ក្រុមប្រឹក្សាភិបាល

លោក សឿង សារឿន

អនុប្រធានក្រុមប្រឹក្សាភិបាល

Soeung Saroeunលោក សឿង សារឿន គឺជាអនុប្រធានក្រុមប្រឹក្សាភិបាលជាប់ឆ្នោត ចាប់ តាំងពីខែមករា ឆ្នាំ២០១៥។ ក្នុងនាមជាស្ថាបនិកមួយរូបរបស់អង្គការតម្លាភាពកម្ពុជា លោកបាន ចូលរួមចំណែកយ៉ាងច្រើនចាប់តាំងពីពេលកកើតដំបូងរបស់អង្គការនេះមក។ ជាមួយ នឹងបទ ពិសោធន៍ការងារជាមួយអង្គការមិនមែនរដ្ឋាភិបាលអស់រយៈពេល១៣ឆ្នាំ លោកមានបទពិសោធន៍យ៉ាងទូលំទូលាយនៅក្នុងតួនាទីផ្នែកប្រតិបត្ដិការ និងការគ្រប់គ្រង ជាន់ខ្ពស់។ រយៈពេលជាង៦ឆ្នាំចុងក្រោយនេះ លោកធ្វើការនៅគណៈកម្មាធិការសហប្រតិបត្តិ ការដើម្បីកម្ពុជា (CCC) ក្នុងតួនាទីជាប្រធានផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការជាន់ខ្ពស់ និងជា អ្នកសម្របសម្រួលផ្នែកការប្រតិបត្តិល្អរបស់អង្គការក្រៅរដ្ឋាភិបាល។

លោកគឺជាសមាជិកមួយរូបនៃគណៈកម្មាធិការដឹកនាំក្រុមការងារលើភាពជាដៃគូ និងវិមជ្ឈការផងដែរ ដែលធ្វើការដើម្បី លើកកម្ពស់ ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យក្នុងស្រុក ហើយលោកគឺជា សមាជិកក្រុមប្រឹក្សាភិបាលរបស់អង្គការ មិនមែនរដ្ឋាភិបាលចំនួនបីផ្សេងទៀតដូចជា៖ អង្គការគ្រួសារយើង (រាជធានីភ្នំពេញ) អង្គការក្រុមអភិវឌ្ឍន៍ជនបទកម្ពុជា (ខេត្តក្រចេះ) និងអង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម (ខេត្តកំពង់ចាម)។ លោកសារឿន បានបញ្ចប់ បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រងពាណិជ្ជកម្មផ្នែកការគ្រប់គ្រងទូទៅពីសាកលវិទ្យាល័យកម្ពុជា។ លោកក៏បាន ទទួលវិញ្ញាបនបត្រផ្នែកអភិបាលកិច្ចល្អ និងគណនេយ្យភាពសង្គមពីសាលាអាតេណេអូ (Ateneo School of Government) ប្រទេសហ្វីលីពីនផងដែរ។ Conflict of Interest


លោក ណរបឺត ក្លាយន៍ (Norbert Klein)
សមាជិកក្រុមប្រឹក្សាភិបាល

Norbert Kleinលោក Norbert Klein គឺជាសមាជិកក្រុមប្រឹក្សាភិបាលរបស់អង្គការតម្លាភាព កម្ពុជាចាប់តាំងពីឆ្នាំ២០១៤។ លោកបានមកដល់ប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩០គឺជា តំណាង ប្រចាំប្រទេសឱ្យអង្គការLutheran World Service ដែលធ្វើការសហការជាមួយ ក្រសួង កសិកម្មទាក់ទងនឹងការពង្រីកបណ្ដាញអន្ដរជាតិ និងក្រសួងអប់រំទាក់ទងនឹងការបណ្តុះ បណ្តាលវិជ្ជាជីវៈ។ ឆ្នាំ១៩៩៤ លោកបានជួយក្នុងការបង្កើតវេទិកាបើកទូលាយក្នុង ប្រទេស កម្ពុជា ហើយក្រោយមក បានប្ដូរទៅជាវិទ្យាស្ថានបើកទូលាយវិញដែលធ្វើការលើការទំនាក់ទំនង ក្នុងសង្គម។ នៅក្នុងឆ្នាំដដែល លោកបានបង្កើតសេវាផ្តល់ អ៊ីនធឺណិតជាលើកដំបូងនៅក្នុង ប្រទេសកម្ពុជា បន្ទាប់មកគឺការបង្កើតអាសយដ្ឋានអ៊ីនធឺណិតតំណាងប្រទេសកម្ពុជា (.kh) ក្នុងឆ្នាំ១៩៩៦។ ឆ្នាំ១៩៩៩ លោកបានជួយរៀបចំនិយមន័យភាសាខ្មែរ សម្រាប់ការប្រើប្រាស់នៅក្នុងប្រព័ន្ធយូនីកូដអន្តរជាតិដែល នាំឱ្យលោកទទួល បានពានរង្វាន់ Order of Monisarapon។

