សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ២០១៩

សេចក្ដីថ្លែងការណ៍ព័ត៌មាន រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ – លេខាធិការដ្ឋាននៃអង្គការតម្លាភាពអន្តរជាតិដែលមានការិយាល័យនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ចេញផ្សាយនូវលទ្ធផលសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៩នាថ្ងៃនេះ។ សន្ទស្សន៍នេះចាត់ចំណាត់ថ្នាក់ប្រទេស និងដែនដីសរុបចំនួន១៨០ ដោយផ្អែកលើការយល់ឃើញរបស់អ្នកឯកទេស និងអ្នកជំនាញផ្នែកធុរកិច្ច អំពីកម្រិតនៃអំពើពុករលួយនៅក្នុងវិស័យសាធារណៈក្នុងប្រទេសនីមួយៗ ដោយប្រើប្រាស់មាត្រដ្ឋានពិន្ទុពី០(សូន្យ) ទៅ១០០(មួយរយ) ដែល០ពិន្ទុមានន័យថាពុករលួយខ្លាំង ហើយ១០០ពិន្ទុគឺស្អាតស្អំខ្លាំង។ សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយគឺជាសូចនាករកម្រិតសកលឈានមុខ ទាក់ទងនឹងអំពើពុករលួយនៅក្នុងវិស័យសាធារណៈ ដោយបង្ហាញពីកម្រិតនៃអំពើពុករលួយប្រចាំឆ្នាំរបស់ប្រទេសជាច្រើនជុំវិញពិភពលោក។ ជាសកល សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៩ បង្ហាញថា ប្រទេសភាគច្រើនមានភាពប្រសើរឡើងតិចតួច ឬមិនមានភាពប្រសើរឡើងសោះឡើយ ក្នុងការដោះស្រាយអំពើពុករលួយ។ ជាងពីរភាគបីនៃប្រទេសទាំងអស់នោះទទួលបានពិន្ទុតិចជាង ៥០ ខណៈដែលពិន្ទុជាមធ្យមគឺត្រឹមតែ ៤៣ ប៉ុណ្ណោះ។ ចាប់តាំងពីឆ្នាំ២០១២មក មានប្រទេសតែ២២ប៉ុណ្ណោះ ដែលមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ ខណៈដែលប្រទេសចំនួន២១ផ្សេងទៀតបែរជាទទួលបានពិន្ទុធ្លាក់ចុះទៅវិញ។ ប្រទេសដទៃទៀតមានភាពប្រសើរឡើងតិចតួច ឬមិនមានភាពប្រសើរឡើងសោះឡើយ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក្នុងបណ្ដាឆ្នាំកន្លងមក។ បើប្រៀបធៀបកម្រិតតំបន់ តំបន់ដែលទទួលបានពិន្ទុខ្ពស់ជាងគេ គឺអឺរ៉ុបខាងលិច ទទួលបានពិន្ទុជាមធ្យមចំនួន ៦៦។ តំបន់ដែលទទួលបានពិន្ទុទាបជាងគេ គឺអនុតំបន់សាហារ៉ា (អាហ្វ្រិច) ទទួលបានពិន្ទុជាមធ្យមចំនួន ៣២ ហើយអឺរ៉ុបខាងកើតនិងអាស៊ីកណ្ដាល មានពិន្ទុជាមធ្យមចំនួន ៣៥។ តំបន់អាស៊ីប៉ាស៊ីហ្វិច ទទួលបានពិន្ទុជាមធ្យមចំនួន ៤៥...
Read More

