Category

ព្រិត្តិការណ៏

សេចក្តីថ្លែងការណ៍

សេចក្ដីថ្លែងការណ៍ រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩៖ អង្គការតម្លាភាពកម្ពុជាសូមជម្រាបជូនសាធារណជន ពាក់ព័ន្ធនឹងការចូលរួមរបស់លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ក្នុងសកម្មភាព “ពិភពខ្មែរ១” ដែលមានគោលដៅលើកកម្ព­­ស់វប្បធម៌នយោបាយថ្មីក្នុងប្រទេសកម្ពុជា និងត្រូវបានផ្ដួចផ្ដើមដោយលោក ព្រាប កុល រួមជាមួយបញ្ញវន្ត និងសកម្មជនមួយក្រុម។ អង្គការតម្លាភាពកម្ពុជាសូមបញ្ជាក់ថា ទោះបីជាលោក ព្រាប កុល...
Read More

សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ២០១៧

សេចក្ដីថ្លែងការណ៍ព័ត៌មាន   រាជធានីភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ – លេខាធិការដ្ឋាននៃអង្គការតម្លាភាពអន្តរជាតិដែលមានការិយាល័យនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់បានចេញផ្សាយនូវលទ្ធផលសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៧។ សន្ទស្សន៍នេះធ្វើការវាយតម្លៃចំណាត់ថ្នាក់ចំពោះប្រទេស និងដែនដីសរុបចំនួន១៨០ ដោយផ្អែកទៅលើការយល់ឃើញរបស់អ្នកជំនាញ និងធុរៈជនអំពីកំរិតនៃអំពើពុករលួយនៅក្នុងវិស័យសាធារណៈនៅក្នុងប្រទេសនីមួយៗ។ សន្ទស្សន៍នេះធ្វើការផ្ដល់ពិន្ទុចំពោះប្រទេសទាំងនោះដោយផ្អែកលើមាត្រដ្ឋានពី ០ពិន្ទុ (ពុករលួយខ្លាំង) ទៅ ១០០ពិន្ទុ (ស្អាតស្អំខ្លាំង)។ នៅក្នុងឆ្នាំនេះ លទ្ធផលសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយរកឃើញថា ប្រទេសចំនួនជាង២/៣ទទួលបានពិន្ទុតិចជាង...
Read More

របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០១៦

ភ្នំពេញ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៧៖ របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០១៦របស់អង្គការតម្លាភាពអន្តរជាតិ បានបង្ហាញលទ្ធផលសម្រាប់កម្ពុជាថា ប្រជាពលរដ្ឋខ្មែរចាត់ទុកមន្ត្រីតុលាការ ប៉ូលីស­­­­­­­­­­ និងមន្រ្តីរដ្ឋាភិបាលថាពុករលួយជាងគេ។ ទោះជាយ៉ាងនេះក្តី របាយការណ៍នេះបានបង្ហាញឱ្យឃើញថាអំពើសូកប៉ាន់បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ទាក់ទងនឹងការប្រើប្រាស់សេវាសាធារណៈ។ ជាក់ស្តែងនៅឆ្នាំ២០១៣ មានពលរដ្ឋរហូតទៅដល់៦២ភាគរយបានឆ្លើយថាខ្លួនបានសូកប៉ាន់ដើម្បីធ្វើអត្តសញ្ញាប័ណ្ណ និងបញ្ចីអត្រានុកូលដ្ឋាន ខណៈដែលចំនួននេះបានធ្លាក់មកត្រឹម៣០ភាគរយប៉ុណ្ណោះនៅឆ្នាំ២០១៦។ ដូចគ្នានេះដែរ ពលរដ្ឋ៣៨ភាគរយឆ្លើយថាខ្លួនបានបង់ប្រាក់សំណូកទៅកាន់មន្ទីរពេទ្យនៅឆ្នាំ២០១៣ ខណៈដែលចំនួននេះបានធ្លាក់មកត្រឹមតែ១៩ភាគរយប៉ុណ្ណោះនៅឆ្នាំ២០១៦។ នៅឆ្នាំ២០១៣មានពលរដ្ឋរហូតដល់ជាង៦០ភាគរយដែលបានឆ្លើយថាខ្លួនបានសូកប៉ូលីស ហើយចំនួននេះបានធ្លាក់មកត្រឹមតែ១១ភាគរយប៉ុណ្ណោះនៅឆ្នាំ២០១៦។ របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០១៦ របស់អង្គការតម្លាភាពអន្តរជាតិដែលធ្វើឡើងនៅប្រទេសកម្ពុជានេះ មានអ្នកចូលរួមផ្តល់បទសម្ភាសន៍ចំនួន១០០៣នាក់ដែលបានបង្ហាញទស្សនៈ និងបទពិសោធន៍របស់ពួកគេទាក់ទងនឹងអំពើពុករលួយ។ ថ្វីត្បិតតែមានភាពប្រសើរឡើងដូចបានបង្ហាញខាងលើនេះក្តី លទ្ធផលដែលបានរកឃើញនេះបានឆ្លុះបញ្ជាំងថាស្ថាប័នសាធារណៈដែលបង្កើតឡើងដើម្បីការពារប្រជាពលរដ្ឋ ដើម្បីផ្តល់យុត្តិធម៌...
Read More

