Report Corruption by phone 1292 or 7777 or Report Online

Regional Office Intern (Siem Reap)

Regional Office Intern (Siem Reap)

ការពិពណ៌នាការងារ

មុខតំណែង

 

បុគ្គលិកហាត់ការពេញម៉ោងផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ នៅការិយាល័យប្រចាំតំបន់របស់អង្គការតម្លាភាពកម្ពុជាខេត្តសៀមរាប ចំនួន០១រូប (ប្រាក់ឧបត្ថម្ភប្រចាំខែ ១៥០ ដុល្លារអាមេរិក)
ទីកន្លែងធ្វើការ ខេត្តសៀមរាប ធ្វើដំណើរមកកាន់រាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា
កម្មវិធីផ្នែក កម្មវិធីពង្រឹងសិទ្ធិអំណាចប្រជាពលរដ្ឋ និងយុវជន
រាយការណ៍ជូន មន្ត្រីសម្របសម្រួលប្រចាំខេត្តសៀមរាប
ប្រភេទនៃកិច្ចសន្យា អ្នកហាត់ការពេញម៉ោង រយៈពេល ៦ខែ (អាចបន្តបាន)
ថ្ងៃចាប់ផ្តើម កាន់តែឆាប់កាន់ល្អ


. ប្រវត្តិសង្ខេប

អង្គការតម្លាភាពកម្ពុជា គឺជាតំណាងប្រចាំប្រទេសរបស់អង្គការតម្លាភាពអន្តរជាតិ និងត្រូវបានបង្កើតឡើងជាផ្លូវការកាលពីថ្ងៃទី៥ ខែកក្កដាឆ្នាំ២០១០ ដោយសកម្មជនប្រឆាំងអំពើពុករលួយ និងអ្នកជំនាញដែលបានប្តេជ្ញាចិត្តក្នុងការបង្កើតឲ្យមានតម្លាភាព និងគណនេយ្យភាពនៅកម្ពុជា។ ចាប់តាំងពីកកើតអង្គការតម្លាភាពកម្ពុជា បានក្លាយជាស្ថាប័នដែលឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងលើកតម្កើងសុចរិតភាព តម្លាភាព និងគណនេយ្យភាពនៅក្នុងប្រទេស។

ជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្រ ពីបច្ចុប្បន្នរហូតដល់ឆ្នាំ ២០២០ របស់អង្គការតម្លាភាពកម្ពុជាបន្ទាប់ពីការផ្តោតលើការលើកកម្ពស់ការយល់ដឹង គឺអង្គការតម្លាភាពកម្ពុជាផ្តោតទៅលើសកម្មភាពជាក់លាក់ផ្នែកតម្រូវការ(អ្នកទទួលសេវា/ប្រជាពលរដ្ឋ) សំដៅចូលរួមធ្វើឲ្យកំណែទម្រង់ផ្នែកផ្គត់ផ្គង់(អ្នកផ្តល់សេវា)ប្រកបដោយនិរន្តរភាព។ យុទ្ធសាស្រ្តនេះផ្តោតសំខាន់លើការផ្តល់អំណាចដល់ប្រជាពលរដ្ឋ ពិសេសយុវជន ដែលជាឆ្អឹងខ្នងរបស់ប្រទេសជាតិ ហ៊ានលើកឡើងពីបញ្ហា ក្តីកង្វល់ និងរាយការណ៍ពីអំពើពុករលួយ ដើម្បីចាត់វិធានការរួមគ្នាក្នុងការលើកកំពស់តម្លាភាព សុចរិតភាព អភិបាលកិច្ចល្អ ទំនួលខុសត្រូវសង្គម និងការប្រឆាំងអំពើពុករលួយ។

. គោលដៅរួម

ផ្តល់ការគាំទ្រជាពិសេសផ្នែករដ្ឋបាល និងហិរញ្ញវត្ថុនៅថ្នាក់ខេត្តរបស់អង្គការតម្លាភាពកម្ពុជាក្នុងការកសាងយុទ្ធសាស្រ្តលើកកម្ពស់សុចរិតភាព តម្លាភាព និងការប្រឆាំងអំពើពុករលួយនៅថ្នាក់ក្រោមជាតិ។

. គោលបំណង

  • ផ្តល់ការគាំទ្រដល់ការបង្កើតការិយាល័យថ្នាក់តំបន់ និងប្រតិបត្តិការកម្មវិធី និងកិច្ចការរដ្ឋបាលប្រចាំថ្ងៃរបស់ការិយាល័យថ្នាក់ខេត្ត (ការគ្រប់គ្រងការិយាល័យ និងហិរញ្ញវត្ថុ)
  • ធានាដំណើរការ ការិយាល័យថ្នាក់ខេត្ត ស្របតាមគោលការណ៍ និងគោលនយោបាយរបស់អង្គការតម្លាភាព