តាមការប្រើប្រាស់ឧបករណ៍អ៊ីនធឺណិត លោកបានបង្កើនចំនួនការពិភាក្សាជាក្រុមតាមបណ្តាញអ៊ីនធឺណិតមុនពេល ដែល ប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា ហ្វេសប៊ុក និងទ្វីធ័រក្លាយជាឧបករណ៍ពេញនិយមក្នុងការទំនាក់ទំនងបើកចំហបែបនេះ។ ក្នុងឆ្នាំ១៩៩៧ លោកបានចាប់ផ្តើមបោះពុម្ភផ្សាយ The Mirrorសម្រាប់កាសែតភាសាខ្មែរនៅក្នុងការបកប្រែជាភាសា អង់គ្លេស។ ដំបូងឡើយ ការបោះពុម្ភមានតែលើកាសែតប៉ុណ្ណោះ ក្រោយមកក៏មាននៅតាមអ៊ីនធឺណិតផងដែរដោយផ្ដល់នូវ ទិដ្ឋភាពទូទៅនៃសក្ដានុពលសំខាន់ៗនៅក្នុងសង្គមកម្ពុជា ក្នុងគោលបំណងជួយសម្រួលដល់កិច្ចសន្ទនា រវាងទស្សនៈ សាធារណៈដោយផ្អែកលើព័ត៌មានទាំងក្នុងប្រទេស និងអន្តរជាតិ។ អ្នកអានបានកើនឡើងដល់ជាង ១០០០០នាក់ក្នុង មួយខែៗនាឆ្នាំ២០១០ មុនពេលThe Mirrorត្រូវបានផ្អាកដោយសារបញ្ហាហិរញ្ញវត្ថុ។

លោក Norbert Klein សព្វថ្ងៃកំពុងរស់នៅក្នុងខេត្តកែបនៅលើកសិដ្ឋានម្រេចមួយ ដោយផ្តោតចំនូលចិត្តលើ វិស័យកសិកម្ម សរីរាង្គ និងការប្រើប្រាស់ថាមពលកកើតឡើងវិញ។ លោកក៏ជាសមាជិកក្រុមប្រឹក្សាភិបាល របស់អង្គការទិន្នន័យអំពីការ អភិវឌ្ឍ (អូឌីស៊ី)ផងដែរ។ Conflict of Interest


លោក ឡោ សាលី
សមាជិកនៃក្រុមប្រឹក្សាភិបាល

Lor Salyលោក ឡោ សាលី មានបទពិសោធន៍អាជីពការងារ២០ឆ្នាំក្នុងវិស័យឯកជន និងកាន់ តំណែងជាន់ខ្ពស់មួយចំនួនក្នុងផ្នែកការបញ្ជាទិញអាជីវកម្មជួរមុខ និងផ្នែកប្រតិបត្តិការ។ បច្ចុប្បន្ននេះ លោកធ្វើការនៅធនាគារANZ Royalក្នុងតួនាទីជានាយកប្រតិបត្តិការផ្នែក សេវាកម្មសម្រាប់បុគ្គល។ ពីមុនមក លោកបានបំពេញការងារជាប្រធានគ្រប់ គ្រងសាខាធនាគារ ANZ Royal ប្រធានគ្រប់គ្រងប្រចាំតំបន់ និងជាប្រធានផ្នែកសេវាប្រាក់កម្ចី។ ដោយទទួលស្គាល់ នូវសមិទ្ធផលការងាររបស់លោក លោកបានក្លាយជាម្ចាស់ជ័យលាភី នៃកម្មវិធីពានរង្វាន់ នាយក ប្រតិបត្តិក្នុងឆ្នាំ២០១១។ មុនពេលចូលធ្វើការនៅធនាគារANZ Royal លោកបានធ្វើការងារ ក្នុងវិស័យបដិសណ្ឋារកិច្ច និងជាសាស្រ្តាចារ្យថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សាផងដែរ។ លោកបានទទួលបរិញ្ញាបត្រ ជាន់ខ្ពស់ផ្នែកអប់រំ និងបណ្តុះបណ្តាលពីសាកលវិទ្យាល័យVictoria ប្រទេសអូស្រ្តាលីក្នុងឆ្នាំ២០០៣ និងជាអ្នកទទួល បានអាហារូបករណ៍ពីទីភ្នាក់ងារអូស្ត្រាលីសម្រាប់ការអភិវឌ្ឍអន្តរជាតិ(AusAID)។ Conflict of Interest


