ពួកយើងត្រូវការច្បាប់នៃសិទ្ធិក្នុងការទទួលព័ត៌មានដ៏ល្អមួយនាពេលឆាប់ៗនេះ
រយៈពេលជាង ១៥ ឆ្នាំបានកន្លងផុតហើយ ចាប់តាំងពីរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ពីតម្រូវការនៃសិទ្ធិក្នុងការទទួលព័ត៌មាន (A2I) មក។ សេចក្តីថ្លែងការណ៍ផ្លូវការបានពន្យល់នៅក្នុងឆ្នាំ ២០០៤ ថា អត្ថបទច្បាប់នេះពិតជាចាំបាច់ណាស់ ដើម្បីបង្កើតតម្លាភាព កាត់បន្ថយអំពើពុករលួយ និងលើកកម្ពស់ទំនុកចិត្តមកលើរដ្ឋាភិបាល។ ជាការពិតណាស់ ការទទួលព័ត៌មានគឺជាលក្ខខណ្ឌចាំបាច់មួយនៃអភិបាលកិច្ចល្អ និងការចូលរួមប្រជាធិបតេយ្យ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ មានតែប្រជាពលរដ្ឋដែលទទួលព័ត៌មានបានល្អពេញលេញប៉ុណ្ណោះ ដែលអាចបញ្ចេញមតិបានក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត ដែលពាក់ព័ន្ធនឹងពួកគេ។ ម៉្យាងទៀត... Read More
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ជំនួយហិរញ្ញវត្ថុដល់អង្គការដៃគូស្ថាប័ន
សេចក្តីប្រកាសព័ត៌មាន រាជធានីភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ – អង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា បានប្រារព្ធពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ជំនួយហិរញ្ញវត្ថុដល់អង្គការដៃគូ ដើម្បីអនុវត្តកម្មវិធីយុទ្ធសាស្រ្តរយៈពេល៣ឆ្នាំ (២០២០-២០២២)។ នៅក្នុងពិធីចុះហត្ថលេខានេះ អង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្ដល់ជំនួយហិរញ្ញវត្ថុដល់អង្គការដៃគូអនុវត្តគម្រោងសរុបចំនួន ៩ស្ថាប័ន ដែលនឹងរួមចំណែកនៅក្នុងការអនុវត្តកម្មវិធីយុទ្ធសាស្ត្រនេះ។ អង្គការតម្លាភាពកម្ពុជាបានទទួលមូលនិធិស្នូលពីទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអែត (SIDA) ដើម្បីអនុវត្តកម្មវិធីយុទ្ធសាស្រ្តរយៈពេល៣ឆ្នាំនេះ ក្នុងការលើកកម្ពស់អភិបាលកិច្ចល្អ និងការប្រឆាំងអំពើពុករលួយ។... Read More
សេចក្តីថ្លែងការរួម សូមទម្លាក់ចោលការចោទប្រកាន់ទាំងអស់ចំពោះលោក រ៉ុង ឈុន ប្រធានសហជីព ដែលត្រូវបានចាប់ខ្លួន
ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ យើងខ្ញុំជាក្រុមសង្គមស៊ីវិល ដែលមានរាយនាមដូចខាងក្រោម សូមសម្តែងការសោកស្តាយជាខ្លាំងចំពោះការចាប់ខ្លួនលោក រ៉ុង ឈុន នៅពេលយប់ និងសង្ឃឹមថា រាជរដ្ឋាភិបាល និងសាលាដំបូងរាជធានីភ្នំពេញ នឹងអាចទម្លាក់ការចោទប្រកាន់ទាំងអស់ និងដោះលែងលោកពីការឃុំខ្លួនបណ្តោះអាសន្នរង់ចាំសវនាការ ឱ្យបានឆាប់។ ប្រធានសហភាពសហជីពកម្ពុជាលោក រ៉ុង... Read More
សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ២០១៩
សេចក្ដីថ្លែងការណ៍ព័ត៌មាន រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ – លេខាធិការដ្ឋាននៃអង្គការតម្លាភាពអន្តរជាតិដែលមានការិយាល័យនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ចេញផ្សាយនូវលទ្ធផលសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៩នាថ្ងៃនេះ។ សន្ទស្សន៍នេះចាត់ចំណាត់ថ្នាក់ប្រទេស និងដែនដីសរុបចំនួន១៨០ ដោយផ្អែកលើការយល់ឃើញរបស់អ្នកឯកទេស និងអ្នកជំនាញផ្នែកធុរកិច្ច អំពីកម្រិតនៃអំពើពុករលួយនៅក្នុងវិស័យសាធារណៈក្នុងប្រទេសនីមួយៗ ដោយប្រើប្រាស់មាត្រដ្ឋានពិន្ទុពី០(សូន្យ) ទៅ១០០(មួយរយ) ដែល០ពិន្ទុមានន័យថាពុករលួយខ្លាំង ហើយ១០០ពិន្ទុគឺស្អាតស្អំខ្លាំង។ សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយគឺជាសូចនាករកម្រិតសកលឈានមុខ ទាក់ទងនឹងអំពើពុករលួយនៅក្នុងវិស័យសាធារណៈ ដោយបង្ហាញពីកម្រិតនៃអំពើពុករលួយប្រចាំឆ្នាំរបស់ប្រទេសជាច្រើនជុំវិញពិភពលោក។ ជាសកល... Read More
សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ២០១៨
សេចក្ដីថ្លែងការណ៍ព័ត៌មាន រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ – លេខាធិការដ្ឋាននៃអង្គការតម្លាភាពអន្តរជាតិដែលមានការិយាល័យនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ បានចេញផ្សាយនូវលទ្ធផលសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៨នាថ្ងៃនេះ។ សន្ទស្សន៍នេះចាត់ចំណាត់ថ្នាក់ប្រទេស និងដែនដីសរុបចំនួន១៨០ ដោយផ្អែកលើការយល់ឃើញរបស់អ្នកឯកទេស និងអ្នកជំនាញផ្នែកធុរកិច្ច អំពីកម្រិតនៃអំពើពុករលួយនៅក្នុងវិស័យសាធារណៈក្នុងប្រទេសនីមួយៗ ដោយប្រើប្រាស់មាត្រដ្ឋានពិន្ទុពី០(សូន្យ) ទៅ១០០(មួយរយ) ដែល០ពិន្ទុមានន័យថាពុករលួយខ្លាំង ហើយ១០០ពិន្ទុគឺស្អាតស្អំខ្លាំង។ លទ្ធផលនៃសន្ទស្សន៍បាននាំមកនូវក្ដីបារម្ភចំពោះសកលលោក តួយ៉ាងប្រទេសចំនួនច្រើនជាង២/៣ទទួលបានពិន្ទុតិចជាង ៥០ ខណៈដែលពិន្ទុជាមធ្យមគឺត្រឹមតែ... Read More
English
ភាសាខ្មែរ











