Report Corruption by phone 1292 or 7777 or Report Online

Exchange Program Experience Sharing – Phan Sreyrith

សួស្ដី! ខ្ញុំឈ្មោះ ផាន ស្រីរិទ្ធ ជាជំនួយការកម្មវិីធីពង្រឹងសិទ្ធអំណាចសិទ្ធប្រជាពលរដ្ឋ និងយុវជន។ ខ្ញុំបានហាត់ការនៅអង្គការតម្លាភាពកម្ពុជាអស់រយ:ពេល៥ខែជាង ហើយជាបុគ្គលិកពេញសិទ្ធអស់រយ:ពេល៨ខែ។កម្មវិធីដែលខ្ញុំបានទៅផ្លាស់ប្ដូរការសិក្សានោះគឺ កម្មវិធី YSEALI (Young South East Asian Leaders Initiatives) ដែលបានជំនួយពីក្រសួងការបរទេសសហរដ្ឋអាមេរិក។ ប្រធានបទនៅក្នុងកម្មវិធីមានទាំងអស់ចំនួន៣ ដូចជា ការចូលរួមរបស់ប្រជាពលរដ្ឋ បរិស្ថាន និងសហគ្រិនសង្គម ហើយខ្ញុំបានជ្រើសរើសយកប្រធានបទ ការចូលរួមរបស់ប្រជាពលរដ្ឋ។
ខ្ញុំបានរៀនពីប្រទេសសហរដ្ឋអាមេរិកច្រើន ដូចជា រដ្ឋាភិបាលអាមេរិក នយោបាយបរទេស សាសនា ហើយនិងការធ្វើយុទ្ធនាការបោះឆ្នោត។ អ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេ គឺភាពជាអ្នកដឹកនាំ និងតួនាទីរបស់ប្រជាពលរដ្ឋ ព្រោះអីវាត្រូវនឹងអ្វីដែលខ្ញុំកំពុងតែធ្វើការនៅអង្គការតម្លាភាពកម្ពុជា។ ការរៀនពីតួនាទីរបស់ប្រជាពលរដ្ឋ ធ្វើឲ្យខ្ញុំធ្វើការរឆ្លុះបញ្ចាំងមកខ្លួនខ្ញុំវិញថា តើក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ តើខ្ញុំមានតួនាទីអ្វីខ្លះក្នុងការជួយសង្គម។
ក្រៅពីរៀនក្នុងថ្នាក់ អ្នករៀបចំកម្មវិធីក៏បាននាំខ្ញុំទៅចូលរួមសកម្មភាពសង្គម ដែលពេលនោះខ្ញុំបានទៅចូលរួមការសម្អាតទន្លេ នៅទីក្រុងម៉ាសាឈូសេត។ ពេលហ្នឹងខ្ញុំមានអារម្មណ៍ថាភ្ញាក់ផ្អើល ដោយសារតែខ្ញុំឃើញសកម្មភាពការស្ម័គ្រចិត្តរបស់ជនជាតិអាមេរិកមានភាពធំជាងយើងខ្លាំង។ គេចំណាយលុយច្រើន ដូចគេមានក្រុមតន្រ្តីចូលរួម ហើយមានអ្នកឧបត្ថម្ភច្រើន ហើយសុទ្ធតែក្រុមហ៊ុនល្បីៗនៅអាមេរិក។ ហើយអ្វីដែលខ្ញុំកោតសសើរជាងគេគឺ ឪពុកម្ដាយបាននាំកូនតូចៗរបស់គេទៅចូលរួមកម្មវិធីស្ម័គ្រចិត្ត ដោយមានការរើសសម្រាមនៅទន្លេ និងមានការផ្ដល់រង្វាន់ដល់អ្នកដែលរើសបានសម្រាមដែលប្លែកជាងគេ។ ហើយអ្នកខ្លះជិះពីទីក្រុងញូវយ៉ក មកកាន់ទីក្រុងម៉ាសាជូសេត អស់រយ:ពេល៤ម៉ោងដើម្បីមករើសសម្រាមនៅទន្លេ។
 
 ការងារស្ម័គ្រចិត្តមានគ្រប់ទីកន្លែង ដូចតែនៅប្រទេសកម្ពុជាយើងដែរ តែខ្ញុំភ្ញាក់ផ្អើល ដោយសារសកម្មភាពរបស់ពួកគេមានភាពធំជាងយើង។ ពួកគេធ្វើបែបហ្នឹងគឺដោយសារតែពួកគេចង់រក្សានូវអ្វីដែលស្រុកកំណើតរបស់គេផ្ដល់ឲ្យគេ។
នៅពេលដែលប្រជុំក្រុម ពួកគេបានឲ្យខ្ញុំចែករំលែកនូវអ្វីដែលខ្ញុំកំពុងតែធ្វើ គឺលើកតម្កើងសុចរិតភាព និងតម្លាភាព និងការងាររបស់ខ្ញុំ ដែលខ្ញុំធ្វើការជាមួយនឹងប្រជាពលរដ្ឋនៅជនបទ។
គូសបញ្ជាក់ផងដែរថា ផាន ស្រីរិទ្ធ គឺជាអ្នកហាត់ការជំនាន់ទី១ នៃអង្គការតម្លាភាពកម្ពុជា ហើយជាបុគ្គលិកពេញសិទ្ធនៅអង្គការបន្ទាប់ពីហាត់ការ។
Hello! My name is Phan Sreyrith and I am a Program Assistant of Citizen and Youth Empowerment Program of Transparency International Cambodia. I did my internship at TI Cambodia for five months and I have been working as an assistant for eight months at TI Cambodia.
I was provided an opportunity to join an exchange program called “Young South East Asian Leaders Initiatives (YSEALI) which was fully funded by State Department of United States. There are three themes in the exchange program – civic engagement, environment and social entrepreneurship and I chose “civic engagement” theme.
During the exchange program, I have learnt a lot from The United States of America – their government, foreign policy, religion and election campaign. What I was interested in most was leadership and roles of citizens as it fit with what I am doing at TI Cambodia. Learning about roles of citizens make me reflect to myself as a Cambodian citizen: what is my role in helping my society?
Besides learning in class, the program brought me to join a social activity which was cleaning a river in Massachusetts. At that time, I was surprised as I saw volunteering activities of American citizens was stronger than ours. They spent a lot of money, music bands and many sponsors who are famous companies in the country and they had awards for the ones who got the weirdest rubbish. And what I appreciated most was the parents who took their children to join the activities. Some people drove from New York city to Massachusetts for 4 hours just to collect rubbish in the river.
Volunteering work exists everywhere just like in Cambodia but what I was surprised by their activity which was so much bigger than ours. They did so because they wanted to preserve what their hometowns give them.
Phan Sreyrtih was one Youth Professional Intern Batch 1 (YPI Batch 1) of TI Cambodia and she was promoted to work as an assistant.