អំពីអង្គការ

អង្គការតម្លាភាពកម្ពុជា គឺជាតំណាងប្រចាំប្រទេសរបស់អង្គការតម្លាភាពអន្តរជាតិ និង ត្រូវបានបង្កើតឡើងជាផ្លូវការកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១០ ដោយសកម្មជនប្រឆាំងអំពើពុករលួយ និង អ្នកជំនាញដែលបានប្តេជ្ញាចិត្តក្នុងការបង្កើតឲ្យមានតម្លាភាព និង គណនេយ្យភាពនៅកម្ពុជា។ ចាប់តាំងពីកកើតអង្គការតម្លាភាពកម្ពុជា បានក្លាយជាស្ថាប័នដែលឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងលើកតម្កើងសុចរិតភាព តម្លាភាព និងគណនេយ្យភាពនៅក្នុងប្រទេស។

យើងបានធ្វើការរួមគ្នាជាមួយបុគ្គលម្នាក់ៗ និងស្ថាប័នគ្រប់ជាន់ថ្នាក់នានា រួមមាន៖ រដ្ឋាភិបាល សង្គមស៊ីវិល អាជីវកម្ម ប្រព័ន្ធផ្សព្វផ្សាយ និងសាធារណជន ក្នុងការសម្រេចឲ្យបាននូវការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ការលើកកំពស់សុចរិតភាព និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។