Report Corruption by phone 092/069/060 57 87 87 Report Online

សូមស្វាគមន៍ នាយិកាប្រតិបត្តិ របស់យើង

យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការស្វាគមន៍លោកស្រី ស៊ិន ពុទ្ធារី ចូលរួមជាមួយ អង្គការតម្លាភាពកម្ពុជា (TI Cambodia) ក្នុងតួនាទីជា នាយិកាប្រតិបត្តិ ។ លោកស្រី ស៊ិន ពុទ្ធារី មានបទពិសោធន៍ដឹកនាំជាច្រើនក្នុងវិស័យសង្គមស៊ីវិលនៅកម្ពុជា ដោយមានជំនាញក្នុងការដឹកនាំ ការតស៊ូមតិ ការចូលរួមរបស់ភាគីពាក់ព័ន្ធ និងការអភិវឌ្ឍស្ថាប័ន។ នៅក្នុងតួនាទីជានាយិកាប្រតិបត្តិ លោកស្រីនឹងដឹកនាំគោលដៅយុទ្ធសាស្ត្ររួមរបស់អង្គការតម្លាភាពកម្ពុជា ពង្រឹងការគ្រប់គ្រងស្ថាប័ន ជំរុញភាពជាដៃគូ និងជំរុញបេសកកម្មរបស់យើងក្នុងការលើកកម្ពស់តម្លាភាព គណនេយ្យភាព និងសុចរិតភាពនៅក្នុងប្រទេសកម្ពុជា។
 
សូមអបអរសាទរលោកស្រី ស៊ិន ពុទ្ធារី។ យើងទន្ទឹងរង់ចាំធ្វើការរួមគ្នា ដើម្បីជំរុញសុចរិតភាព និងអភិបាលកិច្ចល្អ សម្រាប់អនាគតឲ្យកាន់តែល្អប្រសើរ។

This post is also available in: អង់​គ្លេស