លោក ថន វណ្តុង
សមាជិកក្រុមប្រឹក្សាភិបាល

Thorn Vandongលោក ថន វណ្តុង គឺជាស្ថាបនិកមួយរូប និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃអង្គការ តម្លាភាពកម្ពុជា។ ចាប់តាំងពីឆ្នាំ២០០៥មក លោកបំពេញការងារជានាយកប្រតិបត្តិ និងស្ថាបនិក របស់អង្គការសកម្មភាពព្រះពុទ្ធសាសនាដើម្បីអភិវឌ្ឍន៍សង្គម (BSDA) ព្រមទាំងជាប្រធានបណ្ដាញសង្គមស៊ីវិលប្រឆាំងពលកម្មកុមារផងដែរ ហេីយលោក បានខិតខំ យ៉ាងខ្លាំងដើម្បីលើក កម្ពស់តម្លាភាព និងសង្គមគ្មានអំពើពុករលួយ នៅកម្ពុជា។

ពីមុនមក លោកបានធ្វើការនៅមជ្ឈមណ្ឌលព្រះពុទ្ធសាសនាពន្លឺ ថ្ងៃអាទិត្យ សាខាខេត្តកំពង់ចាម ក្នុងតួនាទីជានាយកប្រតិបត្តិផងដែរ។ លោក វណ្ដុង បានបញ្ចប់បរិញ្ញាប័ត្រគ្រប់គ្រង ធនធាន មនុស្ស នៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច(UME) ខេត្តកំពង់ចាមក្នុងឆ្នាំ២០១០។ ក្នុងឆ្នាំ២០០៩ ព្រះតេជគុណ បានបញ្ចប់ដោយជោគជ័យនូវការណែនាំ ការហ្វឹកហាត់ និងដំណើរ ទស្សនកិច្ច (MCEV)តាមរយៈកម្មវិធី របស់ធនាគារ ពិភពលោកក្នុងការពង្រឹងសមត្ថភាពដើម្បីគណនេយ្យភាពសង្គម (PECSA)ក្នុងប្រទេសឥណ្ឌា ក្រោមគម្រោងធនាគារពិភព លោក។ លើសពីនេះទៀត លោក វណ្ដុងបានទទួលវិញ្ញាបនបត្រ ផ្នែកអភិបាលកិច្ចល្អ និងគណនេយ្យភាពសង្គមពី សាលា អាតេណេអូ  (Ateneo School of Government) ប្រទេសហ្វីលីពីនផងដែរ។ Conflict of Interest