សេចក្តីថ្លែងការណ៍

សេចក្ដីថ្លែងការណ៍ រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩៖ អង្គការតម្លាភាពកម្ពុជាសូមជម្រាបជូនសាធារណជន ពាក់ព័ន្ធនឹងការចូលរួមរបស់លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ក្នុងសកម្មភាព “ពិភពខ្មែរ១” ដែលមានគោលដៅលើកកម្ព­­ស់វប្បធម៌នយោបាយថ្មីក្នុងប្រទេសកម្ពុជា និងត្រូវបានផ្ដួចផ្ដើមដោយលោក ព្រាប កុល រួមជាមួយបញ្ញវន្ត និងសកម្មជនមួយក្រុម។ អង្គការតម្លាភាពកម្ពុជាសូមបញ្ជាក់ថា ទោះបីជាលោក ព្រាប កុល គឺជាសហស្ថាបនិកម្នាក់នៃសកម្មភាពពិភពខ្មែរ១ក្ដី ការចូលរួមនេះមិនអាច ត្រូវបកស្រាយ ពាក់ព័ន្ធនឹងអង្គការតម្លាភាពកម្ពុជាឡើយ ទោះក្នុងទម្រង់ណាក៏ដោយ។ សកម្មភាពនេះ មិនតំណាងឱ្យអង្គកាតម្លាភាពនោះទេ។ អង្គការតម្លាភាពកម្ពុជា គឺជាសាខាប្រចាំប្រទេសរបស់អង្គការតម្លាភាពអន្តរជាតិ ដែលជាអង្គការសង្គមស៊ីវិលអព្យាក្រឹត និងឯករាជ្យ ឈានមុខ ក្នុង ការងារប្រយុទ្ធប្រឆាំងអំពើពុករលួយ។ អង្គការតម្លាភាពកម្ពុជាមានបេសកកម្មធ្វើការងារជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីលើកកម្ពស់តម្លាភាព សុចរិតភាព និងគណនេយ្យភាព ព្រមទាំងប្រឆាំងអំពើពុករលួយក្នុងប្រទេសកម្ពុជា៕

សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ២០១៨

 សេចក្ដីថ្លែងការណ៍ព័ត៌មាន រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ – លេខាធិការដ្ឋាននៃអង្គការតម្លាភាពអន្តរជាតិដែលមានការិយាល័យនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ បានចេញផ្សាយនូវលទ្ធផលសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៨នាថ្ងៃនេះ។ សន្ទស្សន៍នេះចាត់ចំណាត់ថ្នាក់ប្រទេស និងដែនដីសរុបចំនួន១៨០ ដោយផ្អែកលើការយល់ឃើញរបស់អ្នកឯកទេស និងអ្នកជំនាញផ្នែកធុរកិច្ច អំពីកម្រិតនៃអំពើពុករលួយនៅក្នុងវិស័យសាធារណៈក្នុងប្រទេសនីមួយៗ ដោយប្រើប្រាស់មាត្រដ្ឋានពិន្ទុពី០(សូន្យ) ទៅ១០០(មួយរយ) ដែល០ពិន្ទុមានន័យថាពុករលួយខ្លាំង ហើយ១០០ពិន្ទុគឺស្អាតស្អំខ្លាំង។ លទ្ធផលនៃសន្ទស្សន៍បាននាំមកនូវក្ដីបារម្ភចំពោះសកលលោក តួយ៉ាងប្រទេសចំនួនច្រើនជាង២/៣ទទួលបានពិន្ទុតិចជាង ៥០ ខណៈដែលពិន្ទុជាមធ្យមគឺត្រឹមតែ ៤៣ ប៉ុណ្ណោះ។ អ្វីដែលគួរឱ្យបារម្ភបំផុតនោះគឺ ស្ថានភាពនៃអំពើពុករលួយរបស់ប្រទេសភាគច្រើនដែលត្រូវបានដាក់បញ្ចូលក្នុងការវាយតម្លៃនេះមានភាពប្រសើរឡើងតិចតួច ឬមិនមានភាពប្រសើរឡើងនោះទេ។ មានប្រទេស/ដែនដីចំនួនតែ២០ប៉ុណ្ណោះ ដែលមានការប្រែប្រួលជាវិជ្ជមានគួរឱ្យកត់សម្គាល់នៅក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ លទ្ធផលនៃសន្ទស្សន៍បានរកឃើញអំពីទំនាក់ទំនងរវាងអំពើពុករលួយ និងសុខុមាលភាពផ្នែកប្រជាធិបតេយ្យនៅទូទាំងសកលលោក។ ប្រទេសដែលមានប្រជាធិបតេយ្យពេញលេញ(Full democracy)ទទួលបានពិន្ទុជាមធ្យម ៧៥ នៅលើមាត្រដ្ឋានសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ ប្រទេសដែលមានប្រជាធិបតេយ្យមិនពេញលេញ(Flawed democracy)ទទួលបានពិន្ទុជាមធ្យម ៤៩ ខណៈប្រទេសកាន់របបកូនកាត់(Hybrid regime)ដែលបង្ហាញពីធាតុផ្សំនៃទំនោរទៅរកអត្តាធិបតេយ្យ ទទួលបានពិន្ទុជាមធ្យម ៣៥ ហើយប្រទេសដែលកាន់របបអត្តាធិបតេយ្យ(Autocratic regime)ទទួលបានពិន្ទុទាបបំផុត គឺជាមធ្យមត្រឹមតែ៣០ប៉ុណ្ណោះនៅលើមាត្រដ្ឋាននៃសន្ទស្សន៍នេះ។ ប្រភពទិន្នន័យលម្អិតមាននៅផ្នែកខាងក្រោម។ លទ្ធផលនៃសន្ទស្សន៍ក្នុងឆ្នាំនេះបង្ហាញថា ប្រទេសកម្ពុជាទទួលបាន ២០ពិន្ទុ លើពិន្ទុអតិបរមា ១០០ ដែលធ្លាក់ចុះចំនួន ១ពិន្ទុ ធៀបនឹងឆ្នាំមុន។ កម្ពុជាឈរនៅចំណាត់ថ្នាក់ទី១៦១...
Read More

សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ២០១៧

សេចក្ដីថ្លែងការណ៍ព័ត៌មាន   រាជធានីភ្នំពេញ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ – លេខាធិការដ្ឋាននៃអង្គការតម្លាភាពអន្តរជាតិដែលមានការិយាល័យនៅទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់បានចេញផ្សាយនូវលទ្ធផលសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៧។ សន្ទស្សន៍នេះធ្វើការវាយតម្លៃចំណាត់ថ្នាក់ចំពោះប្រទេស និងដែនដីសរុបចំនួន១៨០ ដោយផ្អែកទៅលើការយល់ឃើញរបស់អ្នកជំនាញ និងធុរៈជនអំពីកំរិតនៃអំពើពុករលួយនៅក្នុងវិស័យសាធារណៈនៅក្នុងប្រទេសនីមួយៗ។ សន្ទស្សន៍នេះធ្វើការផ្ដល់ពិន្ទុចំពោះប្រទេសទាំងនោះដោយផ្អែកលើមាត្រដ្ឋានពី ០ពិន្ទុ (ពុករលួយខ្លាំង) ទៅ ១០០ពិន្ទុ (ស្អាតស្អំខ្លាំង)។ នៅក្នុងឆ្នាំនេះ លទ្ធផលសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយរកឃើញថា ប្រទេសចំនួនជាង២/៣ទទួលបានពិន្ទុតិចជាង ៥០ ដែលមានពិន្ទុជាមធ្យម ៤៣។ ហើយក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ ប្រទេសជាច្រើននៅតែមានការប្រែប្រួលជាវិជ្ជមានតិចតួច ឬមិនមានការប្រែប្រួលសោះ។ គួរឱ្យកត់សម្គាល់ជាងនេះទៅទៀត ការវិភាគចង្អុលបង្ហាញថា ប្រទេសដែលទទួលបានចំណាត់ថ្នាក់អំពើពុករលួយកាន់តែធ្ងន់ធ្ងរ ហាក់បីដូចជាមានទំនោរក្នុងការគំរាមកំហែងទៅលើសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយកាន់តែខ្លាំង។ នៅក្នុងឆ្នាំ២០១៧ ប្រទេសកម្ពុជាទទួលបានពិន្ទុ ២១ លើពិន្ទុអតិបរមា ១០០ ដែលបង្ហាញថាប្រទេសកម្ពុជានៅរក្សាពិន្ទុដដែលក្នុងរយៈពេល៤ឆ្នាំជាប់ៗគ្នា ហើយប្រទេសកម្ពុជាឈរនៅលេខរៀងទី១៦១ ក្នុងចំណាត់ថ្នាក់ជាសកលដែលមានប្រទេស និងដែនដីសរុបចំនួន ១៨០ ដែលត្រូវបានយកមកសិក្សានៅឆ្នាំនេះ។ ការប្រែប្រួលចំណាត់ថ្នាក់របស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០១៧នេះ ក៏ព្រោះតែមានការបញ្ចូលបន្ថែមនូវប្រទេសចំនួន៤ផ្សេងទៀតទៅក្នុងការសិក្សា ដែលធ្វើឱ្យចំនួនប្រទេស និងដែនដីសរុបកើនឡើងពី ១៧៦ (ឆ្នាំ២០១៦) ទៅ ១៨០ប្រទេស (ឆ្នាំ២០១៧)។ ហេតុដូច្នេះ ការប្រែប្រួលចំណាត់ថ្នាក់មិនមែនមានន័យថា...
Read More

