សេចក្តីសងេ្ខបនៃគោលនយោបាយសមាជិកភាព

អង្គការតម្លាភាពកម្ពុជា គឺជាតំណាងប្រចាំប្រទេសកម្ពុជានៃអង្គការតម្លាភាពអន្តរជាតិ ដែលមានទី   ស្នាក់ការនៅទីក្រុងប៊ែកឡាំងប្រទេសអាល្លឺម៉ង់។ លក្ខន្តិកៈរបស់អង្គការតម្លាភាពកម្ពុជា ផ្តល់នូវគោលការណ៍មូលដ្ឋានទាក់ទងនឹងសមាជិកភាពជាបុគ្គលនិងស្ថាប័ន។ ដើម្បីអោយអង្គការតម្លាភាពកម្ពុជាក្លាយទៅជាចលនាសង្គមក្នុងស្រុកនៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ អង្គការតម្លាភាពកម្ពុជាត្រូវក្លាយទៅជាអង្គការដែលផ្អែកលើសមាជិកភាព។ អង្គការតម្លាភាពកម្ពុជា នឹងធ្វើជាគំរូដោយអនុវត្ដតាមគោលការណ៍ប្រជាធិបតេយ្យនៃគណនេយ្យភាព ភាពបើកចំហ សុចរិតភាព និងការផ្តល់អំណាចដល់សមាជិករបស់ខ្លួនដើម្បីចូលរួមក្នុងការធ្វើសេចក្តីសម្រេចជាយុទ្ធសាស្រ្តរបស់អង្គការតម្លាភាពកម្ពុជា។

តំណាងប្រទេសនីមួយៗមានចំនូនពីរភាគបីនៃអំណាចបោះឆ្នោតនៅកិច្ចប្រជុំសមាជិកប្រចាំឆ្នាំរបស់អង្គការតម្លាភាពអន្តរជាតិ។ នេះជាយន្តការដែលធានានូវគណនេយ្យភាពរវាងក្រុមប្រឹក្សាភិបាលនៃអង្គការតម្លាភាពអន្តរជាតិនិងតំណាងប្រទេសនីមួយៗ ។ ដូចនេះ តំណាងប្រទេសនីមួយៗចាំបាច់ត្រូវមាននីតិវិធីដើម្បីធានាថាតំណាងប្រទេសនីមួយៗអនុលោមតាមគោលការណ៍ជាមូលដ្ឋានទាំងអស់របស់អង្គការតម្លាភាពអន្តរជាតិ។