Report Corruption by phone 092/069/060 57 87 87 Report Online
Category

Uncategorized

សេចក្ដីថ្លែងការណ៍ព័ត៌មាន ការផ្សព្វផ្សាយកម្មវិធីទូរស័ព្ទដៃ «មតិយើង» សម្រាប់ទទួលមតិយោបល់ពីប្រជាពលរដ្ឋ អំពីការផ្តល់សេវាសាធារណៈនៅថ្នាក់ក្រោមជាតិ

រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២៖ ថ្ងៃនេះគឺជាថ្ងៃដាក់ឱ្យដំណើរការជាផ្លូវការនូវកម្មវិធីទូរស័ព្ទដៃ «មតិយើង» ដែលជាឧបករណ៍ថ្មីមួយសម្រាប់ប្រជាពលរដ្ឋដើម្បីផ្តល់ព័ត៌មានត្រឡប់ រួមទាំងការដាក់ពាក្យបណ្ដឹងអំពីសេវាសាធារណៈនៅថ្នាក់ក្រោមជាតិក្នុងប្រទេសកម្ពុជា។ កម្មវិធីទូរស័ព្ទដៃ «មតិយើង» ត្រូវបានសហការផលិតឡើងដោយក្រសួងមហាផ្ទៃ អង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា ដែលជាយន្តការសម្ងាត់ ងាយស្រួលប្រើ និងឥតគិតថ្លៃសម្រាប់សាធារណជនក្នុងការដាក់បណ្ដឹង ស្វែងរកជំនួយ សាកសួរព័ត៌មាន និងវាយតម្លៃសេវាសាធារណៈនៅតាមមូលដ្ឋានរបស់ខ្លួន។ គោលបំណងនៃការផលិតកម្មវិធីទូរស័ព្ទដៃនេះ គឺដើម្បីចូលរួមចំណែកក្នុងការធ្វើឱ្យសេវាសាធារណៈនៅកម្ពុជាកាន់តែមានតម្លាភាព បរិយាប័ន្ន...
Read More

ពួកយើងត្រូវការច្បាប់នៃសិទ្ធិក្នុងការទទួលព័ត៌មានដ៏ល្អមួយនាពេលឆាប់ៗនេះ

រយៈពេលជាង ១៥ ឆ្នាំបានកន្លងផុតហើយ ចាប់តាំងពីរដ្ឋាភិបាលកម្ពុជាបានទទួលស្គាល់ពីតម្រូវការនៃសិទ្ធិក្នុងការទទួលព័ត៌មាន (A2I) មក។ សេចក្តីថ្លែងការណ៍ផ្លូវការបានពន្យល់នៅក្នុងឆ្នាំ ២០០៤ ថា អត្ថបទច្បាប់នេះពិតជាចាំបាច់ណាស់ ដើម្បីបង្កើតតម្លាភាព កាត់បន្ថយអំពើពុករលួយ និងលើកកម្ពស់ទំនុកចិត្តមកលើរដ្ឋាភិបាល។ ជាការពិតណាស់ ការទទួលព័ត៌មានគឺជាលក្ខខណ្ឌចាំបាច់មួយនៃអភិបាលកិច្ចល្អ និងការចូលរួមប្រជាធិបតេយ្យ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ មានតែប្រជាពលរដ្ឋដែលទទួលព័ត៌មានបានល្អពេញលេញប៉ុណ្ណោះ ដែលអាចបញ្ចេញមតិបានក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត ដែលពាក់ព័ន្ធនឹងពួកគេ។ ម៉្យាងទៀត...
Read More

កម្មវិធីប្រកួតជជែកដេញដោល (Youth Debate Competition)

ប្រធានបទ: “ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព”  ដើម្បីលើកកម្ពស់ការយល់ដឹង និងផ្តល់ឱកាសដល់ការពិភាក្សារបស់យុវជន ទៅលើការផ្ដល់សេវាសាធារណៈនៅថ្នាក់មូលដ្ឋាន  លក្ខខណ្ឌក្នុងការចូលរួម:  ត្រូវបង្កើតក្រុមដែលមានសមាជិក៤នាក់ (សមាជិកបម្រុង១នាក់) (នារីត្រូវបានលើកទឹកចិត្តឲ្យដាក់ពាក្យចូលរួម)  ត្រូវមានបេក្ខភាពជានារីយ៉ាងហោច៥០%ក្នុងក្រុមនីមួយៗ  ត្រូវតែជាសិស្សដែលបញ្ចប់ការសិក្សាថ្នាក់ទី១២ ឬនិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យនានាក្នុងរាជាធានីភ្នំពេញ   បេក្ខជនដែលបង្កើតក្រុមរួច សូមចូលទៅទាញយកទម្រង់ពាក្យស្នើសុំតាមតំណភ្ជាប់ រូចបំពេញ ហើយផ្ញើមកកាន់សារអេឡិចត្រូនិក chendaso@ticambodia.org   បេក្ខជនត្រូវមានឆន្ទៈ និងពេលវេលាគ្រប់គ្រាន់សម្រាប់ការចូលរួមក្នុងវគ្គតម្រង់ទិស និងប្រកួតគ្រប់ជុំដូចបានបញ្ជាក់ និងយល់ព្រមនៅក្នុងទម្រង់ពាក្យស្នើសុំ  ចំណាំ:  ការប្រកួតជជែកដេញដោលនឹងត្រូវធ្វើឡើងជាភាសាខ្មែរ  និស្សិតសិក្សាជំនាញសេដ្ឋកិច្ច ហិរញ្ញវត្ថុ រដ្ឋបាលសាធារណៈ ទំនាក់ទំនងអន្តរជាតិ សង្គមកិច្ច វិទ្យាសាស្រ្តនយោបាយ នយោបាយសាធារណៈ និងច្បាប់ ត្រូវបានលើកទឹកចិត្តឲ្យដាក់ពាក្យចូលរួម...
Read More

ឯកសារ ផារ៉ាដាស៍(#ParadisePaper)៖ ការលួចលាក់បិទបាំងទ្រព្យសម្បត្តិ​​​នៅក្រៅប្រទេស

ឯកសារ Paradise Paper ៖ ដល់ពេលហើយដែលត្រូវបោសសម្អាតកន្លែងដែលលាក់កំបាំងហិរញ្ញវត្ថុនៅក្រៅប្រទេស ឯកសារ ParadisePaper ដែលត្រូវបានគេស្គាល់ថាជាឯកសារបង្ហាញអំពីពត៌មានទ្រព្យសម្បត្តិ ប្រាក់ចំណូល ទាំងការរធ្វើអាជីវកម្មក្នុងស្រុក និងក្រៅស្រុក ទាំងស្របច្បាប់ទាំងខុសច្បាប់របស់មហាសេដី្ឋ និង បុគ្គុលមានអំណាចមួយចំនួននៅជុំវិញពិភពលោក គឺត្រូវបានចេញផ្សាយកាលពីថ្ងៃទី៥ ខែវិច្ឆិកា ដោយ ICIJ (the International Consortium of Investigative...
Read More