Report Corruption by phone 092/069/060 57 87 87 Report Online
Category

ពត៏មាន

របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០១៦

ភ្នំពេញ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៧៖ របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០១៦របស់អង្គការតម្លាភាពអន្តរជាតិ បានបង្ហាញលទ្ធផលសម្រាប់កម្ពុជាថា ប្រជាពលរដ្ឋខ្មែរចាត់ទុកមន្ត្រីតុលាការ ប៉ូលីស­­­­­­­­­­ និងមន្រ្តីរដ្ឋាភិបាលថាពុករលួយជាងគេ។ ទោះជាយ៉ាងនេះក្តី របាយការណ៍នេះបានបង្ហាញឱ្យឃើញថាអំពើសូកប៉ាន់បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ទាក់ទងនឹងការប្រើប្រាស់សេវាសាធារណៈ។ ជាក់ស្តែងនៅឆ្នាំ២០១៣ មានពលរដ្ឋរហូតទៅដល់៦២ភាគរយបានឆ្លើយថាខ្លួនបានសូកប៉ាន់ដើម្បីធ្វើអត្តសញ្ញាប័ណ្ណ និងបញ្ចីអត្រានុកូលដ្ឋាន ខណៈដែលចំនួននេះបានធ្លាក់មកត្រឹម៣០ភាគរយប៉ុណ្ណោះនៅឆ្នាំ២០១៦។ ដូចគ្នានេះដែរ ពលរដ្ឋ៣៨ភាគរយឆ្លើយថាខ្លួនបានបង់ប្រាក់សំណូកទៅកាន់មន្ទីរពេទ្យនៅឆ្នាំ២០១៣ ខណៈដែលចំនួននេះបានធ្លាក់មកត្រឹមតែ១៩ភាគរយប៉ុណ្ណោះនៅឆ្នាំ២០១៦។ នៅឆ្នាំ២០១៣មានពលរដ្ឋរហូតដល់ជាង៦០ភាគរយដែលបានឆ្លើយថាខ្លួនបានសូកប៉ូលីស ហើយចំនួននេះបានធ្លាក់មកត្រឹមតែ១១ភាគរយប៉ុណ្ណោះនៅឆ្នាំ២០១៦។ របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០១៦ របស់អង្គការតម្លាភាពអន្តរជាតិដែលធ្វើឡើងនៅប្រទេសកម្ពុជានេះ មានអ្នកចូលរួមផ្តល់បទសម្ភាសន៍ចំនួន១០០៣នាក់ដែលបានបង្ហាញទស្សនៈ និងបទពិសោធន៍របស់ពួកគេទាក់ទងនឹងអំពើពុករលួយ។ ថ្វីត្បិតតែមានភាពប្រសើរឡើងដូចបានបង្ហាញខាងលើនេះក្តី លទ្ធផលដែលបានរកឃើញនេះបានឆ្លុះបញ្ជាំងថាស្ថាប័នសាធារណៈដែលបង្កើតឡើងដើម្បីការពារប្រជាពលរដ្ឋ ដើម្បីផ្តល់យុត្តិធម៌...
Read More

ការប្រកាសផ្សាយ របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០១៦ នៅថ្ងៃទី២៨ ខែ​កុម្ភៈ ឆ្នាំ២០១៧

អង្គការតម្លាភាពអន្តរជាតិនឹងចេញផ្សាយជាសាធារណៈនូវរបាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកល (GCB) ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ចាប់ពីម៉ោង៩:៣០ព្រឹកតទៅ។ អង្គការតម្លាភាពអន្តរជាតិដែលមានទីស្នាក់ការកណ្តាលនៅ ទីក្រុងប៊ែកឡាំង ប្រទេស​អាឡឺម៉ង់ បានធ្វើការ​សិក្សា​ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកល (Global Corruption Barometer – GCB) ក្នុងនោះព្រះរាជា​ណាចក្រ​​​កម្ពុជា​ក៏ត្រូវបានជ្រើសរើសដើម្បីធ្វើការសិក្សាផងដែរ។​​ របាយការណ៍ស្តីពីការវាស់វែងអំពី​អំពើ​ពុករលួយ​​ជា​សកល​នេះ គឺជាការស្ទង់មតិសាធារណៈជនដែលឆ្លុះបញ្ចាំងអំពីទស្សនៈ និងបទពិសោធន៍របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​​​ពិភពលោក​ទាក់ទងនឹងអំពើពុករលួយ ។...
Read More

អង្គការតម្លាភាពអន្ដរជាតិថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះការធ្វើឃាតបណ្ឌិត កែម ឡី

សេចក្ដីថ្លែងការណ៍ព័ត៌មាន អង្គការតម្លាភាពអន្ដរជាតិថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះការធ្វើឃាតបណ្ឌិត កែម ឡី និងទាមទារឲ្យមានការស៊ើបអង្កេតឯករាជ្យ ទីក្រុងប៊ែរឡាំង – ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ អង្គការតម្លាភាពអន្ដរជាតិ សូមធ្វើការថ្កោលទោសយ៉ាងធ្ងន់ធ្ងរចំពោះការធ្វើឃាត លោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគឯករាជ្យ និងជាអ្នករិះគន់រដ្ឋាភិបាលដ៏ល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជា។ កាលពីព្រឹកថ្ងៃអាទិត្យ លោកបណ្ឌិត កែម ឡី ត្រូវបានបាញ់សម្លាប់...
Read More

លទ្ធផលនៃមជ្ឈមណ្ឌលតស៊ូមតិ និង ប្រឹក្សាយោបល់ផែ្នកច្បាប់

សេចកី្តប្រកាសពត៌មាន អំពើពុករលួយក្នុងស្ថាប័នតុលាការ ស្ថាប័នប៉ូលិស និង ស្ថាប័នសាធារណៈ គឺជាការព្រួយបារម្ភណ៍ដ៏ចម្បងរបស់ជនរងគ្រោះនិងសាក្សីនៃអំពើពុករលួយ រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ – នៅថ្ងៃនេះមជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផែ្នកច្បាប់ នៃអង្គការ     តម្លាភាពកម្ពុជា (TI Cambodia) បានចុះផ្សាយទិន្នន័យចុងក្រោយរបស់ខ្លួនអំពីចំនួនករណីដែលមជ្ឈមណ្ឌល បានផ្ដល់ការប្រឹក្សាយោបល់ជូនជនរងគ្រោះ និងសាក្សីនៃអំពើពុករលួយនៅក្នុងប្រទេសកម្ពុជា ។ មជ្ឈមណ្ឌលតស៊ូមតិ និងប្រឹក្សាយោបល់ផែ្នកច្បាប់...
Read More

កម្មវិធីជិះកង់ដើម្បីសុចរិតភាព

អង្គការតម្លាភាព សូមស្វាគមន៍! អង្គការតម្លាភាពកម្ពុជា សូមគោរពអញ្ជើញ លោក លោកស្រី អ្នកនាង កញ្ញា ព្រមទាំងសាធារណៈជនទាំងអស់គ្នា ចូលរួមក្នុងព្រឹត្តិការណ៍សង្គមរបស់យើងខ្ញំុ ដែលមានឈ្មោះថា “ជិះកង់ដើម្បីសុចរិតភាព” នៅថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០១៧ ។ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីបង្កើនការយកចិត្តទុកដាក់របស់សាធារណៈជន ទៅលើសុចរិតភាព និងតម្លាភាព ព្រមទាំងលើកទឹកចិត្ដប្រជាពលរដ្ឋឱ្យស្រឡាញ់សុខភាព និងបរិស្ថានផងដែរ ។...
Read More
kmKhmer