កម្មវិធីកំណែទម្រង់វិស័យសាធារណៈ

គោលបំណងទី១៖ ផ្ដល់ការគាំទ្រផ្នែកការអភិវឌ្ឍសមត្ថភាព និងកំណែទម្រង់របស់ស្ថាប័នសាធារណៈដើម្បីបង្កើត និងពង្រឹងប្រព័ន្ធសុចរិតភាព ក៏ដូចជាលើកកម្ពស់អភិបាលកិច្ចល្អ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។

អំពើពុករលួយបានក្លាយជាឧបសគ្គដ៏ធ្ងន់ធ្ងរក្នុងដំណើរការប្រជាធិបតេយ្យ និងអភិវឌ្ឍន៍នៅកម្ពុជា។ ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋាភិបាលបានធ្វើកិច្ច ប្រឹងប្រែងមួយចំនួនដើម្បីទប់ស្កាត់រួមមាន៖ ការអនុម័តច្បាប់ប្រឆាំងអំពើពុករលួយ ការបង្កើតស្ថាប័នប្រឆាំងអំពើពុករលួយ ពិសេសការធ្វើ កំណែ ទម្រង់ស្ថាប័នរដ្ឋមួយចំនួននាពេលថ្មីៗនេះ។ អង្គការតម្លាភាពកម្ពុជាបានប្ដេជ្ញាផ្ដល់ការគាំទ្រស្ថាប័នសាធារណៈ និងកំណែទម្រង់នានាតាម រយៈការ អភិវឌ្ឍន៍សមត្ថភាពរបស់ពួកគេ ដើម្បីពង្រឹងសុចរិតភាព លើកកម្ពស់អភិបាលកិច្ចល្អ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។

សាលាអភិបាលកិច្ចល្អ

ក្នុងភាពជាដៃគូជាមួយក្រសួងមហាផ្ទៃ អង្គការតម្លាភាពកម្ពុជាផ្ដល់ជំនួយបច្ចេកទេសក្នុងការបង្កើតសាលាអភិបាលកិច្ចល្អរបស់ក្រសួងនេះ។ អង្គការ តម្លាភាពកម្ពុជាធ្វើការពង្រឹងសមត្ថភាព ក៏ដូចជាជំនាញដល់គ្រូបណ្ដុះបណ្ដាលនៃសាសានេះ ព្រមទាំងផ្ដល់សម្ភារៈផ្សេងៗជាឧបករណ៍ដែល ជួយឱ្យ ពួកគេអាចបណ្ដុះបណ្ដាលបន្តដល់មន្ត្រីរាជការសាធារណៈនានាទាំងក្នុងកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទៅលើផ្នែកអភិបាលកិច្ចល្អ គណនេយ្យភាពសង្គម សុចរិតភាព និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។

កំណែទម្រង់ក្របខ័ណ្ឌច្បាប់ និងគោលនយោបាយ

ក្នុងភាពជាដៃគូជាមួយស្ថាប័នសំខាន់ៗមួយចំនួន អង្គការតម្លាភាពកម្ពុជារួមជាមួយក្រុមការងារបច្ចេកទេសអង្គការសង្គមស៊ីវិលផ្សេង ទៀតនឹងបន្ត បង្កើននូវកិច្ចពិភាក្សាបែបស្ថាបនាជាមួយដៃគូពាក់ព័ន្ធដើម្បីធ្វើការតស៊ូមតិឱ្យមានការអនុម័តច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន និងច្បាប់ការពារ សាក្សី និងបុគ្គលរាយការណ៍អំពើពុករលួយ ព្រមទាំងការធ្វើវិសោធនកម្មច្បាប់សំខាន់ៗដែលមានស្រាប់ដូចជា៖ ច្បាប់ប្រឆាំងអំពើពុករលួយ ច្បាប់ រៀបចំអង្គការតុលាការ ច្បាប់ស្ដីពីលក្ខន្តិកៈនៃអង្គចៅក្រម និងព្រះរាជអាជ្ញា និងច្បាប់ស្ដីពីការរៀបចំ និងប្រព្រឹត្តទៅនៃឧត្ដមក្រុម ប្រឹក្សានៃអង្គចៅ ក្រម។

គណៈកម្មការទី១០ នៃរដ្ឋសភា

គណៈកម្មការទី១០ នៃរដ្ឋសភាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការត្រួតពិនិត្យមើលការអនុវត្តច្បាប់ស្ដីពីការប្រឆាំងអំពើពុករលួយ។ ក្នុងហេតុផលនេះ អង្គការតម្លាភាពកម្ពុជានឹងផ្ដល់ការគាំទ្រទៅគណៈកម្មការទី១០ក្នុងការអភិវឌ្ឍសមត្ថភាពរបស់ពួកគេតាមរយៈវគ្គបណ្ដុះបណ្ដាល វគ្គសិក្ខាសាលា ព្រមទាំងផ្ដល់នូវជំនាញបច្ចេកទេសក្នុងការរៀបចំគោលការណ៍និងឯកសារណែនាំស្ដីពីការប្រយុទ្ធប្រឆាំងអំពើពុករលួយដល់គណៈកម្មការនេះផងដែរ។

This post is also available in: អង់​គ្លេស