Report Corruption by phone 092/069/060 57 87 87 Report Online
By

TI User

ពិធីចុះហត្ថលេខាលើ​កិច្ចព្រមព្រៀងផ្ដល់ជំនួយហិរញ្ញវត្ថុដល់អង្គការដៃគូស្ថាប័ន

សេចក្តីប្រកាសព័ត៌មាន រាជធានីភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ – អង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា បានប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ជំនួយហិរញ្ញវត្ថុដល់អង្គការដៃគូ ដើម្បីអនុវត្តកម្មវិធីយុទ្ធសាស្រ្តរយៈពេល៣ឆ្នាំ (២០២០-២០២២)។ នៅក្នុងពិធីចុះហត្ថលេខានេះ អង្គការតម្លាភាពកម្ពុជា និង​អង្គការ​អាក់សិន​អេត​កម្ពុជា​ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ជំនួយហិរញ្ញវត្ថុដល់អង្គការដៃគូអនុវត្តគម្រោងសរុបចំនួន ៩ស្ថាប័ន ដែល​នឹង​រួមចំណែកនៅក្នុងការអនុវត្តកម្មវិធីយុទ្ធសាស្ត្រនេះ។ អង្គការតម្លាភាពកម្ពុជាបានទទួលមូលនិធិស្នូលពីទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអែត (SIDA) ដើម្បីអនុវត្តកម្មវិធីយុទ្ធសាស្រ្តរយៈពេល៣ឆ្នាំនេះ​​​​​ ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ និងការប្រឆាំងអំពើពុករលួយ។...
Read More

សេចក្តីថ្លែងការរួម​ សូមទម្លាក់ចោលការចោទប្រកាន់ទាំងអស់ចំពោះលោក រ៉ុង ឈុន ប្រធានសហជីព ដែលត្រូវបានចាប់ខ្លួន

ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០      យើងខ្ញុំជាក្រុមសង្គមស៊ីវិល ដែលមានរាយនាមដូចខាងក្រោម សូមសម្តែងការសោកស្តាយជាខ្លាំងចំពោះការចាប់ខ្លួនលោក រ៉ុង ឈុន នៅពេលយប់ និងសង្ឃឹមថា រាជរដ្ឋាភិបាល និងសាលាដំបូងរាជធានីភ្នំពេញ នឹងអាចទម្លាក់ការចោទប្រកាន់ទាំងអស់ និងដោះលែងលោកពីការឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ ឱ្យបានឆាប់។       ប្រធានសហភាពសហជីពកម្ពុជាលោក រ៉ុង...
Read More

សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ២០១៩

សេចក្ដីថ្លែងការណ៍ព័ត៌មាន រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ – លេខាធិការដ្ឋាននៃអង្គការតម្លាភាពអន្តរជាតិដែលមានការិយាល័យនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ចេញផ្សាយនូវលទ្ធផលសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៩នាថ្ងៃនេះ។ សន្ទស្សន៍នេះចាត់ចំណាត់ថ្នាក់ប្រទេស និងដែនដីសរុបចំនួន១៨០ ដោយផ្អែកលើការយល់ឃើញរបស់អ្នកឯកទេស និងអ្នកជំនាញផ្នែកធុរកិច្ច អំពីកម្រិតនៃអំពើពុករលួយនៅក្នុងវិស័យសាធារណៈក្នុងប្រទេសនីមួយៗ ដោយប្រើប្រាស់មាត្រដ្ឋានពិន្ទុពី០(សូន្យ) ទៅ១០០(មួយរយ) ដែល០ពិន្ទុមានន័យថាពុករលួយខ្លាំង ហើយ១០០ពិន្ទុគឺស្អាតស្អំខ្លាំង។ សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយគឺជាសូចនាករកម្រិតសកលឈានមុខ ទាក់ទងនឹងអំពើពុករលួយនៅក្នុងវិស័យសាធារណៈ ដោយបង្ហាញពីកម្រិតនៃអំពើពុករលួយប្រចាំឆ្នាំរបស់ប្រទេសជាច្រើនជុំវិញពិភពលោក។ ជាសកល...
Read More

សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ២០១៨

 សេចក្ដីថ្លែងការណ៍ព័ត៌មាន រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ – លេខាធិការដ្ឋាននៃអង្គការតម្លាភាពអន្តរជាតិដែលមានការិយាល័យនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ បានចេញផ្សាយនូវលទ្ធផលសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៨នាថ្ងៃនេះ។ សន្ទស្សន៍នេះចាត់ចំណាត់ថ្នាក់ប្រទេស និងដែនដីសរុបចំនួន១៨០ ដោយផ្អែកលើការយល់ឃើញរបស់អ្នកឯកទេស និងអ្នកជំនាញផ្នែកធុរកិច្ច អំពីកម្រិតនៃអំពើពុករលួយនៅក្នុងវិស័យសាធារណៈក្នុងប្រទេសនីមួយៗ ដោយប្រើប្រាស់មាត្រដ្ឋានពិន្ទុពី០(សូន្យ) ទៅ១០០(មួយរយ) ដែល០ពិន្ទុមានន័យថាពុករលួយខ្លាំង ហើយ១០០ពិន្ទុគឺស្អាតស្អំខ្លាំង។ លទ្ធផលនៃសន្ទស្សន៍បាននាំមកនូវក្ដីបារម្ភចំពោះសកលលោក តួយ៉ាងប្រទេសចំនួនច្រើនជាង២/៣ទទួលបានពិន្ទុតិចជាង ៥០ ខណៈដែលពិន្ទុជាមធ្យមគឺត្រឹមតែ...
Read More