គណនេយ្យភាពរបស់យើង

អង្គការតម្លាភាពកម្ពុជា បានប្តេជ្ញាចិត្តក្នុងការលើកតម្កើងគណនេយ្យភាព សុចរិតភាព និងតម្លាភាពក្នុងសង្គមកម្ពុជា។ តាមរយៈកិច្ចប្រតិបត្ដិ ការ របស់យើងផ្ទាល់ យើងមានគោលបំណងក្នុងការដើរតួជាគំរូអភិបាលកិច្ចល្អ ការអនុវត្តដោយគោរពវិជ្ជាជីវៈ និងការផ្តល់ឲ្យមានតម្លាភាព យ៉ាងធំ ទូលាយ។

នៅក្នុងទំព័រទាំងនេះ អ្នកអាចស្វែងយល់បន្ថែមអំពីប្រព័ន្ធអភិបាលកិច្ចរបស់យើង និងច្បាប់ដែលយើងគោរពក្នុងកិច្ចប្រតិបត្តិការរបស់យើង។ នៅ ក្នុងផ្នែកផ្តល់មូលនិធិ និងហិរញ្ញវត្ថុ បានរួមបញ្ចូលនូវបញ្ជីនៃម្ចាស់ជំនួយថវិកា របាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍ហិរញ្ញវត្ថុដែល បានធ្វើសវន កម្មរួចហើយ។

អ្នកអាចទាញយកឯកសារត្រួតពិនិត្យ និងវាយតម្លៃរបស់យើង ព្រមទាំងអនុស្សរណៈនៃការយោគយល់គ្នា ដែលយើងបានចុះហត្ថលេខា ជាមួយ ដៃគូនានា។

 

ប្រសិនបើលោកអ្នកមានចម្ងល់ឬសំនួរផ្សេងៗ សូមផ្ញើរសារមកកាន់ info@ticambodia.org យើងនឹងធ្វើការឆ្លើយតបឲ្យបានឆាប់រហ័ស។

This post is also available in: អង់​គ្លេស