សេចក្ដីប្រកាសព័ត៌មាន ការសង្កេតការណ៍ អំពីដំណើរការបោះឆ្នោតនៅតាម ការិយាល័យបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់

សេចក្តីថ្លែងការណ៍ជាបឋមអំពីដំណើរការនៃ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ សេចក្ដីសង្ខេប នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ អង្គការតម្លាភាពកម្ពុជាបានដាក់ពង្រាយអ្នកសង្កេតការណ៍ចំនួន១,០៥១នាក់ ដែលបានទទួលការបណ្តុះបណ្តាល និងមិនប្រកាន់និន្នាការនយោបាយ។ ការដាក់ពង្រាយ នេះរួមបញ្ចូលទាំងអ្នកគ្រប់គ្រងចំនួន ៣៥នាក់ អ្នកសង្កេតការណ៍ចំនួន ៨២២នាក់ ទៅតាមការិយាល័យ បោះឆ្នោតចំនួន ៤១១ការិយាល័យ ទូទាំង២៥ខេត្ត និងរាជធានី ដែលជាតំណាងនៃសំណាកដែលត្រូវ បានជ្រើសរើសតាមវិធីសាស្រ្តស្ថិតិសម្រាប់ ការសង្កេតការណ៍តាមសំណាកគំរូវិទ្យាសាស្រ្តស្ថិតិ (Sample Based Observation—SBO)។ អ្នកសង្កេតការណ៍ចំនួន ២០០នាក់ទៀតត្រូវបានដាក់ពង្រាយដើម្បីសង្កេតការណ៍នៅការិយាល័យបោះឆ្នោតចំនួន ១០០ការិយាល័យ ក្នុងឃុំ សង្កាត់ចំនួនបី នៅក្នុងរាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តសៀមរាប។ ការសង្កេតការណ៍តាមសំណាកគំរូវិទ្យាសាស្រ្តសិ្ថតិ គឺជាវិធីសាស្រ្តមួយដ៏មានប្រសិទ្ធភាព ហើយត្រូវបានគេប្រើនៅទូទាំងពិភពលោកសម្រាប់ធ្វើការវាយតម្លៃលើដំណើរការបោះឆ្នោត ដោយឈរលើស្ថិតិដែលអនុញ្ញាតិឱ្យអ្នកសង្កេតការណ៍បោះឆ្នោតធ្វើការវាយតម្លៃមួយដែលមានភាពត្រឹមត្រូវ និងពេញលេញទៅលើដំណើរការថ្ងៃបោះឆ្នោត។ សូមអានបន្ថែម   http://www.ticambodia.org/kh/%e1%9e%9f%e1%9f%81%e1%9e%85%e1%9e%80%e1%9f%92%e1%9e%8f%e1%9e%b8%e1%9e%90%e1%9f%92%e1%9e%9b%e1%9f%82%e1%9e%84%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%8e%e1%9f%8d%e1%9e%87%e1%9e%b6%e1%9e%94%e1%9e%8b%e1%9e%98/ សេចក្ដីប្រកាសព័ត៌មាន ការសង្កេតការណ៍ អំពីដំណើរការបោះឆ្នោតនៅតាម ការិយាល័យបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ រាជធានីភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ដំណើរការបោះឆ្នោតឃុំ សង្កាត់បានប្រព្រឹត្តទៅយ៉ាងរលូន...
Read More

