Report Corruption by phone 092/069/060 57 87 87 Report Online
Day

February 23, 2017

ការប្រកាសផ្សាយ “របាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកលឆ្នាំ២០១៦” នៅថ្ងៃទី២៨ ខែ​កុម្ភៈ ឆ្នាំ២០១៧

អង្គការតម្លាភាពអន្តរជាតិនឹងចេញផ្សាយជាសាធារណៈនូវរបាយការណ៍ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកល (GCB) ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច នៅថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ចាប់ពីម៉ោង៩:៣០ព្រឹកតទៅ។ អង្គការតម្លាភាពអន្តរជាតិដែលមានទីស្នាក់ការកណ្តាលនៅ ទីក្រុងប៊ែកឡាំង ប្រទេស​អាឡឺម៉ង់ បានធ្វើការ​សិក្សា​ស្តីពីការវាស់វែងអំពីអំពើពុករលួយជាសកល (Global Corruption Barometer – GCB) ក្នុងនោះព្រះរាជា​ណាចក្រ​​​កម្ពុជា​ក៏ត្រូវបានជ្រើសរើសដើម្បីធ្វើការសិក្សាផងដែរ។​​ របាយការណ៍ស្តីពីការវាស់វែងអំពី​អំពើ​ពុករលួយ​​ជា​សកល​នេះ គឺជាការស្ទង់មតិសាធារណៈជនដែលឆ្លុះបញ្ចាំងអំពីទស្សនៈ និងបទពិសោធន៍របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​​​ពិភពលោក​ទាក់ទងនឹងអំពើពុករលួយ ។...
Read More