កញ្ញា វង្ស សុជាតា

សមាជិកក្រុមប្រឹក្សាភិបាល

Vong Socheataកញ្ញា វង្ស សុជាតា បានចូលរួមជាមួយក្រុមប្រឹក្សាភិបាលរបស់អង្គការ តម្លាភាព កម្ពុជានៅខែមករា ឆ្នាំ២០១៥។ កញ្ញាគឺជាអ្នកឯកទេសគំរោងផ្នែកលទ្ធិប្រជាធិបតេយ្យ និងអភិបាលកិច្ចនៅទីភ្នាក់ងារUSAID។ ការងាររបស់កញ្ញាគឺផ្តោតលើការផ្តល់ការគាំទ្រផ្នែក បច្ចេកទេសស្តីពីការបោះឆ្នោត និងដំណើរការនយោបាយ និងការចូលរួមរបស់ប្រជាពលរដ្ឋ។ ពីឆ្នាំ២០០៩-២០១៣ កញ្ញាគឺជាសមាជិកក្រុមប្រឹក្សាភិបាលរបស់សមាគមសេដ្ឋកិច្ចកម្ពុជា។ កញ្ញាគឺជានាយកគ្រប់គ្រងមួយរូបនៃក្រុមបញ្ញាវ័ន្តកម្ពុជា(CAMPRO) ដែលជាបណ្តាញ ក្រុមបញ្ញាវ័ន្តកម្ពុជាជាង5០០នាក់ធ្វើការនៅស្ថាប័នផ្សេងៗគ្នា។ កញ្ញាគឺជានាយកគ្រប់គ្រង គេហទំព័រ CamproPost ដែលធ្វើការចុះផ្សាយអត្ថបទ សំណេរអត្ថាធិប្បាយ ការពិភាក្សា គំនិត និងឯកសារនានាដែល ទាក់ទងនឹងប្រទេសកម្ពុជា។ លើសពីនេះ កញ្ញាបានសរសេរអត្ថបទគំនិត សំខាន់ៗជាច្រើនដែលបណ្តុះនូវទស្សនទាន ល្អៗក្នុងវិស័យនយោបាយ ការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ និងយុត្តិធម៌សង្គម។ កញ្ញាបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកទំនាក់ទំនងអន្តរជាតិពីសាកលវិទ្យាល័យកម្ពុជា។ Conflict of Interest


អតីតក្រុមប្រឹក្សាភិបាល

ឱក សេរីសោភក្តិ៍
ប្រធានក្រុមប្រឹក្សាភិបាល

លោក ឱក សេរីសោភក្តិ៍ កើតនៅរាជធានីភ្នំពេញ (ប្រទេសកម្ពុជា) ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៥២។ លោកមានកូនពីរនាក់៖ កូនប្រុសម្នាក់ និងកូនស្រីម្នាក់។ លោកបានទទួលសញ្ញាបត្រផ្នែក វេជ្ជសាស្រ្តក្នុងឆ្នាំ១៩៨១ នៅទីក្រុងប៉ារីសនៃប្រទេស បារាំង។អំឡុងពេលរស់នៅក្នុងប្រទេសបារាំងលោកបានចូលរួមចលនា នយោបាយជនភៀសខ្លួនជាច្រើន ក្នុងការប្រយុទ្ធ ប្រឆាំងនឹងគោលនយោបាយប្រល័យពូជសាសន៍ខ្មែរក្រហម។ ក្នុងចន្លោះឆ្នាំ១៩៨១-១៩៩២ លោកបាន ចូលរួមជាមួយ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរនៅតាមបណ្តោយព្រំដែនខ្មែរ-ថៃដែលជារណសិរ្សមិនប្រកាន់លិទ្ធិកុម្មុយនិស្ត។

លោកបាន បំពេញតួនាទីជាអនុប្រធានគណបក្សប្រជាធិបតេយ្យសេរីដោយចូលរួម នៅក្នុងការបោះឆ្នោតឆ្នាំ១៩៩៣ ដែល ត្រួតពិនិត្យដោយអង្គការសហប្រជាជាតិ។ ចន្លោះឆ្នាំ១៩៩៣-១៩៩៨ លោកបានធ្វើជាទីប្រឹក្សា និងជានាយកខុទ្ទកាល័យ ឧបនាយក រដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

អំឡុងឆ្នាំ១៩៩៩-២០០៣ លោកបានបំពេញការងារជាអ្នកសម្របសម្រួលកម្មវិធីសន្តិភាពនិងការអភិវឌ្ឍ នៅវិទ្យាស្ថាន បណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) គឺជាកន្លែងដែលលោកបានផ្តួចផ្តើមបង្កើតកម្មវិធីជាច្រើន ស្តីពីការបង្ការទំនាស់ក្នុងពេលបោះឆ្នោតនៅកម្ពុជា។ ចាប់តាំងពីឆ្នាំ២០០៣មក លោកបានសម្រេចចិត្តធ្វើជាអ្នកពិគ្រោះ យោបល់ឯករាជ្យដល់ស្ថាប័នជាតិ និងអន្ដរជាតិជាច្រើនរួមមាន៖ អង្គការUNDP, ធនាគារពិភពលោក, ទីភ្នាក់ងារជំនួយ អូស្រ្តាលីAusAID, អង្គការDFID, ទីភ្នាក់ងារជំនួយUSAID, គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបលិទ្ធិ ប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ល។ ដោយផ្ដោតទៅលើផ្នែកអភិបាលកិច្ច ដំណើរការប្រជាធិបតេយ្យ និងការគ្រប់ គ្រង ទំនាស់។ លោកបានចំណាយពេលមួយផ្នែកធំនៃជីវិតរបស់លោកក្នុង ការចែករំលែកបទពិសោធន៍ នយោបាយនិងសង្គម ទៅកាន់ក្រុមយុវជន និងនិស្សិតទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។