ការប្រកាសផ្សាយ “របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០១៦” នៅថ្ងៃទី២៨ ខែ​កុម្ភៈ ឆ្នាំ២០១៧

អង្គការតម្លាភាពអន្តរជាតិនឹងចេញផ្សាយជាសាធារណៈនូវរបាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកល (GCB) ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ចាប់ពីម៉ោង៩:៣០ព្រឹកតទៅ។ អង្គការតម្លាភាពអន្តរជាតិដែលមានទីស្នាក់ការកណ្តាលនៅ ទីក្រុងប៊ែកឡាំង ប្រទេស​អាឡឺម៉ង់ បានធ្វើការ​សិក្សា​ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកល (Global Corruption Barometer – GCB) ក្នុងនោះព្រះរាជា​ណាចក្រ​​​កម្ពុជា​ក៏ត្រូវបានជ្រើសរើសដើម្បីធ្វើការសិក្សាផងដែរ។​​ របាយការណ៍ស្តីពីការវាស់វែងអំពី​អំពើ​ពុករលួយ​​ជា​សកល​នេះ គឺជាការស្ទង់មតិសាធារណៈជនដែលឆ្លុះបញ្ចាំងអំពីទស្សនៈ និងបទពិសោធន៍របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​​​ពិភពលោក​ទាក់ទងនឹងអំពើពុករលួយ ។...
Read More

កម្មវិធីអ្នកដឹកនាំវ័យក្មេង

អង្គការតម្លាភាពកម្ពុជា ផ្តល់នូវវគ្គបណ្តុះបណ្តាលមួយដែលមានឈ្មោះថា “កម្មវិធីអ្នកដឹកនាំវ័យក្មេង” ដែលជួយបង្កើនសមត្ថភាពយុវជនដើម្បីដើរតួនាទីជាអ្នកដឹកនាំនៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ។

សេចក្ដីថ្លែងការណ៍ព័ត៌មានស្តីពីសន្ទស្សន៍នៃការយល់ឃើញអំពីអំពើពុករលួយឆ្នាំ២០១៦

សេចក្ដីថ្លែងការណ៍ព័ត៌មាន រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ – លទ្ធផលនៃសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ (CPI) ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧បានបង្ហាញឲ្យឃើញថា ការយល់ឃើញពីអំពើពុករលួយក្នុងស្ថាប័នសាធារណៈនៅកម្ពុជាមិនទាន់មានការផ្លាស់ប្តូរនៅឡើយ។ ប្រទេសកម្ពុជាទទួលបានពិន្ទុដដែល ដូចឆ្នាំមុនពោលគឺ ពិន្ទុ២១ ដោយផ្អែកលើមាត្រដ្ឋានសកលពី ០(ពុករលួយខ្លាំង) ទៅ១០០(ស្អាតស្អំខ្លាំង) និងទទួលបានចំណាត់ថ្នាក់លេខ១៥៦ក្នុងចំណោមប្រទេសចំនួន១៧៦ ។យ៉ាងណាមិញ ការផ្លាស់ប្តូរក្នុងចំណាត់ថ្នាក់របស់ប្រទេសកម្ពុជានៅឆ្នាំ២០១៦នេះ គឺដោយសារសន្ទស្សន៍ឆ្នាំនេះបានរាប់បញ្ចូលប្រទេសចំនួន៨ថែមទៀត។ ហេតុដូចនេះយើងមិនអាចបកស្រាយថា ចំណាត់ថ្នាក់ប្រទេសកម្ពុជានៅឆ្នាំ២០១៦ អន់ជាងឆ្នាំ២០១៥ឡើយ ។ លទ្ធផលឆ្នាំ២០១៦ បានបង្ហាញយ៉ាងច្បាស់ថា បើទោះបីជាមានកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើកំណែទម្រង់មួយចំនួនរបស់រាជរដ្ឋាភិបាលដែលបានធ្វើឲ្យមានភាពប្រសើរឡើងនៅក្នុងវិស័យមួយចំនួនក្តី...
Read More

សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ ឆ្នាំ២០១៦ ក្នុងបណ្តាសារពត៍មាននានា

សន្និសិទសារពត៍មានស្ដីពីសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ ឆ្នាំ២០១៦ នៅក្នុងប្រទេសកម្ពុជាត្រូវបានចុះផ្សាយដោយសារពត៍មានទាំងក្នុងស្រុកនិងអន្តរជាតិ ។ អាស័យដ្ឋានខាងក្រោម គឺជា អត្ថបទពត៍មាន បទសម្ភាសតាមវិទ្ យុនិងរបាយការណ៍ជាវីដេអូ ។ Phnom Penh Post: Kingdom slips in TI’s graft index The Cambodia Daily: Cambodia...
Read More