គោលបំណងទី៤៖ កសាងសម្ព័ន្ធភាព និងសមត្ថភាពក្នុងវិស័យឯកជនដើម្បីលើកកម្ពស់សុចរិតភាពនៅក្នុងធុរកិច្ច។
ផ្អែកលើការចូលរួមកន្លងមកជាមួយនឹងសភាពាណិជ្ជកម្មផ្សេងៗ សហគ្រាសធុនតូច និងមធ្យម និងក្រុមអាជីវកម្មដទៃទៀត កម្មវិធីសុចរិតភាព ធុរ កិច្ចនឹងព្យាយាមជំរុញបន្ថែមទៀតទៅភាគីពាក់ព័ន្ធនានាក្នុងការបង្កើតឱ្យមាន “ក្រុមសម្ព័ន្ធសុចរិតភាព” ដែលនឹងផ្ដល់ជាវគ្គបណ្ដុះ បណ្ដាលអំពី ប្រព័ន្ធសុចរិតភាពសាជីវកម្ម និងផ្ដល់ការគាំទ្រដល់ក្រុមហ៊ុនឯកជននានាដើម្បីប្រាកដថាពួកគេអនុវត្តន៍ប្រព័ន្ធនេះបានត្រឹមត្រូវ និងមាន ប្រសិទ្ធ ភាព។
សកម្មភាពប្រមូលផ្ដុំ
ការប្រយុទ្ធប្រឆាំងអំពើពុករលួយពុំមែនជាការងាយស្រួលនោះទេ ហើយមិនមែនបុគ្គលម្នាក់អាចសម្រេចបាននោះដែរ។ វាតម្រូវឱ្យមានសកម្មភាព រួមគ្នាពីក្រុមហ៊ុនឯកជន រដ្ឋាភិបាល និងសង្គមស៊ីវិល។ ក្នុងហេតុផលនេះ យើងនឹងធ្វើការតស៊ូមតិឱ្យមានសកម្មភាពប្រមូលផ្ដុំកើតមានឡើង។
ប្រព័ន្ធសុចរិតភាពសាជីវកម្ម
បន្ថែមពីលើក្រុមសម្ព័ន្ធសុចរិតភាព អង្គការតម្លាភាពកម្ពុជានឹងផ្ដល់ឱ្យក្រុមហ៊ុនឯកជននូវវគ្គបណ្ដុះបណ្ដាលអំពីប្រព័ន្ធសុចរិតភាពសាជីវកម្ម និង ជួយឱ្យពួកគេអនុវត្តប្រព័ន្ធនេះបានត្រឹមត្រូវដើម្បីចាត់វិធានការបញ្ឈប់អំពើពុករលួយ និងកំណត់ការយល់ដឹងរបស់ពួកគេ លើការចំណាយក៏ដូច ជាហានិភ័យផ្សេងៗពាក់ព័ន្ធនឹងការស៊ីសំណូក និងអំពើពុករលួយ។
This post is also available in: អង់គ្លេស