លោក ហង្ស ឆាយា
អនុប្រធានក្រុមប្រឹក្សាភិបាល

លោក ហង្ស ឆាយា ត្រូវបានជាប់ឆ្នោតជាអនុប្រធានក្រុមប្រឹក្សាភិបាលរបស់អង្គការតម្លាភាពកម្ពុជា។ បច្ចុប្បន្ននេះ លោកមាន តួនាទីជានាយកប្រតិបត្តិរបស់វិទ្យាស្ថានខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ (KID) ចាប់តាំងពីឆ្នាំ២០០៧មក។ តាមរយៈការងារ ផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យរបស់លោក ក្នុងប្រទេសកម្ពុជាបានផ្ដល់ ឱកាសឱ្យលោកទៅកាន់ ប្រទេសជាច្រើនរួមមាន៖ ប្រទេសចិន អូស្ត្រាលី អាល្លឺម៉ង់ និងសហរដ្ឋអាមេរិកជាដើម។ ស្នាដៃរបស់លោកឆាយាទាក់ទង នឹងការបោះឆ្នោតក្នុង ប្រទេសកម្ពុជាត្រូវបានចុះផ្សាយជាច្រើនដង ជាពិសេសគឺទាក់ទងទៅនឹងការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ២០០៨។

លោកក៏ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់អង្គការមួយចំនួនផងដែរដូចជា៖ អង្គការ UNESCAP, សមាគមអតីតនិស្សិត កម្ពុជាទៅរៀននៅអូស្រ្តាលី, ក្រុមមេធាវីជំនួស (ប្រទេសហ្វីលីពីន), មូលនិធិប្រជាធិបតេយ្យកូរ៉េ (KDF, កូរ៉េខាងត្បូង) និងអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) ដែលលោកត្រូវបានជ្រើសតាំងជាប្រធាននៅឆ្នាំ២០១០។ លោកឆាយាទទួលបានវិញ្ញាបនបត្រពីសិក្ខាសាលាស្តីពីភាពជាអ្នកដឹកនាំទីក្រុងGeorgetownឆ្នាំ២០០៩ និងវិញ្ញាបនបត្រ ការអប់រំសម្រាប់ការអភិវឌ្ឍប្រកបចីរភាព (ESD CIDA)។ លោកបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវិទ្យាសាស្រ្ត បរិស្ថាន ពីសាកលវិទ្យាល័យអូស្រ្តាលី។


លោក ឧកញ៉ាបណ្ឌិត គួច ម៉េងលី

សមាជិកក្រុមប្រឹក្សាភិបាល

លោក ឧកញ៉ាបណ្ឌិត គួច ម៉េងលី គឺជាសមាជិកក្រុមប្រឹក្សាភិបាលជាប់ឆ្នោតរបស់អង្គការតម្លាភាពកម្ពុជា។ លោកបណ្ឌិត គឺជាស្ថាបនិក ជាប្រធានចាងហ្វាង និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ បច្ចុប្បន្ននេះ លោកបណ្ឌិតបំពេញការងារជាទីប្រឹក្សារបស់គណៈរដ្ឋមន្រ្តី ទីប្រឹក្សាប្រធានក្រុមកាយរិទ្ធិកម្ពុជា សមាជិកក្រុមទីប្រឹក្សា របស់សភាពាណិជ្ជកម្មកម្ពុជា ក្រុមប្រឹក្សាភិបាលរបស់អង្គការយុវតារាកម្ពុជា និងជាសមាជិកគណៈកម្មាធិការ ដឹកនាំ CamTESOL។ មុនពេលចាប់ផ្តើមបើកស្ថាប័នអប់រំMJQ លោកបណ្ឌិតធ្វើការនៅក្នុងវិស័យអប់រំរយៈ ពេលបួនឆ្នាំទាំង នៅក្នុងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជានៅសាកលវិទ្យាល័យចំនួនបី។ ការងារចុងក្រោយ របស់លោកបណ្ឌិត គឺជា ព្រឹទ្ធបុរស និងសាស្រ្តាចារ្យរងនៅមហាវិទ្យាល័យសុខភាពសាធារណៈនៃសាកលវិទ្យាល័យកម្ពុជា។ ក្នុងឆ្នាំ២០០៨ លោកបណ្ឌិតបានទទួលកិត្តិនាមជាYoung Eminent Overseas Chineseប្រចាំឆ្នាំពីការិយាល័យកិច្ចការក្រៅប្រទេស របស់ចិននៃក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងឆ្នាំ២០០៩ លោកបណ្ឌិតទទួលបានរាជក្រឹត្យ ប្រទានគ្រឿង ឥស្សរិយយសមុនីសារាភ័ណ្ឌចំនួនពីរគឺ៖ ថ្នាក់មហាសេនាបតី និងថ្នាក់ឧកញ៉ាដោយព្រះមហាក្សត្រ ព្រះករុណាព្រះបាទ នរោត្តមសីហមុនី ចំពោះការងារកសាងសមិទ្ធិផលរបស់លោកក្នុងសហគមន៍ ពិធីសប្បុរសធម៌ និងការឧបត្ថម្ភជាច្រើន។ ក្នុងឆ្នាំ២០១២ លោកបណ្ឌិតបានទទួលពានរង្វាន់SME One Asia Awards 2012ពីក្រុមសហគ្រាសខ្នាតតូច និងមធ្យម នៅប្រទេសសិង្ហបុរី។

