ការប្រកួតជជែកដេញដោល៖ ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងបរិយាបន្ន
សេចក្ដីប្រកាសព័ត៌មាន រាជធានីភ្នំពេញ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១៖ អង្គការតម្លាភាពកម្ពុជាបានរៀបចំការប្រកួតជជែកដេញដោលវគ្គផ្តាច់ព្រ័ត្រ ជុំវិញប្រធានបទ៖ “ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងបរិយាបន្ន”។ ការប្រកួតជជែកដេញដោលនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់យុវជនអំពីការផ្តល់សេវាសាធារណៈ និងគណនេយ្យភាពថវិកានៅថ្នាក់មូលដ្ឋាន ក៏ដូចជាបង្កើតបរិយាកាស លើកកម្ពស់ និងពង្រឹងសិទ្ធិអំណាចយុវជន ជាពិសេសស្ត្រីវ័យក្មេង ក្នុងការចូលរួមវិភាគ ពិភាក្សាទៅលើការអភិវឌ្ឍ និងការអនុវត្តគោលនយោបាយ ដើម្បីជំរុញឱ្យមានការរីកចម្រើនក្នុងការផ្តល់សេវាសាធារណៈនៅប្រទេសកម្ពុជា។ កម្មវិធីប្រកួតជជែកដេញដោលរវាងយុវជននេះ ទទួលបានការចូលរួមពីនិស្សិតចំនួន ២៦ក្រុម... Read More
សេចក្ដីថ្លែងការណ៍ព័ត៌មាន ទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ ឆ្នាំ២០២០ “យកឈ្នះជំងឺកូវីដ-១៩ប្រកបដោយសុចរិតភាព”
រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ស្របពេលដែលពិភពលោកកំពុងតែជួបប្រទះនឹងវិបត្តិជំងឺកូវីដ-១៩ អំពើពុករលួយត្រូវបានគេសន្មត់ថា ជា ឧបសគ្គដ៏ធំមួយក្នុងការប្រយុទ្ធនឹងបញ្ហាជំងឺរាតត្បាតសកលនេះ។ ការប្រយុទ្ធនឹងជំងឺកូវីដ-១៩ប្រកបដោយប្រសិទ្ធភាព និងបរិយាបន្នអាចសម្រេចទៅបាន លុះត្រាតែមានធាតុផ្សំសុចរិតភាព និងគណនេយ្យភាព។ នៅថ្ងៃនេះ អង្គការតម្លាភាពកម្ពុជា មានសេចក្តីសោមនស្សក្នុងការចូលរួមអបអរសាទរទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ ឆ្នាំ២០២០ ក្នុងចលនាជាសកល ក្រោមប្រធានបទ “យកឈ្នះជំងឺកូវីដ-១៩ប្រកបដោយសុចរិតភាព”។ ក្នុងឱកាសអបអរសាទរទិវាប្រយុទ្ធប្រឆាំងអំពើពុករលួយ ៩ធ្នូ... Read More
សេចក្ដីថ្លែងការណ៍ព័ត៌មាន របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០២០
រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកល (Global Corruption Barometer – GCB) ឆ្នាំ២០២០ សម្រាប់ទ្វីបអាស៊ី ដែលបានធ្វើការសម្ភាសន៍ប្រជាពលរដ្ឋជិតពីរម៉ឺននាក់ ក្នុងប្រទេសចំនួន ១៧ បានបង្ហាញថា ប្រជាពលរដ្ឋ ប្រមាណ ៣៨ភាគរយ យល់ឃើញថា អំពើពុករលួយមានការកើនឡើងក្នុងរយៈពេល ១២ខែចុងក្រោយនេះ... Read More
Coalition to Make Whistleblowing Safe During COVID-19 and Beyond
The signatories to this letter call on all public authorities and institutions to protect those who report or expose the harms, abuses... Read More
សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ២០១៩
សេចក្ដីថ្លែងការណ៍ព័ត៌មាន រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ – លេខាធិការដ្ឋាននៃអង្គការតម្លាភាពអន្តរជាតិដែលមានការិយាល័យនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ចេញផ្សាយនូវលទ្ធផលសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៩នាថ្ងៃនេះ។ សន្ទស្សន៍នេះចាត់ចំណាត់ថ្នាក់ប្រទេស និងដែនដីសរុបចំនួន១៨០ ដោយផ្អែកលើការយល់ឃើញរបស់អ្នកឯកទេស និងអ្នកជំនាញផ្នែកធុរកិច្ច អំពីកម្រិតនៃអំពើពុករលួយនៅក្នុងវិស័យសាធារណៈក្នុងប្រទេសនីមួយៗ ដោយប្រើប្រាស់មាត្រដ្ឋានពិន្ទុពី០(សូន្យ) ទៅ១០០(មួយរយ) ដែល០ពិន្ទុមានន័យថាពុករលួយខ្លាំង ហើយ១០០ពិន្ទុគឺស្អាតស្អំខ្លាំង។ សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយគឺជាសូចនាករកម្រិតសកលឈានមុខ ទាក់ទងនឹងអំពើពុករលួយនៅក្នុងវិស័យសាធារណៈ ដោយបង្ហាញពីកម្រិតនៃអំពើពុករលួយប្រចាំឆ្នាំរបស់ប្រទេសជាច្រើនជុំវិញពិភពលោក។ ជាសកល... Read More












