ឬផ្សព្វផ្សាយព័ត៌មានមួយចំនួន ព្រមទាំងកង្វះធនធាន និងសមត្ថភាពមានកម្រិត បើទោះបីជាគោលការណ៍អន្តរជាតិ និងជាតិអំពាវនាវឱ្យរដ្ឋបាល... Read More
សេចក្តីថ្លែងការណ៍រួម
អង្គការតម្លាភាពកម្ពុជា និងអង្គការសង្គមស៊ីវិលសូមស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជានិងថៃនាពេលថ្មីៗនេះ ដើម្បីកាត់បន្ថយអរិភាពនៅតាមព្រំដែន។ ទោះជាយ៉ាងនេះក្តី យើងមានការព្រួយបារម្ភអំពីស្ថានភាពយោធិនខ្មែរចំនួន១៨នាក់ ដែលត្រូវបានចាប់ខ្លួនដោយយោធាថៃ បន្ទាប់ពីបទឈប់បាញ់ត្រូវបានប្រកាស។ យើងទាមទារឱ្យប្រទេសថៃ ដោះលែងយោធិនទាំងនេះជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ដោយសារមានព្រួយបារម្ភអំពីសុខុមាលភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគេដោយផ្អែកលើស្ថានភាពទាហានពីរនាក់ដែលត្រូវបានដោះលែងពីមុន។
យើងបានប្តូរទៅទីតាំងថ្មី
យើងខ្ញុំ សូមជូនដំណឹងដល់សាធារណជន និងភាគីពាក់ព័ន្ធឲ្យបានជ្រាបថា ការិយាល័យកណ្តាលរបស់យើងបានផ្លាស់ប្តូរមកអាសយដ្ឋានថ្មី អាសយដ្ឋាន ផ្ទះលេខ ៩៣៣ ផ្លូវលេខ ៣១ B ភូមិ ស្លែងរលើង សង្កាត់ អូរបែកក្អម ក្ខណ្ឌ សែន សុខ រាជធានី ភ្នំពេញ។ តំណ៖ https://maps.app.goo.gl/mSn6bC9d3fWGtZ4K6
English
ភាសាខ្មែរ











