Report Corruption by phone 1292 or 7777 or Report Online

សេចក្តីថ្លែងការណ៍

សេចក្ដីថ្លែងការណ៍

រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩៖ អង្គការតម្លាភាពកម្ពុជាសូមជម្រាបជូនសាធារណជន ពាក់ព័ន្ធនឹងការចូលរួមរបស់លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ក្នុងសកម្មភាព “ពិភពខ្មែរ១” ដែលមានគោលដៅលើកកម្ព­­ស់វប្បធម៌នយោបាយថ្មីក្នុងប្រទេសកម្ពុជា និងត្រូវបានផ្ដួចផ្ដើមដោយលោក ព្រាប កុល រួមជាមួយបញ្ញវន្ត និងសកម្មជនមួយក្រុម។

អង្គការតម្លាភាពកម្ពុជាសូមបញ្ជាក់ថា ទោះបីជាលោក ព្រាប កុល គឺជាសហស្ថាបនិកម្នាក់នៃសកម្មភាពពិភពខ្មែរ១ក្ដី ការចូលរួមនេះមិនអាច ត្រូវបកស្រាយ ពាក់ព័ន្ធនឹងអង្គការតម្លាភាពកម្ពុជាឡើយ ទោះក្នុងទម្រង់ណាក៏ដោយ។ សកម្មភាពនេះ មិនតំណាងឱ្យអង្គកាតម្លាភាពនោះទេ។

អង្គការតម្លាភាពកម្ពុជា គឺជាសាខាប្រចាំប្រទេសរបស់អង្គការតម្លាភាពអន្តរជាតិ ដែលជាអង្គការសង្គមស៊ីវិលអព្យាក្រឹត និងឯករាជ្យ ឈានមុខ ក្នុង ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ។ អង្គការតម្លាភាពកម្ពុជាមានបេសកកម្មធ្វើការងារជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់តម្លាភាព សុចរិតភាព និងគណនេយ្យភាព ព្រមទាំងប្រឆាំងអំពើពុករលួយក្នុងប្រទេសកម្ពុជា៕