Report Corruption by phone 1292 or 7777 or Report Online

Internship & Volunteer

អង្គការតម្លាភាពកម្ពុជា គឺជាតំណាងប្រចាំប្រទេសរបស់អង្គការតម្លាភាពអន្តរជាតិ និងត្រូវបានបង្កើតឡើងជាផ្លូវការកាលពីថ្ងៃទី៥ ខែកក្កដាឆ្នាំ២០១០ ដោយសកម្មជនប្រឆាំងអំពើពុករលួយ និងអ្នកជំនាញដែលបានប្តេជ្ញាចិត្តក្នុងការបង្កើតឲ្យមានតម្លាភាព និងគណនេយ្យភាពនៅកម្ពុជា។ ចាប់តាំងពីកកើតអង្គការតម្លាភាពកម្ពុជា បានក្លាយជាស្ថាប័នដែលឈានមុខគេក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ និងលើកតម្កើងសុចរិតភាព តម្លាភាព និងគណនេយ្យភាពនៅក្នុងប្រទេស។

អង្គការតម្លាភាពកម្ពុជាបានអនុវត្តផែនការយុទ្ធសាស្ត្រទី ១ ឆ្នាំ ២០១២-២០១៥ និងផែនការយុទ្ធសាស្ត្រទី ២ ឆ្នាំ ២០១៦-២០១៩ ដោយជោគជ័យ។ បច្ចុប្បន្ននេះអង្គការតម្លាភាពកម្ពុជា កំពុងអនុវត្តន៏ផែនការយុទ្ធសាស្ត្ររបស់ខ្លួនសម្រាប់ឆ្នាំ ២០២០-២០២២ ដំណាក់កាលទី ៣“ សកម្មភាពរួមប្រឆាំងអំពើពុករលួយ  (CA2C)”។​​  អង្គការតម្លាភាពកម្ពុជា​ត្រូវការជ្រើស​រើស​បុគ្គលិក​​​ហាត់ការដើម្បីបំពេញមុខតំណែង​ដូច​ខាង​ក្រោម៖

No.

Position

Closing Date

Remark

JD/ToR

1

បុគ្គលិកហាត់ការពេញម៉ោងផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ នៅការិយាល័យខេត្តបាត់ដំបង

24-07-2020

01 Position

Download

2

បុគ្គលិកហាត់ការពេញម៉ោងផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ នៅការិយាល័យខេត្តសៀមរាប

24-07-2020

01 Position

Download

3

បុគ្គលិកហាត់ការពេញម៉ោងផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ នៅការិយាល័យខេត្តកំពត

24-07-2020

01 Position

Download

4

បុគ្គលិកហាត់ការពេញម៉ោងផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ នៅការិយាល័យខេត្តព្រៃវែង

24-07-2020

01 Position

Download

5

បុគ្គលិកហាត់ការពេញម៉ោងផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ នៅការិយាល័យខេត្តរតនគិរី

24-07-2020

01 Position

Download

6

Programme Intern – Citizen and Youth Empowerment Programme

24-07-2020

02 Positions

Download

7

Programme Intern – Mining for Sustainable Development (M4SD) Programme

24-07-2020

01 Position

Download

8

Programme Intern – Citizen and Youth Empowerment Programme

24-07-2020

01 Position

Download

9

Programme Intern – School of Governance

24-07-2020

01 Position

Download

ការពិពណ៌នាការងារលម្អិតសូមចូលទៅកាន់​ www.ticambodia.org/internship-and-volunteer/​ ។ បេក្ខជនដែលមាន​ចំណាប់​អារម្មណ៍​សូម​ផ្ញើ​លិខិត​សំដែង​ចំណាប់អារម្មណ៍ការងារ និងប្រវត្តិរូបសង្ខេប ដោយបញ្ជាក់ពីមុខតំណែងអោយបានច្បាស់មកកាន់ការិយាល័យ អង្គការតម្លាភាពកម្ពុជា ដែលមានអាសយ័ដ្ឋាន ផ្ទះលេខ​១៣ ផ្លូវលេខ ៥៥៤ សង្កាត់បឹងកក១ ខណ្ឌ័ទួលគោក (ក្នុង​ករណី​បេក្ខជន​ផ្ញើ​តាម​អ៊ី​ម៉េល​ សូមដាក់លិ​ខិត​សម្តែង​ចំ​ណាប់​អារម្មណ៍​ការ​ងារ ​និងប្រវត្តិរូបសង្ខេប ជាឯកសារ PDF file តែ​មួយ​រួចហើយបញ្ជូន មកកាន់ recruitment@ticambodia.org)​ ត្រឹមថ្ងៃទី​ ២៤ កក្កដា​ ឆ្នាំ​ ២០២០​ មុនម៉ោង ៥​ ល្ងាច។​

អង្គការតម្លាភាពកម្ពុជាមានការប្តេជ្ញាខ្ពស់ ដើម្បីសម្រេចអោយបាននូវក្រុមការងារមួយដែលមានលក្ខណៈចម្រុះផ្នែកយេនឌ័រ ជាតិ​សាសន៍ និងវប្បធម៌។ អង្គការតម្លាភាពកម្ពុជាផ្តល់ឱកាសស្មើគ្នាដល់គ្រប់បេក្ខជនទាំងអស់រួមទាំងស្រ្តី ជនពិការ ក្នុង​ការ​ដាក់​ពាក្យ​ស្នើសុំការងារ ហើយរាល់ពាក្យស្នើសុំការងារទាំងអស់ត្រូវបានរក្សាទុកជាការសម្ងាត់បំផុត។ ​បេក្ខភាព​​ដែលជាប់តែប៉ុណ្ណោះ នឹងត្រូវបានទាក់ទង និងអញ្ជើញមកចូលរួមសម្ភាសន៍៕