សេចក្តីថ្លែងការណ៍ជាបឋមអំពីដំណើរការនៃ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧

សេចក្តីថ្លែងការណ៍ជាបឋមអំពីដំណើរការនៃ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧ រាជធានីភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៧ សេចក្ដីសង្ខេប នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ អង្គការតម្លាភាពកម្ពុជាបានដាក់ពង្រាយអ្នកសង្កេតការណ៍ចំនួន១,០៥១នាក់ ដែលបានទទួលការបណ្តុះបណ្តាល និងមិនប្រកាន់និន្នាការនយោបាយ។ ការដាក់ពង្រាយ នេះរួមបញ្ចូលទាំងអ្នកគ្រប់គ្រងចំនួន ៣៥នាក់ អ្នកសង្កេតការណ៍ចំនួន ៨២២នាក់ ទៅតាមការិយាល័យ បោះឆ្នោតចំនួន ៤១១ការិយាល័យ ទូទាំង២៥ខេត្ត និងរាជធានី ដែលជាតំណាងនៃសំណាកដែលត្រូវ បានជ្រើសរើសតាមវិធីសាស្រ្តស្ថិតិសម្រាប់ ការសង្កេតការណ៍តាមសំណាកគំរូវិទ្យាសាស្រ្តស្ថិតិ (Sample Based Observation—SBO)។ អ្នកសង្កេតការណ៍ចំនួន ២០០នាក់ទៀតត្រូវបានដាក់ពង្រាយដើម្បីសង្កេតការណ៍នៅការិយាល័យបោះឆ្នោតចំនួន ១០០ការិយាល័យ ក្នុងឃុំ សង្កាត់ចំនួនបី នៅក្នុងរាជធានីភ្នំពេញ ខេត្តស្វាយរៀង និងខេត្តសៀមរាប។ ការសង្កេតការណ៍តាមសំណាកគំរូវិទ្យាសាស្រ្តសិ្ថតិ គឺជាវិធីសាស្រ្តមួយដ៏មានប្រសិទ្ធភាព ហើយត្រូវបានគេប្រើនៅទូទាំងពិភពលោកសម្រាប់ធ្វើការវាយតម្លៃលើដំណើរការបោះឆ្នោត ដោយឈរលើស្ថិតិដែលអនុញ្ញាតិឱ្យអ្នកសង្កេតការណ៍បោះឆ្នោតធ្វើការវាយតម្លៃមួយដែលមានភាពត្រឹមត្រូវ និងពេញលេញទៅលើដំណើរការថ្ងៃបោះឆ្នោត។ ចាប់តាំងពីឆ្នាំ២០០២ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ជាទៀងទាត់បានក្លាយជាផ្នែកមួយយ៉ាងសំខាន់នៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។ ការបោះឆ្នោតនេះអាចធានាបានថាពលរដ្ឋអាចអនុវត្ត សិទ្ធិរបស់ខ្លួនក្នុងការជ្រើសរើសអ្នកដឹកនាំនៅមូលដ្ឋានរបស់ខ្លួន។ សុចរិតភាពនៃជម្រើសរបស់ប្រជាពលរដ្ឋ អាស្រ័យទៅលើសុចរិតភាពនៃដំណើរការបោះឆ្នោត និងបរិបទនយោបាយរបស់ប្រទេស។ ដោយផ្អែកលើការរកឃើញពីការសង្កេតការណ៍របស់អង្គការតម្លាភាពកម្ពុជា នៅថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់...
Read More