លោកបានបញ្ចប់ការសិក្សាបណ្ឌិតវេជ្ជសាស្ត្រផ្នែកវេជ្ជសាស្ត្រទូទៅពីសាលាវេជ្ជសាស្ត្រនៅឯសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលSpartanក្នុងSt. Lucia/Santa Teresaក្នុងរដ្ឋញូវម៉ិចស៊ីកូ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសុខភាព សាធារណៈ ផ្នែកការអនុវត្តសុខភាពសាធារណៈនៃសាកលវិទ្យាល័យម៉ាសាជូស៊ែតក្នុងរដ្ឋAmherst។ លោកបណ្ឌិត បានបញ្ចប់ការ សិក្សាPre-Medពីសាកលវិទ្យាល័យកាលីហ្វញ៉ាក្នុងរដ្ឋBerkeley។


កញ្ញា កឹម ស៊ីថេន
សមាជិកនៃក្រុមប្រឹក្សាភិបាល

កញ្ញា កឹម ស៊ីថេន បានចូលរួមជាមួយក្រុមប្រឹក្សាភិបាលនៅខែកុម្ភៈឆ្នាំ២០១៤។ កញ្ញា គឺជានាយកក្នុងស្រុករបស់ធនាគារ ANZ Royal និងមានតួនាទីទទួលខុសត្រូវសម្រាប់ការវិនិយោគធំរបស់អតិថិជនក្នុងស្រុក។ ពីមុនមក កញ្ញាធ្លាប់បានបម្រើ ការងារឲ្យវិទ្យាស្ថានធនធានអភិវឌ្ឍន៍កម្ពុជា។ ក្នុងអំឡុងពេលនោះ អ្នកស្រីបានបម្រើការងារជាជំនួយការស្រាវជ្រាវ ផ្តោតទៅលើគម្រោងផ្តល់មូលនិធិដោយធនាគារពិភពលោក “ការចាកចេញពីភាពក្រីក្រ” ។ លើសពីនេះទៀត កញ្ញាក៏ជា សមាជិកសកម្មនៃសមាគមសេដ្ឋកិច្ចកម្ពុជាផងដែរ។ កញ្ញាបានទទួលបានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកអភិវឌ្ឍន៍សេដ្ឋកិច្ច ពីសាកលវិទ្យាល័យអន្ដរជាតិរបស់ប្រទេសជប៉ុន។


