Report Corruption by phone 092/069/060 57 87 87 Report Online
By

TI User

កម្មវិធីប្រកួតជជែកដេញដោល (Youth Debate Competition)

ប្រធានបទ: “ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព”  ដើម្បីលើកកម្ពស់ការយល់ដឹង និងផ្តល់ឱកាសដល់ការពិភាក្សារបស់យុវជន ទៅលើការផ្ដល់សេវាសាធារណៈនៅថ្នាក់មូលដ្ឋាន  លក្ខខណ្ឌក្នុងការចូលរួម:  ត្រូវបង្កើតក្រុមដែលមានសមាជិក៤នាក់ (សមាជិកបម្រុង១នាក់) (នារីត្រូវបានលើកទឹកចិត្តឲ្យដាក់ពាក្យចូលរួម)  ត្រូវមានបេក្ខភាពជានារីយ៉ាងហោច៥០%ក្នុងក្រុមនីមួយៗ  ត្រូវតែជាសិស្សដែលបញ្ចប់ការសិក្សាថ្នាក់ទី១២ ឬនិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យនានាក្នុងរាជាធានីភ្នំពេញ   បេក្ខជនដែលបង្កើតក្រុមរួច សូមចូលទៅទាញយកទម្រង់ពាក្យស្នើសុំតាមតំណភ្ជាប់ រូចបំពេញ ហើយផ្ញើមកកាន់សារអេឡិចត្រូនិក chendaso@ticambodia.org   បេក្ខជនត្រូវមានឆន្ទៈ និងពេលវេលាគ្រប់គ្រាន់សម្រាប់ការចូលរួមក្នុងវគ្គតម្រង់ទិស និងប្រកួតគ្រប់ជុំដូចបានបញ្ជាក់ និងយល់ព្រមនៅក្នុងទម្រង់ពាក្យស្នើសុំ  ចំណាំ:  ការប្រកួតជជែកដេញដោលនឹងត្រូវធ្វើឡើងជាភាសាខ្មែរ  និស្សិតសិក្សាជំនាញសេដ្ឋកិច្ច ហិរញ្ញវត្ថុ រដ្ឋបាលសាធារណៈ ទំនាក់ទំនងអន្តរជាតិ សង្គមកិច្ច វិទ្យាសាស្រ្តនយោបាយ នយោបាយសាធារណៈ និងច្បាប់ ត្រូវបានលើកទឹកចិត្តឲ្យដាក់ពាក្យចូលរួម...
Read More

បទពិសោធន៍បោះជំរំ ជាមួយអង្គការ​តម្លាភាព​កម្ពុជា

សរសេរដោយ៖ កញ្ញា តាង ស៊ីវហ្គេច, អ្នកចូលរួមកម្មវិធីបោះជំរំ ស្រ្តី និងយុវជន ឆ្នាំ២០១៩  វាស្តាប់ទៅដូចជារឿងមនោសញ្ចេតនា តែនេះវាគឺជាការពិត។ ទទួលបានឱកាសចូលរួម នៅក្នុងកម្មវិធីបោះជំរំពង្រឹងភាពជាអ្នកដឹកនាំស្រ្តី និងយុវជន ឆ្នាំ២០១៩ ក្រោមប្រធានបទ៖ ពង្រឹងសមត្ថភាពស្រ្តី និងយុវជនដើម្បីតម្លាភាព និងគណនេយ្យភាព នៅខេត្តរតនគិរី របស់អង្គការតម្លាភាពកម្ពុជា គឺជាបទពិសោធន៍មួយដែលមិនធ្លាប់មាន នៅក្នុងជីវិតរបស់ខ្ញុំ។...
Read More