តើអ្វីទៅជា ការសង្កេតការណ៍ ដោយផ្អែកលើសំណាកតាមវិទ្យាសាស្ត្រស្ថិតិ?

តើអ្វីទៅជា ការសង្កេតការណ៍ ដោយផ្អែកលើសំណាកតាមវិទ្យាសាស្ត្រស្ថិតិ ឬហៅជាភាសាអង់គ្លេសថា “Sample Based Observation (SBO)”? នៅថ្ងៃបោះឆ្នោតឃុំសង្កាត់ នាថ្ងៃទី៤ ខែមិថុនា ខាងមុខ អង្គការតម្លាភាពកម្ពុជាក៏នឹងយកឱកាសនេះដើម្បីបង្ហាញពីវិធីសាស្ត្រក្នុងការដាក់ពង្រាយអ្នកសង្កេតការណ៍ចំនួន ១,១០០នាក់ ទូទាំងប្រទេសដើម្បីកត់សម្គាល់ភាពមិនប្រក្រតីដែលអាចកើតមានជាយថាហេតុនៅអំឡុងថ្ងៃបោះឆ្នោត។ លោកអ្នកនឹងអាចយល់ច្បាស់ពីវិធីសាស្រ្តសង្កេតការតាមបែបវិទ្យាសាស្រ្តមួយនេះតាមរយៈវីដេអូខាងក្រោម។

របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០១៦

ភ្នំពេញ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០១៧៖ របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០១៦របស់អង្គការតម្លាភាពអន្តរជាតិ បានបង្ហាញលទ្ធផលសម្រាប់កម្ពុជាថា ប្រជាពលរដ្ឋខ្មែរចាត់ទុកមន្ត្រីតុលាការ ប៉ូលីស­­­­­­­­­­ និងមន្រ្តីរដ្ឋាភិបាលថាពុករលួយជាងគេ។ ទោះជាយ៉ាងនេះក្តី របាយការណ៍នេះបានបង្ហាញឱ្យឃើញថាអំពើសូកប៉ាន់បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ទាក់ទងនឹងការប្រើប្រាស់សេវាសាធារណៈ។ ជាក់ស្តែងនៅឆ្នាំ២០១៣ មានពលរដ្ឋរហូតទៅដល់៦២ភាគរយបានឆ្លើយថាខ្លួនបានសូកប៉ាន់ដើម្បីធ្វើអត្តសញ្ញាប័ណ្ណ និងបញ្ចីអត្រានុកូលដ្ឋាន ខណៈដែលចំនួននេះបានធ្លាក់មកត្រឹម៣០ភាគរយប៉ុណ្ណោះនៅឆ្នាំ២០១៦។ ដូចគ្នានេះដែរ ពលរដ្ឋ៣៨ភាគរយឆ្លើយថាខ្លួនបានបង់ប្រាក់សំណូកទៅកាន់មន្ទីរពេទ្យនៅឆ្នាំ២០១៣ ខណៈដែលចំនួននេះបានធ្លាក់មកត្រឹមតែ១៩ភាគរយប៉ុណ្ណោះនៅឆ្នាំ២០១៦។ នៅឆ្នាំ២០១៣មានពលរដ្ឋរហូតដល់ជាង៦០ភាគរយដែលបានឆ្លើយថាខ្លួនបានសូកប៉ូលីស ហើយចំនួននេះបានធ្លាក់មកត្រឹមតែ១១ភាគរយប៉ុណ្ណោះនៅឆ្នាំ២០១៦។ របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០១៦ របស់អង្គការតម្លាភាពអន្តរជាតិដែលធ្វើឡើងនៅប្រទេសកម្ពុជានេះ មានអ្នកចូលរួមផ្តល់បទសម្ភាសន៍ចំនួន១០០៣នាក់ដែលបានបង្ហាញទស្សនៈ និងបទពិសោធន៍របស់ពួកគេទាក់ទងនឹងអំពើពុករលួយ។ ថ្វីត្បិតតែមានភាពប្រសើរឡើងដូចបានបង្ហាញខាងលើនេះក្តី លទ្ធផលដែលបានរកឃើញនេះបានឆ្លុះបញ្ជាំងថាស្ថាប័នសាធារណៈដែលបង្កើតឡើងដើម្បីការពារប្រជាពលរដ្ឋ ដើម្បីផ្តល់យុត្តិធម៌ និងដើម្បីលើកកម្ពស់សិទ្ធិមនុស្សបែរទៅជាត្រូវបានប្រជាពលរដ្ឋបន្តមើលឃើញថាជាស្ថាប័នដែលបានរំលោភអំណាច និងមុខងារទៅវិញ។ ពាក់ព័ន្ធនឹងការចូលរួមរបស់សាធារណ:ជន របាយការណ៍នេះបានរកឃើញថា៧៣ភាគរយនៃអ្នកផ្តល់បទសំភាសន៍ជឿជាក់ថាប្រជាពលរដ្ឋទូទៅអាចចូលរួមបង្កើនប្រសិទ្ធិភាពក្នុងការប្រឆាំងអំពើពុករលួយហើយ ៦៣ភាគរយឆ្លើយថាពួកគេមានឆន្ទៈក្នុងការរាយការណ៍ពីអំពើពុករលួយ។ ម្យ៉ាងទៀត ៦៦ភាគរយនៃអ្នកផ្តល់ចម្លើយ យល់ស្របថាការរាយការណ៍អំពើពុករលួយគឺជាទង្វើដ៏ត្រឹមត្រូវ។ ប៉ុន្តែជាក់ស្តែងមានតែ៥ភាគរយនៃអ្នកផ្តល់ចម្លើយដែលធ្លាប់បានប្រព្រឹត្តអំពើសូកប៉ាន់ បានរាយការណ៍អំពើពុករលួយនេះក្នុងពេលកន្លងមក។ អ្នកផ្តល់ចម្លើយចំនួន៤៥ភាគរយបានឆ្លើយថាមូលហេតុដែលប្រជាពលរដ្ឋមិនរាយការណ៍ពីអំពីពុករលួយដោយសារតែខ្លាចប្រឈមនឹងលទ្ធផលមិនល្អក្រោយរាយការណ៍រួច ហើយ១៧ភាគរយឆ្លើយថាទោះជារាយការណ៍ក៏គ្មានវិធានការណ៍អី្វដែរ។ ជាការដែលគួរឱ្យកត់សម្គាល់ មានតែ៣៥ភាគរយនៃអ្នកផ្តល់ចម្លើយសរុបប៉ុណ្ណោះ ដែលជឿជាក់ថាវិធានការណ៍ និងគំនិតផ្តួចផ្តើមប្រឆាំងអំពើពុករលួយរបស់រាជរដ្ឋាភិបាលមានប្រសិទ្ធិភាព។ អង្គការតម្លាភាពកម្ពុជាបានបន្តទទូចម្តងហើយម្តងទៀតដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យអនុវត្តកំណែទម្រង់ជាលក្ខណៈរចនាសម្ព័ន្ធ និងជាប្រព័ន្ធនៅក្នុងស្ថាប័នជាតិសំខាន់ៗដោយផ្តោតលើកំណែទម្រង់ប្រព័ន្ធតុលាការ និងភ្នាក់ងារអនុវត្តច្បាប់ និងការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន និងច្បាប់ស្តីពីការការពារបុគ្គលរាយការណ៍ដោយអនុលោមតាមស្តង់ដាអន្តរជាតិ។ លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាមានប្រសាសន៍ថា “នៅពេលដែលសាធារណៈជនទូទៅបញ្ជាក់ថាអំពើពុករលួយបានរីករាលដាលពេញក្នុងសង្គមទៅហើយនោះ ថ្នាក់ដឹកនាំក្នុងសង្គមនោះគួរតែយកចិត្តទុកដាក់ទៅលើបញ្ហាពុករលួយនេះឱ្យកាន់តែខ្លាំង និងធ្វើការឆ្លើយតបឱ្យទាន់ពេលវេលាដោយអនុលោមតាមកំណែទម្រង់ជាគន្លឹះដែលអ្នកជំនាញបានស្នើឡើង។” លោកបានបន្តថា “របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលបង្ហាញពីទស្សនៈ  និងបទពិសោធន៍របស់ម្ចាស់សន្លឹកឆ្នោតហើយគួបផ្សំជាមួយរបាយការណ៍ស្តីពីសន្ទស្សន៍នៃការយល់ឃើញអំពីអំពើពុករលួយមានសារៈសំខាន់ណាស់ក្នុងការផ្តល់នូវទស្សនទាន ក៏ដូចជាចក្ខុវិស័យដល់ រាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ ព្រមទាំងគណបក្សនយោបាយដើម្បីបង្កើតយុទ្ធសាស្រ្ត និងវិធានការណ៍ដែលមានប្រសិទ្ធភាពដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ។” សម្រាប់ការធ្វើបទសម្ភាសន៍សូមទំនាក់ទំនង៖ លោក...
Read More