លោកស្រី ហួត រតនៈ
សមាជិកក្រុមប្រឹក្សាភិបាល

លោកស្រី ហួត រតនៈ គឺជាអតីតសមាជិកក្រុមប្រឹក្សាជាប់ឆ្នោតរបស់អង្គការតម្លាភាពកម្ពុជា។ លោកស្រីគឺជាសមាជិក នៃគណៈកម្មការផ្ដល់យោបល់កម្មវិធីវិទ្យុជាតិកម្ពុជាឈ្មោះ “អភិបាលកិច្ចល្អថ្នាក់មូលដ្ឋាន” (DFGG) ដែលក្នុងនោះលោកស្រី ជាអ្នកផ្តល់យោបល់ជាយុទ្ធសាស្រ្តកម្រិតខ្ពស់។ លើសពីនេះ លោកស្រីក៏ជាសមាជិកក្រុមប្រឹក្សាភិបាលរបស់អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា និងជាសមាជិកក្រុមការងារកម្ពុជា (CWG) ដោយផ្ដោតលើការបង្កើត គណៈកម្មការសិទ្ធិមនុស្ស កម្ពុជា។ កន្លងមក លោកស្រីបានបំពេញការងារជានាយករងកម្មវិធីបញ្ជ្រាបការប្រឆាំងអំពើពុករលួយដើម្បីសមភាព(MAE)នៅអង្គការផេកកម្ពុជា(Pact Cambodia)ចាប់ពីឆ្នាំ២០០៦ដល់ឆ្នាំ២០១០។ កាល១០ឆ្នាំមុននោះទៀត លោកស្រីគឺជា នាយកប្រតិបត្តិអង្គការវេទិកាបើកទូលាយនៅកម្ពុជា(OFC)ដែលជាអង្គការមិនមែនរដ្ឋាភិបាល ក្នុងស្រុកមួយត្រូវបានបង្កើត ឡើងដើម្បីផ្តួចផ្តើមការពិភាក្សាគ្នានៅក្នុងសង្គមកម្ពុជា។ លោកស្រីបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ពាណិជ្ជកម្មជំនាញ គ្រប់គ្រងពីសាកលវិទ្យាល័យអាយអាយស៊ី(IIC)នៅខែមិថុនា ឆ្នាំ២០០៦។


លោកស្រី ស៊ុន ចាន់សេន
សមាជិកក្រុមប្រឹក្សាភិបាល

លោកស្រី ស៊ុន ចាន់សេន គឺជាអតីតសមាជិកក្រុមប្រឹក្សាភិបាលជាប់ឆ្នោតរបស់អង្គការតម្លាភាពកម្ពុជា។ លោកស្រីមាន បទពិសោធន៍ទូលំទូលាយក្នុងវិស័យសាធារណៈ និងវិស័យឯកជន។ បច្ចុប្បន្ននេះ លោកស្រីគឺជាសមាជិកគណៈកម្មាធិការ ដឹកនាំរបស់អង្គការខុមហ្វ្រែល និងអង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា(CHRAC)។ លោកស្រីបានជាប់ឆ្នោត ជា ប្រធានសមាគមយុវជនខ្មែរ(KYA)ដែលជាអង្គការយុវជនលេចធ្លោមួយនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងតួនាទីនេះ លោកស្រី បានជួយសម្រួលដល់ការអនុវត្តគោលនយោបាយទាក់ទងនឹងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ លោកស្រី ធ្លាប់មាន តួនាទីជាមន្រ្តីផ្នែកធនធានមនុស្សនៅធនាគារភីអីល (PL Bank Plc.) និងជាមន្ត្រីផ្នែករដ្ឋបាល នៅអង្គការក្រុមអ្នក ច្បាប់ការពារសិទ្ធិកម្ពុជា(CDP)។ អំឡុងឆ្នាំ២០០២-២០០៦ លោកស្រីបំពេញការងារជាអ្នកសម្របសម្រួលគម្រោង នៅ សមាគមយុវជនខ្មែរដោយចូលរួមនៅក្នុងរៀបចំផែនការ និងប្រព័ន្ធការងារ ការចងក្រងសហគមន៍ ការត្រួតពិនិត្យ និងវាយ តម្លៃ និងការអនុវត្តគម្រោង។ លោកស្រីបានបញ្ចប់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក នីតិសាស្ត្រពីសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ចឆ្នាំ២០០៩ និងបរិញ្ញាបត្រផ្នែក ប្រវត្តិវិទ្យាពី សាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ឆ្នាំ២០០១។ តាមរយៈ ការចូលរួមកម្មវិធីសិក្ខាសាលាជាច្រើននៅទូទាំងពិភពលោក លោកបានទៅទស្សនៈកិច្ចនៅ ប្រទេសឥណ្ឌូនេស៊ី ប្រទេស វៀតណាម ប្រទេសហ្វីលីពីន ប្រទេសស៊ុយអែត និងប្រទេសអាល្លឺម៉ង់ជាដើម។