កម្ពុជា ក៏ដូចជាម្ចាស់ជំនួយ។

  • ធានា តម្លាភាព សុចរិតភាព ប្រសិទ្ធភាព ប្រសិទ្ធផល នៅការិយាល័យថ្នាក់តំបន់។

. ទំនួលខុសត្រូវរួម

     . ផ្នែករដ្ឋបាល

  • ជួយមន្ត្រីសម្របសម្រួលថ្នាក់ខេត្ត ក្នុងការគ្រប់គ្រងអ្នកស្ម័គ្រចិត្ត និងបណ្តាញយុវជននៅក្នុងខេត្ត
  • ចាត់ចែងសម្ភារៈការិយាល័យ ឧបករណ៍ និងសម្ភារៈប្រើប្រាស់ផ្សេងៗក្នុងការិយាល័យ និងកត់ត្រាអោយបានត្រឹមត្រូវជាប្រចាំ
  • ជួយអ្នកសម្របសម្រួលថ្នាក់ខេត្តដើម្បីធានាការអនុវត្តគម្រោងក៏ដូចជាការចំណាយផ្សេងៗស្របតាគោលការណ៍ និងគោលនយោបាយរបស់អង្គការតម្លាភាពកម្ពុជា ក៏ដូចជាម្ចាស់ជំនួយនៅថ្នាក់ក្រោមជាតិប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល
  • រក្សាទុកឯកសារជាអេឡិចត្រូនិក និងឯកសារថតចម្លងអោយបានត្រឹមត្រូវ
  • រៀបចំកិច្ចប្រជុំផ្សេងៗ
  • ផ្តល់កិច្ចគាំទ្រគ្រប់ជំហ៊ានពាក់ព័ន្ធនឹងកិច្ចការធនធានមនុស្ស

      .ផ្នែកហិរញ្ញវត្ថុ

  • ដោះស្រាយ ធានា និងកត់ត្រាចំណាយក្នុងបញ្ជីកត់ត្រាប្រចាំថ្ងៃ
  • ធានាការទូទាត់ចំណាយ និងការចំណាយពាក់ព័ន្ធផ្សេងៗឲ្យទាន់ពេលវេលា
  • រៀបចំបញ្ជឺចំណាយតិចតួច និងធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃដើម្បីធានាថាមានសាច់ប្រាក់សម្រាប់ចំណាយ
  • រៀបចំការចំណាយប្រាក់តាមការស្នើសុំ
  • រក្សា និងធ្វើបច្ចុប្បន្នភាពជាប្រចាំលើបញ្ជីសារពើភ័ណ្ខរបស់អង្គការតម្លភាពនៅការិយាល័យថ្នាក់ខេត្ត
  • ធ្វើការងារផ្សេងៗដែលតម្រូវដោយអ្នកសម្របសម្រួលកម្មវិធី

. លក្ខណៈសម្បត្តិរបស់បេក្ខជន៖

  • កំពុងសិក្សាឬ បញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាញពាក់ព័ន្ធ
  • ត្រូវតែជាអតីតឬបច្ចុប្បន្នជាសមាជិកប្រជាពលរដ្ឋ/ក្រុមយុវជន របស់អង្គការតម្លាភាពកម្ពុជា ដូចជាអ្នកហាត់ការងារ អ្នកស្ម័គ្រចិត្តនិងអ្នកដែលបាននិងកំពុងចូលរួមកម្មវិធីភាពជាអ្នកដឹកនាំវ័យក្មេង កម្មវិធីបោះជំរំស្តីពីការផ្តល់អំណាចដល់យុវជនដើម្បីតម្លាភាពនិងសុចរិតភាពនិងគំនិតផ្តួចផ្តើមដឹកនាំដោយយុវជន
  • ជាប្រជាពលរដ្ឋអចិន្ត្រៃយ៍ និងកំពុងកំពុងរស់នៅខេត្តគោលដៅនីមួយៗ
  • មានបទពិសោធន៍ខ្លះៗក្នុងការគ្រប់គ្រងសកម្មភាពគម្រោង និងហិរញ្ញវត្ថុ
  • មានបទពិសោធន៍ក្នុងការអនុវត្តន៍គម្រោងសហគមន៍
  • មានជំនាញទំនាក់ទំនងនិងជំនាញអន្តរបុគ្គល និងអាចលើកស្ទួយទំនាក់ទំនងប្រកបដោយវិជ្ជាជីវៈជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសជាមួយអជ្ញាធរមូលដ្ឋាន
  • អាចធ្វើការក្រោមសម្ពាធការងារ ការយកចិត្តទុកដាក់ និងប្រឹងប្រែងធ្វើការងារ
  • ប្តេជ្ញាប្រកាន់យកគុណតម្លៃរបស់អង្គការតម្លាភាពកម្ពុជា
  • អ្នកអាចនិយាយ និងសរសេរភាសាអង់គ្លេសបានត្រូវបានលើកទឹកចិត្ត

To apply for this job email your details to recruitment@ticambodia.org

Apply using webmail: Gmail / AOL / Yahoo / Outlook