ការប្រកាសផ្សាយ “របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០១៦” នៅថ្ងៃទី២៨ ខែ​កុម្ភៈ ឆ្នាំ២០១៧

អង្គការតម្លាភាពអន្តរជាតិនឹងចេញផ្សាយជាសាធារណៈនូវរបាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកល (GCB) ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ចាប់ពីម៉ោង៩:៣០ព្រឹកតទៅ។ អង្គការតម្លាភាពអន្តរជាតិដែលមានទីស្នាក់ការកណ្តាលនៅ ទីក្រុងប៊ែកឡាំង ប្រទេស​អាឡឺម៉ង់ បានធ្វើការ​សិក្សា​ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកល (Global Corruption Barometer – GCB) ក្នុងនោះព្រះរាជា​ណាចក្រ​​​កម្ពុជា​ក៏ត្រូវបានជ្រើសរើសដើម្បីធ្វើការសិក្សាផងដែរ។​​ របាយការណ៍ស្តីពីការវាស់វែងអំពី​អំពើ​ពុករលួយ​​ជា​សកល​នេះ គឺជាការស្ទង់មតិសាធារណៈជនដែលឆ្លុះបញ្ចាំងអំពីទស្សនៈ និងបទពិសោធន៍របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​​​ពិភពលោក​ទាក់ទងនឹងអំពើពុករលួយ ។ កម្មវិធី៖ ការប្រកាសផ្សាយ “របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០១៦” ពេលវេលា៖ ថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ចាប់ពីម៉ោ​ង ៩:៣០ព្រឹក ដល់ម៉ោង ១១ព្រឹក ទីកន្លែង៖ សណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយាល់ (Raffles Hotel Le Royal) អគារលេខ៩២ រុក្ខវិថីដូនពេញ សង្កាត់វត្តភ្នំ រាជធានីភ្នំពេញ។ សម្រាប់សាធារណៈជនដែលមានបំណងចង់ចូលរួមកម្មវិធីនេះ សូមចុះឈ្មោះតាមទំព័រនេះ។